ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
យើងទាំងអស់គ្នាជាសមាជិកនៃបន្ទប់ស្ថានការណ៍នៃអង្គការសមាគមន៍មិនមែនរដ្ឋាភិបាល មា នការខក ចិត្តជាខ្លាំង និងសូមថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរដែនដីនៅក្នុងរាជធានីភ្នំពេញ
និង នៅតាមបណ្តាខេត្ត មួយចំនួន ដែលបង្ខំម្ចាស់ឆ្នោតអោយផ្តិតមេដៃ លើញត្តិគាំទ្រលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន
ដែលនៅមាន វិវាទនៅឡើយ។
មានការរាយការណ៍ពីសំណាក់ម្ចាស់ឆ្នោតថា
បច្ចុប្បន្នមានការគំរាមកំហែង នៅក្នុងតំបន់ មួយ ចំនួនដូចជា សង្កាត់អូរឬស្សី សង្កាត់ស្រះចក សង្កាត់ពងទឹក សង្កាត់បឹងប៉ាយ៉ាប
សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេង កង២ និងសង្កាត់ចាក់អង្រែលើ
និងនៅតាមខេត្តមួយចំនួន។
ទង្វើនេះគឺជាការបំភិតបំភ័យធ្ងន់ធ្ងរថ្មីមួយទៀត
ក្រោយថ្ងៃបោះឆ្នោតជាការរំលោភច្បាប់ និងជា ការរំលោភ យ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពបញ្ចេញមតិរបស់ម្ចាស់ឆ្នោតនៅកម្ពុជា។
លើសពីនេះទៅទៀត ទង្វើនេះបានគំរាម កំហែងដល់សិទ្ធិរក្សាការសម្ងាត់របស់ម្ចាស់ឆ្នោត
និងបង្កើននូវភាពតានតឹង និងការ ភ័យខ្លាចដែលកំពុងកើតមាន។
ញត្តិទាំងឡាយណាដែលធ្វើឡើងក្រោមរូបភាពបង្ខិតបង្ខំ
នឹងពុំជួយអ្វីដល់ភាពទទួលយកបាននៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ។
ទង្វើរបស់អាជ្ញាធរដែនដីបែបនេះ វាកាន់តែធ្វើអោយខូចដល់សុច្ចរិតភាព នៃកិច្ចដំណើរការបោះឆ្នោត។
មានតែការស៊ើបអង្កេតដោយតម្លាភាព និងឯករាជ្យនូវភាពមិនប្រក្រតីទាំងឡាយនោះទេ
ដែលនឹងស្តារអោយមានសុច្ចរិតភាព។
បន្ទប់ស្ថានការណ៍នៃអង្គការសមាគមមិនមែនរដ្ឋាភិបាល
សូមអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ចាត់វិធាន ការណ៍ ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ
និងភាពមិនប្រក្រតីផ្សេងទៀតដែលប្រព្រឹត្តដោយអាជ្ញាធរ មូលដ្ឋាន។
ព័ត៌មានបន្ថែមសូមទាក់ទង៖
១. លោក ធន សារាយ
ប្រធានគណៈកម្មាធិការនាយកខុមហ្រ្វែល ទូរស័ព្ទលេខ ០១៦ ៤៤ ០០ ៤៤
២. លោក សុក សំអឿន ប្រធានសម្របសម្រួលនៃCHRAC
ទូរស័ព្ទលេខ
០១២ ៩០ ១១ ៩៩
៣. លោក គល់ បញ្ញា
នាយកប្រតិបត្តិអង្គការខុមហ្រ្វែល
ទូរស័ព្ទលេខ: ០១២
៩៤២ ០១៧
៤. លោក ហង្ស ពុទ្ធា
នាយកប្រតិបត្តិអង្គការនិកហ្វិក ទូរស័ព្ទលេខ: ០១២
៩៥៩ ៦៦៦
៥. លោក ព្រាប កុល
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
ទូរស័ព្ទលេខ: 0១២៨៧៧៨៣៣
៦. លោក ហឹម យន់ អ្នកសម្របសម្រួលអង្គការ
CISA ទូរស័ព្ទលេខ: 0១២៩៤៧០២២
៧. លោកស្រី រស់ សុភាព
នាយកប្រតិបត្តិអង្គការ
GAD/C ទូរស័ព្ទលេខ: 0១២
៦២៧៨៥៧
៨. លោក ឈឹត សំអាត នាយកប្រតិបត្តិ
វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល
ទូរស័ព្ទលេខ: 0១២ ៩២៨៥៨៥
៩. លោកស្រី ណាលី
ពីឡូច
នាយិការ
អង្គការលីកាដូ ទូរស័ព្ទលេខ: ០១២
៨០៣ ៦៥០
១០. លោក យ៉េង វីរ: នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ទូរស័ព្ទលេខ: 0៦៦៧៧៧០០០
១១. លោក សួន ប៊ុនស័ក្តិ លេខាធិការប្រតិបត្តិ CHRAC ទូរស័ព្ទលេខៈ ០៩២ ៣៤៤ ៣៥៧
No comments:
Post a Comment