លក្ខន្តិកៈក្រុមហ៊ុន
ប្រការ ១ ៖ នាមករណ៍ក្រុមហ៊ុន
ប្រការ ២ ៖ ទម្រង់ក្រុមហ៊ុន
ប្រការ៣៖ កម្មវត្ថុអាជីវកម្ម
ISIC
code : សូមជ្រើសរើស
កូដ ដែលបញ្ជាក់ពីសកម្មភាពចំបងរបស់ក្រុមហ៊ុន
ប្រសិនបើម្ចាស់ហ៊ុនដាក់ការរឹតត្បឹតណាមួយ
ទៅលើសកម្មភាពអាជីវកម្ម សូមបញ្ជក់ខាងក្រោម ៖
ប្រការ ៤ ៖
អាស័យដ្ឋានទីស្នាក់ការក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖
អាស័យដ្ឋានទំនាក់ទំនងរបស់ក្រុមហ៊ុន
បើមានផ្សេង
ប្រការ ៥ ៖
ឈ្មោះភ្នាក់ងារចុះបញ្ជីរបស់ក្រុមហ៊ុន
ប្រការ ៦ ៖ ថិរវេលានៃសកម្មភាពក្រុមហ៊ុនគឺ
មានរយៈពេល
ប្រការ ៧ ៖
ដើមទុនរបស់ក្រុមហ៊ុនគឺ រៀល
។
ដើមទុននេះត្រូវបានបែងចែកជា ភាគហ៊ុន
ដែលភាគហ៊ុននិមួយៗ
មានតម្លៃចារឹក រៀល។
ប្រការ ៨ ៖ ក្នុងករណីប្រភេទភាគហ៊ុនបន្ថែមត្រូវបានអនុញ្ញាតបោះចេញ
មានប្រភេទ ចំនួន និង តម្លៃចារឹក ។ សូមបញ្ជាក់ពី សិទ្ធី ឯកសិទ្ធី ការរឹតត្បឹត
និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទនៃភាគហ៊ុននិមួយៗ ។ ប្រសិនបើមានភាគហ៊ុនតែមួយប្រភេទត្រូវបានបោះចេញ
សូមបញ្ជាក់ថា មិនមាន
ប្រការ ៩ ៖
ក្នុងករណីមានការឹតត្បឹតពិសេសណាមួយទៅលើការផ្ទេរភាគហ៊ុន
ដែលបានបញ្ជាក់ដោយម្ចាស់ហ៊ុន សូមចែងឱ្យបានច្បាស់ ។ ប្រសិនបើគ្មានការរឹតត្បឹតទេ
សូមបញ្ជាក់ថា គ្មាន
ប្រការ ១០ ៖ ក្នុងករណីមានការឹតត្បឹតពិសេសណាមួយទៅលើការប្រកាស
និងការបែងចែកភាគលាភ ដែលបានបញ្ជាក់ដោយម្ចាស់ហ៊ុន សូមចែងឱ្យបានច្បាស់ ។
ប្រសិនបើគ្មានការរឹតត្បឹតទេ សូមបញ្ជាក់ថា គ្មាន
ប្រការ ១១ ៖ យើងទាំងអស់គ្នាដែលមានឈ្មោះ អាជីព
សញ្ជាតិ អាស័យដ្ឋាន និង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
ដូចមាននៅក្នុងបញ្ជីខាងក្រោមបានសំរេចចិត្តបង្កើតក្រុមហ៊ុន
ដូចមានចែងក្នុងលក្ខន្តិកៈនេះ ហើយយើងទាំងអស់គ្នាយល់
ព្រមទទួលយកចំនួនភាគហ៊ុននៅក្នុងដើមទុនរបស់ក្រុមហ៊ុនដូចបានបញ្ជាក់ ៖
ឈ្មោះរបស់ម្ចាស់ហ៊ុន
/
អាជីព
/
សញ្ជាតិ
/
អត្តសញ្ញាណប័ណ្ណ
ឬ លិខិតឆ្លងដែននិងកាលបរិច្ឆេទ ចំណែក
ប្រការ ១២ ៖ បុគ្គលដែលមានឈ្មោះ និង
អាស័យដ្ឋានដូចខាងក្រោមត្រូវបានតែងតាំងជាអភិបាលក្រុមហ៊ុន សំរាប់អាណតិកំណត់ដូចខាងក្រោម ៖
ឈ្មោះអភិបាល
/
អាស័យដ្ឋាន
អាណត្តិ
ប្រការ ១៣ ៖ តាមរយៈការចុះហត្ថលេខាលើលក្ខន្តិកៈ
ម្ចាស់ហ៊ុន និង អភិបាលទាំងអស់ ទទួលស្គាល់កាតព្វកិច្ច ដើម្បីអនុវត្តតាម
វិធានគ្រប់គ្រង ក្រុមហ៊ុន ដែលមានចែងក្នុងច្បាប់ សហគ្រាសពាណិជ្ជកម្ម ។
ប្រការ ១៤ ៖ ហត្ថលេខារបស់ម្ចាស់ហ៊ុន
ហត្ថលេខាម្ចាស់ហ៊ុន
កាលបរិច្ឆេទ
ការណែនាំ
ប្រការ ១ ៖ នាមករណ៏របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតត្រូវបញ្ចូលពាក្យ
ក្រុមហ៊ុនឯកជនទទួលខុស ត្រូវមានកម្រិត “Private Limited Compan” ។
នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់នូវពាក្យថា
“ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ។ នាមករណ៍ក្រុមហ៊ុនត្រូវសរសេរ ជាភាសាខ្មែរ
ហើយការបកប្រែនាមករណ៏ពីភាសារមួយទៅភាសារមួយទៀតត្រូវហាមឃាត់ ។
ប្រការ ២ ៖ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតគឺជាទ្រង់ទ្រាយមួយនៃក្រុមហ៊ុនមូល ធនហើយត្រូវមានលក្ខណៈ សម្គាល់ដូចតទៅ ៖
ក-ក្រុមហ៊ុនអាចមានសមាជិកភាគហ៊ុនពី
០២(ពីរ)នាក់
រហូតដល់៣០ (សាមសិប)នាក់
។ ប៉ុន្តែបុគ្គលម្នាក់ក៏អាច បង្កើតក្រុមហ៊ុនបានដែរ ដែលមានឈ្មោះ
ថាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ។ សហគ្រាសឯកបុគ្គលទទួលខុស ត្រូវមានកម្រិត មានលក្ខខណ្ឌដូចគ្នាទៅនឹងលក្ខខណ្ឌទាំងឡាយរបស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែរ លើកលែង
តែលក្ខខណ្ឌស្តីពីទំនាក់ទំនងរវាងសមាជិក ភាគហ៊ុន ។
ខ-ក្រុមហ៊ុននោះមិនអាចអនុញ្ញាតឱ្យលក់ភាគហ៊ុន
ឬ មូលបត្រដទៃទៀតជាសាធារណៈបានឡើយ ។ ប៉ុន្តែអាច
អនុញ្ញាតឱ្យធ្វើអនុប្បទានទៅ សមាជិកភាគហ៊ុន សមាជិកគ្រួសារ និងអ្នកគ្រប់គ្រងបាន ។ ក្នុងករណីធ្វើអនុប្បទានទៅ
ឱ្យតតិយជនត្រូវ មានការយល់ព្រមពីសមាជិកភាគហ៊ុនដទៃទៀតតាមសំឡេងភាគច្រើន ។
គ-ក្រុមហ៊ុននោះអាចមានការរឹតត្បិតមួយ
ឬ ច្រើនបានទៅលើការផ្ទេរចំណែកនៃប្រភេទភាគហ៊ុនទាំងអស់ ។
ឃ-ក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមនាកម្រិត ចាប់ពីពេលដែលបានចុះបញ្ជី ពាណិជ្ជកម្ម
តាមទម្រង់បែបបទជាក់លាក់ ដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។
ប្រការ ៣ ៖ សូមមើលតារាងក្នុងឧបសម្ព័ន្ធ
និងជ្រើសរើសអ្វីដែលសមហេតុផលបំផុត ។ ជ្រើសរើស កូដ ដែល
បញ្ជាក់ពីសកម្មភាពចំបងរបស់ក្រុមហ៊ុន ។
ប្រការ ៤ ៈ
ផ្តល់អាស័យដ្ឋានស្នាក់ការក្រុមហ៊ុនពិតប្រាកដ និងអាស័យដ្ឋាន ទំនាក់ទំនង។
លិខិតជូនដំណឹងអំពីការផ្លាស់ប្តូរ ទីតាំងរបស់ទីស្នាក់ការចុះបញ្ជី
ត្រូវផ្ញើទៅមន្ត្រី ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មក្នុងរយៈពេល
១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមានការផ្លាស់ប្តូរនោះ ។
ប្រការ ៥ ៖ ភ្នាក់ងារចុះបញ្ជីរបស់ក្រុមហ៊ុន
ត្រូវតែជាបុគ្គលដែលមាន សមត្ថភាពតាមផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យទទួលនូវ លិខិតស្នាម
ឫឯកសារផ្លូវការ រួមមាន ដីកា និងការកោះអញ្ជើញរបស់តុលាការក្នុងនាមក្រុមហ៊ុន។
ប្រការ ៦ ៖ រយៈពេលនៃក្រុមហ៊ុនអាចកំណត់ដោយអ្នកស្ថាបនិក។
រយៈពេលនៃក្រុមហ៊ុនអាចមិនមានពេលកំណត់។
ប្រការ ៧ ៖លក្ខន្តិកៈក្រុមហ៊ុនត្រូវ
ចែងពីចំនួនភាគហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យបោះចេញដោយក្រុមហ៊ុន និងតម្លៃចារឹក
នៃភាគហ៊ុននិមួយៗ។
ប្រការ ៨ ៖ ក្នុងករណីក្រុមហ៊ុនបោះចេញភាគហ៊ុនលើសពីមួយប្រភេទ
នោះត្រូវបញ្ជាក់ពី សិទ្ធី ឯកសិទ្ធី ការរឹតត្បឹត
និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទភៃគាហ៊ុននិមួយៗ ។
ប្រការ ៩ ៖ ច្បាប់សហគ្រាសពាណិជ្ជកម្មអនុញ្ញាតឱ្យធ្វើអនុប្បទានទៅសមាជិកភាគហ៊ុន
សមាជិកគ្រួសារ និងអ្នក គ្រប់គ្រងបានដោយសេរី ។
ក្នុងករណីធ្វើអនុប្បទានទៅឱ្យតតិយជនត្រូវ មានការយល់ព្រមពីសមាជិកភាគហ៊ុន ដទៃទៀត
តាមសំឡេងភាគច្រើន ។ ច្បាប់សហគ្រាសពាណិជ្ជកម្មចែងថា
ការរឹតត្បឹតបន្ថែមទៀតលើការធ្វើអនុប្បទាន ត្រូវចែង
ក្នុងលក្ខន្តិកៈ ។
ប្រការ ១០ ៖
អភិបាលអាចប្រកាសចេញនូវ
ភាគលាភសល់ ឬ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ដើម្បីចែកជូនម្ចាស់ហ៊ុន។
ការរឹតត្បិតអាចចែងនៅក្នុងលក្ខន្តិកៈ ។ មាត្រា ១៥៧ – ១៥៩
នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងពីវិធាន និងការរឹតត្បឹតលើការបែងចែកភាគលាភ ។
ប្រការ ១១ ៖ ចែងពី ឈ្មោះ អាជីព សញ្ជាតិ អាស័យដ្ឋាន
លេខ និង ថ្ងៃខែលិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុនម្នាក់ៗ
ព្រមទាំងចំនួនភាគហ៊ុនដែលបានបែងចែកទៅឱ្យម្ចាស់ហ៊ុនម្នាក់ៗ។
ប្រការ ១២ ៖ មាត្រា ១២១
នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងថាអាណត្តិ អភិបាលម្នាក់ៗត្រូវមាន អាណត្តិ ០២(ពីរ)ឆ្នាំ
ហើយបានបញ្ជាក់ថាលក្ខន្តិកៈអាចចែងផ្សេង ។ មាត្រា ១១៦ ចែងថា
អភិបាលដំបូងត្រូវកាន់តំណែង ចាប់ពីកាលបរិច្ឆេទនៃការបង្កើតក្រុមហ៊ុនរហូត
ដល់មានមហាសន្និបាតម្ចាស់ហ៊ុនលើកទីមួយ ។ មាត្រា ១២៤ ចែងថា អភិបាលអាចត្រូវដកហូតចេញពីមុខតំណែងបាន ដោយសំឡេងភាគច្រើនដាច់
ខាតនៃម្ចាស់ហ៊ុនដែលមានសិទ្ធិបោះឆ្នោត ទោះជាមាន ឬ គ្មានមូលហេតុក៏ដោយ ។ មាត្រា ១១៦ – ១៤២
នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងពីតួនាទី ការទទួលខុសត្រូវ និងការជ្រើសរើសអភិបាល ។
សិទ្ធិរបស់អភិបាលមានចែងក្នុងមាត្រា ១១៩នៃច្បាប់សហគ្រាសពាណីជ្ជកម្ម
លក្ខន្តិកៈក្រុមហ៊ុនចែងពីសិទ្ធិរបស់អភិបាលដែលមានជាអាទិ៍ ៖
១-តែងតាំង
និងដកហូតអ្នកគ្រប់គ្រងទាំងអស់
និងកំណត់នូវសិទ្ធិច្បាស់លាស់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ។
២-កំណត់ប្រាក់បៀវត្ស
និងប្រាក់បំណាច់ផ្សេងៗដល់អ្នកគ្រប់គ្រងទាំងនោះ ។
៣-កម្រិតប្រាក់បៀវត្ស
ឬ ប្រាក់បំណាច់ផ្សេងៗ សម្រាប់អភិបាលទាំងឡាយ ហើយដាក់ជូនទៅម្ចាស់ហ៊ុនដើម្បីសុំ
សេចក្តីសម្រេច ។
៤-ចេញប័ណ្ណកំណត់សន្យា
សញ្ញាប័ណ្ណ និងលិខិតស្នាមដែលបញ្ជាក់ថាមានបំណុល និងតឹកតាងផ្សេងៗនៃ បំណុលរបស់
ក្រុមហ៊ុន និងកំណត់នូវលក្ខណៈដាច់ ខាត និងលក្ខណៈធៀបរបស់លិខិតស្នាមទាំងឡាយនោះ ។
៥-ស្នើសុំម្ចាស់ហ៊ុន
ដើម្បីធ្វើការកែប្រែលក្ខន្តិកៈ ឬ លុបចោលលក្ខន្តិកៈ របស់ក្រុមហ៊ុន ។
៦-ស្នើសុំម្ចាស់ហ៊ុននូវកិច្ចសន្យារំលាយចូលគ្នា
ឬ រួមបញ្ចូលគ្នារវាងក្រុម ហ៊ុន
និងបុគ្គលផ្សេងណាមួយ ។
៧-ស្នើសុំម្ចាស់ហ៊ុន
ដើម្បីលក់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់ ឬ មួយភាគ ។
៨-ស្នើសុំម្ចាស់ហ៊ុនដើម្បីរំលាយ
ឬ ជម្រះបញ្ជីក្រុមហ៊ុន ។
៩-ប្រកាសភាគលាភទៅតាមគោលការណ៍គណនេយ្យ
និងតាមលក្ខខណ្ឌនៃការដាក់ភាគហ៊ុនប្រភេទនីមួយៗដែល មានសិទ្ធី ទទួលភាគលាភ ។
១០-ចេញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនទៅតាមវិសាលភាព
ដែលបាន ចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ។
១១- ខ្ចីប្រាក់
។
១២- បោះចេញ
សាជាថ្មី ឬ លក់មូលប័ត្ររបស់ក្រុមហ៊ុន ។
១៣-ចុះកិច្ចសន្យាធានា
ក្នុងនាមក្រុមហ៊ុន ។
១៤-ធ្វើអ៊ីប៉ូតែក
ចុះកិច្ចសន្យាបញ្ចាំ បើមិនដូច្នេះទេបង្កើតផលប្រយោជន៍
ពីមូលប័ត្រចំពោះទ្រព្យសម្បត្តិទាំងអស់ ឬ ទ្រព្យសម្បត្តិណាមួយរបស់ក្រុមហ៊ុនដើម្បី
ធ្វើការធានាកាតព្វកិច្ចណាមួយរបស់ក្រុមហ៊ុន ។
១៥-រៀបចំការបិទបញ្ជីគណនេយ្យនៃកាលបរិច្ឆេទនីមួយៗជូនម្ចាស់ហ៊ុន
និងស្នើចាត់ចែងលទ្ធផលប្រចាំឆ្នាំដាក់ជូន មហាសន្និបាតនៃម្ចាស់ហ៊ុន ។
ប្រការ ១៣ ៖ តាមរយៈការចុះហត្ថលេខាលើលក្ខន្តិកៈ
ម្ចាស់ហ៊ុន និង អភិបាលទាំងអស់យល់ព្រម ទទួលស្គាល់កាតព្វកិច្ច ដើម្បីអនុវត្តតាម
វិធានគ្រប់គ្រង ក្រុមហ៊ុន ដែលមានចែងក្នុងច្បាប់ សហគ្រាសពាណិជ្ជកម្ម ។
ប្រការ ១៤ ៖ ម្ចាស់ហ៊ុន
ទាំងអស់ត្រូវចុះហត្ថលេខាលើលក្ខន្តិកៈ ។
សេចក្តីតម្រូវភាគច្រើនដែលចែងដោយច្បាប់សហគ្រាសពាណិជ្ជកម្ម
១-
ក្រុមហ៊ុននិមួយៗ
មានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅ
ក្រសួង ពាណិជ្ជកម្ម ។
២- ម្ចាស់ហ៊ុនត្រូវតែងតាំងសវនករមួយរូប
ដោយសេចក្តីសម្រេចសាមញ្ញោនៅក្នុង មហាសន្និបាតម្ចាស់ហ៊ុនប្រចាំឆ្នាំលើកទីមួយ
និងនៅមហាសន្និបាតប្រចាំឆ្នាំនីមួយៗ
។សវនករត្រូវកាន់តំណែងរហូតដល់ការបិទមហាសន្និបាតនៃឆ្នាំបន្ទាប់ ។
ប្រសិនបើសវនករថ្មីមិនបានតែងតាំងនៅក្នុងមហាសន្និបាតម្ចាស់ហ៊ុនទេសវនករដែលកំពុងកាន់តំណែងត្រូវបន្តរហូតដល់
សវនករថ្មីត្រូវបានតែងតាំង ។
៣- តាមរយៈការតម្កល់លក្ខន្តិកៈ
ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចអនុវត្តតាមវិធានទាំងឡាយដែលមានចែងក្នុង មាត្រា ១២៨-១៣២
និង មាត្រា ២០៥ –
២២៣ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ដែលពាក់ពន្ធ័ដល់កិច្ចប្រជុំរបស់ អភិបាល
និងម្ចាស់ហ៊ុន។
៤- តាមរយៈការតម្កល់លក្ខន្តិកៈ
ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្រុមហ៊ុនត្រូវរៀបចំនិងរក្សាទុក កំណត់ហេតុអង្គប្រជុំ
និង សេចក្តីសម្រេចទាំងឡាយរបស់ម្ចាស់ហ៊ុន មុននិងអាចធ្វើសម្រង់បានដោយមិនគិតកម្រៃ
ដោយយោងតាម មាត្រា ១០៩-១១០ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
៥- ក្រុមហ៊ុនមួយអាចរៀបចំបទបញ្ជាផ្ទៃក្នុងផ្ទាល់
ដើម្បីសម្រួលដល់កិច្ចការអាជីវកម្មរបស់ក្រុមហ៊ុន ។ ប៉ុន្តែ មិនចាំបាច់ តម្កល់បទបញ្ជាផ្ទៃក្នុងមួយនៅក្រសួងពាណិជ្ជកម្ម
ដែលធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ អំពីសិទ្ធិពិសេសណាមួយទៅលើ ក្រុមហ៊ុន
និងអភិបាលក្រុមហ៊ុន ។
៦- ក្រុមហ៊ុនមិនត្រូវប្រកបពាណិជ្ជកិច្ចណាមួយ
ឬ អនុវត្តសិទ្ធិណាមួយ ដែលលក្ខន្តិកៈ របស់ខ្លួនបានហាមឃាត់ឡើយ ។
៧- ក្រុមហ៊ុនត្រូវរៀបចំនិងរក្សាទុកសៀវភៅបញ្ជី
និង កំណត់ហេតុដូចមានចែងក្នុង មាត្រា ១០៩- មាត្រា ១១៤
នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
៨- ផ្អែកទៅតាមលក្ខន្តិកៈ
បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងរាល់សិទ្ធិដែលអាច ទិញមុនគេរបស់ម្ចាស់ហ៊ុន
ភាគហ៊ុន និងមូលប័ត្រ អាចអនុញ្ញាតឱ្យបោះចេញទៅតាម ពេលវេលា និងចំពោះបុគ្គលទាំងឡាយដែលអភិបាលក្រុមហ៊ុនកំណត់ឱ្យ
។
អភិបាលត្រូវកំណត់តម្លៃរបស់ប័ណ្ណភាគហ៊ុន
និងតម្លៃមូលប័ត្រដែលត្រូវលក់ចេញ ។ តម្លៃភាគហ៊ុនមិនត្រូវបោះចេញទេ
រហូតដល់ការបង់ថ្លៃសម្រាប់ភាគហ៊ុនត្រូវបានបំពេញចប់សព្វគ្រប់ជា សាច់ប្រាក់ ជាវត្ថុ ឬ
ជាសេវាពីមុនទៅក្នុងក្រុមហ៊ុន ។
អភិបាលទាំងឡាយកំណត់តម្លៃនៃការដាក់ភាគទុនជាវត្ថុ
ឬ ជាសេវាកម្មពីមុននោះ ហើយសេចក្តីសម្រេចរបស់អភិបាល
ទាំងនេះចាត់ទុកជាបានការប្រសិនបើគ្មាន ការក្លែងបន្លំពាក់ព័ន្ធក្នុងរឿងនេះទេ ។
៩- មាត្រា
១៦៤-
មាត្រា
១៩៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម គ្រប់គ្រងការចេញមូលបត្រ័ ការចុះបញ្ជី
និងការផ្ទេរមូលបត្រ័។
១០- តាមមាត្រា
២២៤ -
មាត្រា
២៣៤ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ការតម្កល់លក្ខន្តិកៈអភិបាលក្រុមហ៊ុន
មានកាតព្វកិច្ចផ្តល់ដល់ម្ចាស់ហ៊ុននូវ របាយការណ៏ហិរញ្ញវត្ថុ របាយការណ៏ សវនករ និង
ពត៌មានដែលពាក់ព័ន្ធដល់ ស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម
ដែលតម្រូវដោយ លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង ។
១១- មាត្រា
១៦៤-
មាត្រា
១៩៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្មចែងពី វិធានសំរាប់ធ្វើការកែប្រែលក្ខន្តិកៈ ។
១២- តាមរយៈការតម្កល់លក្ខន្តិកៈ
អភិបាល និង ម្ចាស់ហ៊ុនមានកាតព្វកិច្ចអនុវត្តតាម មាត្រា ២៥១ – ២៥៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
១៣- តាមមាត្រា
២៨៩ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម លក្ខន្តិកៈ ឬ បទបញ្ជាផ្ទៃក្នុងអាចចែងថា ជំលោះណាមួយ
ដែលកើតមាន រវាងអភិបាល និង ម្ចាស់ហ៊ុន ត្រូវដោះស្រាយនៅ មជ្ឈត្តការ។
No comments:
Post a Comment