តើច្បាប់ណាខ្លះត្រូវបាននិរាករណ៍ដោយក្រមស្ដីពី
ការអនុវត្តក្រមរដ្ឋប្បវេណី?
I.
និរាករណ៍នូវបទបញ្ញត្តិមួយចំនួននៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ
នៅក្នុងច្បាប់អាពាហ៍ពិពាហ៍
និង
គ្រួសារជាច្បាប់មួយដែលមានបញ្ញត្តិនូវមាត្រាដែលបានអនុវត្តកន្លងមករាល់បញ្ហាមួយចំនួនពាក់ព័ន្ធរវាងបុរសនិងនារី
ស្មុំកូន កំជាប់ពាក្យកូនឥត ខាន់ស្លា ស្វែងរកបិតុភាព នីតិវិធីនៃការលែងលះ
និងមានបញ្ញត្តិមួយចំនួនជាច្រើនទៀត។
រាល់ច្បាប់ទាំងនេះវាជាច្បាប់មួយដែលអាចជួយដោះស្រាយ និង
បានដឹងអំពីនីតិវិធីក្នុងការប្រើប្រាស់ឬបានយល់នូវមាត្រានីមួយៗដែលបានបញ្ជាក់នៅក្នុងមាត្រាទាំងនោះផងដែរ។
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារនេះ
ត្រូវបាត់បង់អានុភាពដែលចាប់ពីកាលបរិច្ឆទនៃការអនុវត្ត ហើយការអនុវត្តនោះ នៅថ្ងៃទី
២៦ ខែកក្កដា ឆ្នាំ១៩៨៩ តែលើលែងតែបញ្ញត្តិនៃមាត្រា៧៦ មាត្រា៧៧ និងបញ្ញត្តិពីមាត្រា៧៩ ដល់មាត្រា៨១
នៃច្បាប់នេះនៅតែមានអានុភាពក្រោយកាលបរិច្ឆទនៃការអនុវត្តរហូតដល់ពេលដែលកំណត់
នូវច្បាប់ ផ្សេងទៀត។ ដោយមូលហេតុនៃច្បាប់នេះត្រូវបាននិរាករណ៍
ដោយសារនៅក្នុងក្រមរដ្ឋប្បវេណីនេះមានចែង និង មានការអនុវត្តអោយប្រើប្រាស់រួច
ទៅហើយនោះ មានន័យថា ច្បាប់
អាពាហ៍ពិពាហ៍និងគ្រួសារមានចែងរួចទៅហើយនៅក្នុងក្រមរដ្ឋប្បវេណីដូច្នេះហើយបានជាត្រូវបាននិរាករណ៍។ហើយមាត្រាដែលបាននិរាករណ៍ចាប់ពីមាត្រា១
ដល់មាត្រា ៧៥ មាត្រា៧៨ មាត្រា៨២ ដល់មាត្រា១២២ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ។
II.
និរាករណ៍នូវបទបញ្ញត្តិមួយចំនួននៃក្រឹត្យច្បាប់លេខ៣៨ក្រចស្ដីពីកិច្ចសន្យានិងការទទួលខុសត្រូវក្រៅកិច្ចសន្យា
នៅក្នុងកិច្ចសន្យាមានន័យថា
ជាកិច្ចសន្យាដែលធ្វើឡើងតាមការព្រមព្រៀង រវាង បុគ្គល ពីនាក់ទៅតាមឆន្ទះរបស់ខ្លួនដើម្បីបង្កើតនូវកិច្ចសន្យា
និង កែប្រែរលត់កាតព្វកិច្ចដែលទាក់ទងនិងកាតព្វកិច្ចរបស់ខ្លួន។ហើយកិច្ចសន្យាទាំងនោះត្រូវរួមចំណែកផ្សាភ្ជាប់ទៅផលប្រយោជន៍បុគ្គលនិងផលប្រយោជន៍សង្គម។នេះមានន័យថាភាគីនៃកិច្ចសន្យាត្រូវតែមានភាពស្មោះត្រូវនូវក្នុងការបង្កើតកិច្ចសន្យានិងមានការទទួលខុសត្រូវនូវកិច្ចសន្យាដែលបានព្រមព្រៀងរវាងគូភាគី។
ប៉ុន្ដែក្រឹត្យច្បាប់លេខ ៣៨ ក្រ.ច ត្រូវបានបាត់អានុភាព
ចាប់ពីពេលកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែមាត្រា៨៣ និងមាត្រា៨៨ នេះនៅតែមានអានុភាពក្រោយកាលបរិច្ឆេទការអនុវត្តរហូតដល់មានច្បាប់ផ្សេងមកជំនួស។
ចាប់ពីមាត្រា១ដល់មាត្រា២ មាត្រា៨៤និងមាត្រា៨៧ និងចាប់ពីមាត្រា៨៩ដល់មាត្រា១៣៨ត្រូវបាននិរាករណ៍នៃក្រឹត្យច្បាប់លេខ៣៨ក្រ
ច ។នៅក្នុងក្រមរដ្ឋប្បវេណីក៏មានពាក់ពន្ធ័និងមានចែងនៅកិច្ចសន្យានិងការទទួលខុសត្រូវក្រៅកិច្ចសន្យាដែល
ដូច្នេះហើយបានជាក្រឹត្យលេខ៣៨ក្រ ច នេះត្រួវបាននិរាករណ៍។
III.
វិសោធនកម្មនូវបទបញ្ញត្តិមួយចំនួននៃច្បាប់ភូមិបាលឆ្នាំ២០០១
នៅក្នុងច្បាប់ភូមិបាលផងដែរក៏បានបញ្ញត្តិកម្មសិទ្ធទៅលើអចលនវត្ថុក្នុងគោលបំនងធានាការពារនូវកម្មសិទ្ធនិងសិទ្ធផ្សេងទៀតទៅលើអចលនវត្ថុដែលស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
បញ្ហាទាំងនេះពាក់ព័ន្ធដីធ្លីការសម្បទានដីពីដីសាធារណៈមកជាដីឯកជនវិញនិងមានផ្នែកផ្សេងៗទៀតបានចែង។នៅក្នុងនោះដែរច្បាប់ទាំងអស់នេះត្រូវបានវិសោធនកម្មដូចខាងក្រោមៈ
- ត្រូវលុបកថាខណ្ឌទី៣ នៃមាត្រា៦។
- ត្រូវលុបកថាខណ្ឌទី១ និងកថាខណ្ឌទី៣ នៃមាត្រា១០។
- ត្រូវកែចំណងជើងនៃជំពូកទី៦ ទៅជា “អំពីលទ្ធកម្មនៃកម្មសិទ្ធ”។
- ត្រូវលុបមាត្រា៦៣ ដល់មាត្រា៦៨។
- ត្រូវលុបកថាខណ្ឌទី១ នៃមាត្រា៦៩។
- ត្រូវកែផ្នែកទី២ នៃជំពូកទី៦ ដូចតទៅៈ
ផ្នែកទី២ ត្រូវបានលុបមាត្រា៧០ ដល់ាមាត្រា៧១។
- ត្រូវលុបនូវមាត្រា៧៥ និងមាត្រា៧៦។
-ត្រូវកែមាត្រា៧៨ ថា “ដីដែលធ្លាក់ទៅជាទ្រព្យរដ្ឋដោយយោងតាមបញ្ញត្តិនៃមាត្រា
១៣០០(មរតកដែលធ្លាក់ទៅជាទ្រព្យរដ្ឋ) នៃក្រមរដ្ឋប្បវេណី ត្រូវបញ្ចូលក្នុង ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
- ត្រូវលុបចាប់ពីមាត្រា៧៩ ដល់មាត្រា៨២។
- ត្រូវលុបមាត្រា៨៤។
- ត្រូវកែចំណងជើងនៃមាតិកាទី៣ ទៅជា “អំពីវិធានដី
និង សេវភាព”។
- ត្រូវកែផ្នែកទី១ ដល់ផ្នែកទី៤ នៃជំពូកទី៧
ដូចតទៅៈ
“ផ្នែកទី១ ដល់ផ្នែកទី៤ ត្រូវបានលុប”
- មាត្រា៨៥ ដល់មាត្រា១១៣ ត្រូវបានលុប។
- ត្រូវកែចំណងជើងនៃជំពូកទី៨ ទៅជា “អំពីសេវភាព”។
- ត្រូវលុបមាត្រា១១៧ មាត្រា១១៨។
- ត្រូវកែផ្នែកទី១ និងផ្នែកទី២ នៃជំពូកទី៨ ដូចតទៅ៖
“ផ្នែកទី១ និងផ្នែកទី២ ត្រូវបានលុប”
- ត្រូវបានលុបមាត្រា១១៩ ដល់ាមាត្រា១៤១។
- ត្រូវលុបចាប់ពីមាត្រា១៤២ ដល់មាត្រា១៤៧។
- ត្រូវលុបចាប់ពីមាត្រា១៤៩ ដល់មាត្រា១៦៧។
- ត្រូវកែចំណងជើងនៃមាតិកាទី៤ ទៅជា “អំពីសហកម្មសិទ្ធ”។
- ត្រូវកែជំពូកទី៩ ដូចតទៅ៖
ជំពូកទី៩ ត្រូវបានលុប មាត្រា១៦៨
ដល់មាត្រា១៧៤។
- ត្រូវកែជំពូកទី១១
ដូចតទៅ៖
- ជំពូកទី១១ ត្រូវបានលុប មាត្រា១៨៦ ដល់មាត្រា១៩៦។
- ត្រូវកែមាតិកាទី៥
ដូចតទៅៈ
មាតិកាទី៥
ត្រូវបានលុប
មាត្រា១៩៧
ត្រូវបានលុប
ជំពូកទី១២
ដល់ជំពូកទី១៤ ត្រូវបានលុប
មាត្រា១៩៨
ដល់មាត្រា២២៥ ត្រូវបានលុប។
- ត្រូវកែពាក្យ “ការដាក់ធានា” ទៅជា “ផលុបភោគ”
នៅក្នុងមាត្រា២២៩ និងមាត្រា២៣៨។
ត្រូវកែឃ្លា
“ ដោយលិខិតលក់អោយដូរឬជម្រះមរតកដែលត្រូវធ្វើឡើងដោយបុគ្គលដែលមាននីតិសម្បទានដូចមានចែងក្នុងមាត្រា៦៥នៃច្បាប់នេះទៅជា
“ដោយលិខិតជាលាយលក្ខណ៍អក្សរតាមទម្រង់លិខិតយថាភូតធ្វើដោយអាជា្ញធរមានសមត្ថកិច្ច”នៅក្នុងកថាខណ្ឌទី២មាត្រា២៤៤។
-
ត្រូវកែមាត្រា២៤៥ ទៅជា “កិច្ចសន្យាដើម្បីផ្ទេកម្មសិទ្ធិលើអចលនវត្ថុត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរតាមទំរង់លិខិតយថាភូតដោយអាជ្ងាធរមានសមត្ថកិច្ច
ដើម្បីចុះ បញ្ជីកិច្ចសន្យានោះនៅរដ្ឋបាលសុរិយោដី។
-
ត្រូវលុបមាត្រា២៤៦។
-
ត្រូវលុបឃ្លា “
ហើយការខូចខាតទាំងឡាយដែលបណ្ដាលមកអំពីនេះត្រូវដោះស្រាយ ដោយសំណងរដ្ឋប្បវេណី ”
នៅក្នុងមាត្រា២៤៧។
-
ត្រូវលុបកថាខណ្ឌទី២ នៃមាត្រា២៥៣។
ផ្នែកទាំងអស់ត្រូវបាននិរាករណ៍និងកែប្រែឃ្លា មួយចំនូនដូចខាងលើនេះ។
ផ្នែកទី ២
វិសោធនកម្មនូវបទបញ្ញត្តិមួយចំនួននៃក្រមរដ្ឋប្បវេណី
ក្រមរដ្ឋប្បវេណីជាច្បាប់មួយដែលបានការពារនូវផលប្រយោជន៍បុគ្គលនិងនីតិបុគ្គលផងដែរ
ដែលក្រមនេះបញ្ជាក់នូវខ្លឹមសារ និង
មានមាត្រាចែងច្បាស់លាស់ក្នុងការដោះស្រាយនូវបញ្ហាដែលបានកើតមានឡើង។
ក្រមរដ្ឋប្បវេណីដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខៈនស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ខែធ្នូ
ឆ្នាំ២០០៧ហើយត្រូវបាននិរាករណ៍ដូចខាងក្រោម៖
ត្រូវកែឃ្លា “លក្ខណៈដើមនៃសមាសភាគនោះ” ទៅជា “លក្ខណៈដើមនៃវត្ថុនោះ”នៅក្នុងមាត្រា១២១(សមាសភាគនៃវត្ថុ)។
ត្រូវកែឃ្លា
“ក្នុងទំហំដែលច្បាប់បានកំរិត” ទៅជា “ក្នុងទំហំដែលច្បាប់
និង បទដ្ឋានគតិយុត្តផ្សេងៗទៀតបានកម្រិត” នៅក្នុងមាត្រា១៣៨(និយមន័យនៃកម្មសិទ្ធ)។
ត្រូវកែពាក្យ“អាជ្ញាធរខេត្ត
ក្រុង” ទៅជា
“អាជ្ញាធររាជធានីខេត្ត”
នៅក្នុងវាក្យខណ្ឌទី៣ និង វាក្យខណ្ឌទី៤ នៃមាត្រា១៨៥(កម្មសិទ្ធិនៃបាតទន្លេ
ឬស្ទឹងចាស់ ដោយសារការបង្កើតផ្លូវទឹកថ្មី)។
ត្រូវកែឃ្លា“ដោយបានដឹងថាខ្លួនគ្មានសិទ្ធកាន់កាប់ទេ” ទៅជា “ដោយបានដឹងថាខ្លួនគ្មានសិទ្ធអំណាចក្នុងការកាន់កាប់ទេ” និងកែឃ្លា
“ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិទេ” ទៅជា “ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិអំណាចទេ”
នៅក្នុងវាក្យខណ្ឌទី១និងកថាខណ្ឌទី១នៃមាត្រា២៣៣ (កាន់កាប់ដោយមានវិការៈ)។
ត្រូវបន្ថែមពាក្យ“ឬ
ប័ណ្ឌសំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី”បន្ទាប់ពីពាក្យ“ប័ណ្ណសំគាល់
សិទ្ធកាន់កាប់អចលនវត្ថុ”នៅក្នុងកថាខណ្ឌទី១
និងកថាខណ្ឌទី៣ នៃមាត្រា២៤២ (ការការពាភោគីអចលនវត្ថុដែលមានបណ្ណ័សំគាល់សិទ្ធិកាន់កាប់)។
ត្រូវកែពាក្យ“ផលុបភោគី” ទៅជាម្ចាស់សេវភាព”
នៅក្នុងកថាខណ្ឌទី៤ មាត្រា២៩១(ករណីកិច្ចរបស់ម្ចាស់សេវភាព)។
ត្រូវកែឃ្លា“បើភាគីម្ខាងនៃកិច្ចសន្យាបានប្រើឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាង
ទៀតខាងផ្នែកសេដ្ឋកិច្ច
ឬផ្នែកសង្គមឬបានប្រើស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាច
ប្រឆាំងតបបានទេ”ទៅជាបើភាគីម្ខាងទៀតនៃកិច្ចសន្យាបានប្រើដោយមិនត្រឹមត្រូវនូវឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេ”នៅក្នុងកថាខណ្ឌទី១នៃមាត្រា៣៤៩(ការរំលោភបំពានលើស្ថានភាព)។
ត្រូវបន្ថែមពាក្យ“ក្រៅផ្លូវតុលាការ
ឬ មុនពាក្យ “តាមផ្លូវតុលាការ” នៅក្នុងកថាខណ្ឌទី១
នៃមាត្រា៣៨៥(សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឲ្យអនុវត្តកាតព្វកិច្ច)។
ត្រូវកែពាក្យ“ការមិនអនុវត្តកាតព្វកិច្ច” ទៅជាការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ”
នៅក្នុងមាត្រា៣៩៣(ការមិនអនុវត្តកាតព្វកិច្ចមិនបានពេញលេញ)។
ត្រូវលុបឃ្លា “ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះ“នៅក្នុងកថាខណ្ឌទី២នៃមាត្រា៤១២(សិទ្ធិរំលាយក្នុងករណីដែលកម្មវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាឬបាត់បង់)
ត្រូវកែពាក្យ
“ប៉ុន្តែ” ទៅជាក្នុងករណីនេះ” ក្នុងវាក្យខណ្ខទី២នៃមាត្រា៤២០ (ការទទួលបន្ទុកហានិភ័យចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានអត្ថន័យត្រូវធ្វើឬមិនត្រូវធ្វើ)។
ត្រូវកែឃ្លា
“សិទ្ធិលើបំណុលនោះបន្ទាប់ពីពាក្យ “អ្នកដែលបានទទួលផលប្រយោជន៍ពីអំពើរបស់កូនបំណុលនោះ”
នៅក្នុងកថាខណ្ខទី១នៃមាត្រា៤២៨(លក្ខខណ្ឌនៃការលុបចោលនូវអំពើដែលនាំឲ្យខូចខាតផលប្រយោជន៍)។
ត្រូវកែឃ្លា
“ពេលដែលទាញហេតុផលផ្ទាល់មាត់” ទៅជា “ពេលបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់”
នៅក្នុងវាក្យខណ្ឌទី២នៃមាត្រា៤២៩(សិទ្ធិដែលត្រូវបានរក្សាការពារ)។
ត្រូវកែឃ្លា
“នៅពេលដែលម្ចាស់បំណុលមិនព្រមចំពោះការតម្កល់សាលក្រមឬសាលដីកាដែលប្រកាសថាការតម្កល់នោះមានធនុភាពមិនទាន់ចូលជាស្ថាពរទេ”
ទៅជា “នៅក្នុងកំឡុងពេលដែលម្ចាស់បំណុលមិនទាន់ព្រមចំពោះការតម្កល់ឬក្នុងអំឡុងពេលដែលសាលក្រម
ឬសាលដីកាដែលប្រកាសថាការតម្កល់នោះមានអនុភាពមិនទាន់ចូលជាស្ថាពរទេ”
នៅក្នុងវាក្យខណ្ឌទី១ កថាខណ្ឌទី២នៃមាត្រ៤៥៧(ការតម្កល់)។
ត្រូវកែឃ្លា
“មិនអាចយកហេតុនោះតតាំងចំពោះអនុប្បទាយីបានឡើយ” ទៅជា “មិនអាច
យកហេតុផលតតាំងចំពោះអនុប្បទានិកបានឡើយ” នៅក្នុងវាក្យខណ្ខទី១ កថាខណ្ឌទី១
នៃមាត្រា៥០៥(អានុភាពនៃការជូនដំណឹងនិងការយល់ព្រម)។
ត្រូវកែឃ្លា
“នៅក្នុងមាត្រា១៣៣ (ការបង្កើត ការផ្ទេរ និង
ការកែប្រែនូវសិទ្ធិប្រត្យក្សដោយការព្រមព្រៀង) មាត្រា១៣៤ (លក្ខខណ្ឌតតាំងនៃការបង្កើត
ការផ្ទេរ និងការកែប្រែនូវសិទ្ធិប្រត្យក្ស មាត្រា១៣៥ (លក្ខខណ្ឌដើម្បី បង្កើតអានុភាព
នៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង)។
មាត្រា១៦០
(លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុ)និងមាត្រា១៨៧(លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ)
ទៅជា “ចាប់ពីមាត្រា១៣៣(ការបង្កើត ការផ្ទេរនិងការកែប្រែនូវសិទ្ធិប្រត្យក្សដោយការព្រមព្រៀង)
ដល់មាត្រា១៣៥ (លក្ខខណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដោយការព្រមព្រៀង)
នៅក្នុងកថាខណ្ឌទី១នៃមាត្រា៥២៨(ការផ្ទេរកម្មសិទ្ធិ)។
ត្រូវកែឃ្លា
“សិទ្ធិជួលជាអចិន្ត្រៃយ៍” ទៅជា “សិទ្ធិជួលអចិន្ត្រៃយ៍” និងបន្ថែនពាក្យ
“សិទ្ធិអាស្រ័យនៅ” បន្ទាប់ពីពាក្យ “សិទ្ធិប្រើប្រាស់” នៅក្នុងកថាខណ្ឌទី១នៃមាត្រា៥៣៤
(ការទទួលខុសត្រូវក្នុងការធានាក្នុងករណីដែលមានសិទ្ធិជាផលុបភោគជាអាទិ៍)។
ត្រូវកែឃ្លា
“អ្នកទិញត្រូវបានបង្ហាញ” ទៅជា “អ្នកល់ត្រូវបានបង្ហាញ” នៅក្នុងចំណុច គ កថាខណ្ឌទី២នៃមាត្រា៥៣៩(ករណីកិច្ចផ្ដល់វត្ថុដែលគ្មានវិការៈ)។
ត្រូវបន្ថែមពាក្យ
“ស្រូវ” បន្ទាប់ពីពាក្យ “ស្បៀងអាហារ” នៅក្នុងមាត្រា៥៧៨(និយមន័យនៃការខ្ចីបរិភោគ)។
ត្រូវកែឃ្លា
“ការទាមទារត្រូដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះ ទៅជា “កាទាមទារដែលកំណត់ក្នុងកថាខណ្ឌទី២ខាងលើនេះ”
នៅក្នុងកថាខណ្ឌទី៤នៃមាត្រា៦០៥ (ការទទួលខុសត្រូវរបស់ភតិបតីចំពោះវិការៈនៃវត្ថុជួល)។
ត្រូវកែពាក្យ
“សមាជិកគណៈកម្មាការនាយក” ទៅជា “អភិបាល”
នៅក្នុងកថាខណ្ឌទី១នៃមាត្រា៧៤៨(អំពើរបសើអនីត្យានុកូលរបស់នីតិបុគ្គល)។
ត្រូវកែពាក្យ
“ចំនួនទឹកប្រាក់នៃការខូចខាត” ទៅជា “ចំនួនទឹកប្រាក់នៃសំណងការខូចខាត” នៅក្នុងមាត្រា៧៦៣(ការទូទាត់ប្រាក់ចំណាញនិងខាត)
និងមាត្រា៧៦៤ (ការទូរទាត់នូវកំហុស)។
ត្រូវលុបឃ្លា
“សិទ្ធិលើការបញ្ចាំដើម្បីធានាបំណុលអណ្តែត” នៅក្នុងកថាខណ្ឌទី២
នៃមាត្រា៧៧០(ភាពទៅជាមួយគ្នានៃសិទ្ធិប្រាតិភោគប្រត្យក្ស)។
ត្រូវកែពាក្យ
“អាហារកិច្ច” ទៅជា “អាហារកាតព្វកិច្ច” នៅក្នុងកថាខណ្ឌទី២ នៃមាត្រា៧៨៦
(ឯកសិទ្ធិចំពោះសោហ៊ុយសម្រាប់បុណ្យសព) និងមាត្រា៧៨៧
(ឯកសិទ្ធិចំពោះការផ្ដល់នូវវត្ថុសម្រាប់ប្រើប្រាស់ឬប្រចាំថ្ងៃ)។
ត្រូវកែឃ្លា
“ចំពោះប្រាក់ដែលអនុប្បទានិកឬភតិកៈបន្តនោះទទួល” ទៅជា
“ចំពោះប្រាក់ដែលអនុប្បទាយីឫភតិបតីបន្តទទួល” នៅក្នុងវាក្យខណ្ឌទី២ នៃមាត្រា៧៩១
(ទំហំនៃវត្ថុដែលជាកម្មវត្ថុនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ
ក្នុងករណីអនុប្បទាននូវសិទ្ធិជួលឬជួលបន្ត)។
ត្រូវកែឃ្លា
“ដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលផ្សេងទៀត” ទៅជា “ដើម្បីផលប្រ
យោជន៍របស់ម្ចាស់បំណុលហ៊ីប៉ូតែកផ្សេងទៀត” នៅក្នុងវាក្យកថាខណ្ឌទី១កថាខណ្ឌទី១នៃមាត្រា
៨៦១(អនុប្បទានឬការបោះបង់និងការផ្លាស់ប្ដូរនូវលំដាប់នៃហ៊ីប៉ូតែក)។
ត្រូវកែពាក្យ
“បញ្ជូល” ទៅជា “បញ្ចូល” នៅក្នុងកថាខណ្ឌទី១ មាត្រា៩០៣ (ទំហំនៃការធានា កាតព្វកិច្ច)។
ត្រូវលុនឃ្លា
“ដោយមិនចាំបាច់មានការយលព្រមពីកូនបំណុលផ្សេងទៀត” នៅក្នុងកថាខណ្ឌទី៣នៃមាត្រា៩២២(ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព)។
ត្រូវកែឃ្លា
“តាមសមាត្រនៃបន្ទុករបស់កូនបំណុលផ្សេងទៀត” ទៅជា “តាមសមាត្រនិងចំនួនភាគរយនៃចំនួនទឹកប្រាក់សរុបនៃកាតព្វកិច្ច”
នៅក្នុងវាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃមាត្រា៩៣២(សិទ្ធិទាមទារសំណងរបស់កូនបំណុលដែលបានសង)។
ត្រូវលុបឃ្លា
“ឬលែងទទួលស្គាល់”
នៅក្នុងចំណងជើងនិងបញ្ញត្តិនៃមាត្រា៩៤២(ការរលត់ញាតិភាពដោយការកាត់កាល់ឬលែងទទួលស្គាល់)។
ត្រូវកែឃ្លា
“ប្តីឬប្រពន្ធទាំងសងខាង” ទៅជា “ប្ដីប្រពន្ធទាំងសងខាង” នៅចំណុចខ នៃមាត្រា
៩៧៥(ការទទួលខុសត្រូវដោយសាមគ្គីភាពចំពោះការតព្វកិច្ច)។
ត្រូវកែឃ្លា
“អចលនវត្ថុ” ទៅជា “អចលនវត្ថុសម្រាប់ការអាស្រ័យនៅរបស់គ្រួសារ” នៅក្នុងកថាខណ្ឌទី៣នៃមាត្រា៩៧៦(ការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ)។
ត្រូវកែពាក្យ
“ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត”
នៅក្នុងចំណុចខនៃមាត្រា១០៤២(ករណីកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗទាក់ទងទៅនិងកូន)។
ត្រូវកែឃ្លា
“សហពន្ធ័និងញាតិនៅក្ក្នុង៤ថ្នាក់របស់អនីតិជននៅក្រោមអាណាព្យាបាល” ទៅជា
“សហព្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា
១០៧៦(បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាបើអនីតិជន)។
ត្រូវកែពាក្យ
“ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត” នៅក្នុងចំណុចខ នៃមាត្រា១០៤២(ករណីកិច្ចពិភាក្សាអំពីចំនុចសំខាន់ៗទាក់ទងទៅនិងកូន)។
ត្រូវកែឃ្លា
“សហពន្ធ័និងញាតិនៅក្នុង៤ថា្នក់របស់អនីតិជននៅក្រោមអាណាព្យាបាល”ទៅជា
“សហពន្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា១០៧៦(បុគ្គលដែលមិនអាចក្លាយទៅជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន)។
ត្រូវកែឃ្លា
“សហពន្ធ័និងញាតិនៅក្នុង៤ថា្នក់របស់ជននៅក្រោមអាណាព្យាបាលទូទៅ” ទៅជា
“សហពន្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អ្នកអាណាព្យាបាលទូទៅ”
នៅក្នុងមាត្រា១១១១(បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលទូទៅ)។
ត្រូវកែឃ្លា
“នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម” ទៅជា “នៅមុនឬព្រមគ្នានិងពេលចាប់ផ្ដើមសន្តតិកម្ម”
នៅក្នុងវាក្យខណ្ឌទី១ កថាខណ្ឌទី១នៃមាត្រា១១៥៧(សន្តតិកម្មជំនួស)។
ត្រូវបន្ថែមឃ្លា
“ចំពោះសន្តតិកម្មនោះ” បន្ទាប់ពីឃ្លា “បុគ្គលនោះមិនមែនជាសន្តតិជន”
នៅក្នុងកថាខណ្ឌទី១នៃមាត្រា១២៦១(អានុភាពនៃការបោះបង់)។
ត្រូវកែឃ្លា
“ការបែងចែកត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅតាមទម្រង់នីមួយៗដែលចាំបាច់នៅក្នុងការផ្ទេរសិទ្ធិនោះ”
ទៅជា “ការបែងចែកត្រូវធ្វើតាមទម្រង់ចាំបាច់ដើម្បីផ្ទេរសិទ្ធិនីមួយៗនោះដូចជាលិខិតជាលាយលក្ខណ៍អក្សរជាអាទិ៍”
នៅក្នុងកថាខណ្ឌទី២មាត្រា១២៦៦(ការពិភាក្សាបែងចែកមរតក)។
ក‑ ការចាត់ចែងអំពីក្រមរដ្ឋប្បវេណីចាស់
ក្រមរដ្ឋប្បវេណីដែលបានអនុញ្ញតប្រកាស់ឲ្យប្រើដោយព្រះមហាក្សត្រ
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១១៩២០និង
ដែលត្រូវបានវិសោធនកម្មបន្តបន្ទាប់រហូតដល់មុនថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥
មិនមានអានុភាពឡើយ។
ខ‑ អនុភាពនៃច្បាប់និងបទដ្ឋានគតិយុត្តផ្សេងទៀត
ក្រៅពីច្បាប់និងបទដ្ឋានគតិយុត្តដែលកំណត់ចាប់ពីមាត្រា៧៦(ការធ្វើឲ្យនិរាករណ៍នូវច្បាប់
ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ)ដល់មាត្រា៨២(ការចាត់ចែងអំពីក្រមរដ្ឋប្បវេណីចាស់)
ច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗដែលមានអនុភាពនៅកាលបរិច្ឆេទនៃការអនុវត្ត ហើយផ្ទុយនិងបញ្ញត្តិនៃក្រមរដ្ឋប្បវេណីមិនត្រូវមានអនុភាពត្រិមត្រូវទំហំដែលផ្ទុយនិងក្រមរដ្ឋប្បវេណីចាស់ពីការបរិច្ឆេទ
នៃការអនុវត្ត។
No comments:
Post a Comment