Showing posts with label បោះឆ្នោត. Show all posts
Showing posts with label បោះឆ្នោត. Show all posts

Tuesday, August 20, 2013

សេចក្តីថ្លែងការណ៍ ស្តីពី អាជ្ញាធរមូលដ្ឋានបង្ខំម្ចាស់ឆ្នោតអោយផ្តិតមេដៃគាំទ្រលទ្ធផលបោះឆ្នោត ដែលនៅមានភាពចម្រូងចម្រាស់នៅឡើយ


ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣

យើងទាំងអស់គ្នាជាសមាជិកនៃបន្ទប់ស្ថានការណ៍នៃអង្គការសមាគមន៍មិនមែនរដ្ឋាភិបាល មា នការ​ខក ចិត្ត​​​ជាខ្លាំង​ និងសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរ​ដែនដី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង នៅតាមបណ្តាខេត្ត មួយចំនួន ដែល​បង្ខំ​ម្ចាស់​ឆ្នោត​អោយផ្តិតមេដៃ លើញត្តិគាំទ្រលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន ដែល​នៅមាន វិវាទនៅឡើយ។
មានការរាយការណ៍ពីសំណាក់ម្ចាស់ឆ្នោតថា បច្ចុប្បន្នមានការគំរាមកំហែង នៅក្នុងតំបន់ មួយ ចំនួនដូចជា សង្កាត់អូរឬស្សី សង្កាត់ស្រះចក​ សង្កាត់ពងទឹក សង្កាត់បឹងប៉ាយ៉ាប សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេង កង២ និងសង្កាត់ចាក់អង្រែលើ និងនៅតាមខេត្តមួយចំនួន។
ទង្វើនេះគឺជាការបំភិតបំភ័យ​ធ្ងន់ធ្ងរថ្មីមួយទៀត ក្រោយថ្ងៃបោះឆ្នោតជាការរំលោភច្បាប់ និងជា ការរំលោភ យ៉ាងធ្ងន់ធ្ងរ ​ទៅលើសេរីភាពបញ្ចេញមតិរបស់ម្ចាស់ឆ្នោតនៅកម្ពុជា។ លើសពីនេះទៅទៀត ទង្វើនេះបានគំរាម កំហែងដល់​សិទ្ធិ​រក្សា​ការសម្ងាត់របស់ម្ចាស់ឆ្នោត និងបង្កើននូវភាពតានតឹង​ និងការ ភ័យខ្លាចដែលកំពុងកើតមាន។
ញត្តិទាំងឡាយណាដែលធ្វើឡើងក្រោមរូបភាពបង្ខិតបង្ខំ នឹងពុំជួយ​អ្វី​ដល់​ភាពទទួលយកបាន​នៃ​លទ្ធផល​បណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ។ ទង្វើ​របស់អាជ្ញាធរដែនដីបែបនេះ វា​កាន់​តែ​ធ្វើ​អោយ​ខូច​ដល់​សុច្ចរិតភាព នៃកិច្ចដំណើរការបោះឆ្នោត។​ មាន​តែ​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព និង​ឯករាជ្យ​នូវ​​ភាព​មិន​ប្រក្រតី​ទាំងឡាយ​នោះទេ ដែល​នឹងស្តារអោយមានសុច្ចរិតភាព។
បន្ទប់ស្ថានការណ៍នៃអង្គការសមាគមមិនមែនរដ្ឋាភិបាល សូមអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធាន ការណ៍ ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ និងភាពមិនប្រក្រតីផ្សេងទៀតដែលប្រព្រឹត្តដោយអាជ្ញាធរ មូលដ្ឋាន។

ព័ត៌មានបន្ថែមសូមទាក់ទង៖
១. លោក ធន សារាយ                   ប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែល                      ទូរស័ព្ទលេខ  ០១៦ ៤៤ ០០ ៤៤
២. លោក សុក សំអឿន                  ប្រធានសម្របសម្រួលនៃCHRAC                              ទូរស័ព្ទលេខ ០១២ ៩០ ១១ ៩៩
៣. លោក គល់ បញ្ញា                     នាយកប្រតិបត្តិអង្គការខុមហ្រ្វែល                                ទូរស័ព្ទលេខ: ០១២ ៩៤២ ០១៧
៤. លោក ហង្ស ពុទ្ធា                      នាយកប្រតិបត្តិអង្គការនិកហ្វិក                       ទូរស័ព្ទលេខ: ០១២ ៩៥៩ ៦៦៦
៥. លោក ព្រាប កុល                      នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា              ទូរស័ព្ទលេខ: 0១២​៨៧៧​៨៣៣
៦. លោក ហឹម យន់                       អ្នកសម្របសម្រួលអង្គការ​​ CISA                                ទូរស័ព្ទលេខ: 0១២​៩៤៧០២២
៧. លោកស្រី រស់ សុភាព                នាយកប្រតិបត្តិអង្គការ ​GAD/C​                                 ទូរស័ព្ទលេខ: 0១២​ ៦២៧៨៥៧
៨. លោក ឈឹត សំអាត                  នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ​​  ទូរស័ព្ទលេខ: 0១២​ ៩២៨៥៨៥
៩. លោក​ស្រី  ណាលី ពីឡូច            នាយិការ អង្គការលីកាដូ ​​                                          ទូរស័ព្ទលេខ: ០១២​ ៨០៣​ ៦៥០
១០. លោក យ៉េង វីរ:                      នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ: 0៦៦​៧៧៧​០០០
១១. លោក សួន ប៊ុនស័ក្តិ                លេខាធិការប្រតិបត្តិ CHRAC                                    ទូរស័ព្ទលេខៈ ០៩២ ៣៤៤ ៣៥៧