Tuesday, October 7, 2014

តើច្បាប់ណាខ្លះត្រូវបាននិរាករណ៍ដោយក្រមស្ដីពី ការអនុវត្តក្រមរដ្ឋប្បវេណី?

       តើច្បាប់ណាខ្លះត្រូវបាននិរាករណ៍ដោយក្រមស្ដីពី
ការអនុវត្តក្រមរដ្ឋប្បវេណី?


      I.        និរាករណ៍នូវបទបញ្ញត្តិមួយចំនួននៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍​និងគ្រួសារ        
នៅក្នុងច្បាប់អាពាហ៍ពិពាហ៍ និង គ្រួសារជាច្បាប់មួយដែលមានបញ្ញត្តិនូវមាត្រាដែល​បានអនុវត្តកន្លងមក​រាល់បញ្ហាមួយចំនួនពាក់ព័ន្ធរវាងបុរសនិងនារី ស្មុំកូន កំជាប់ពាក្យកូនឥត ខាន់ស្លា ស្វែងរកបិតុភាព នីតិវិធីនៃការលែងលះ និងមានបញ្ញត្តិមួយចំនួនជាច្រើនទៀត។ រាល់ច្បាប់ទាំងនេះវាជាច្បាប់មួយដែលអាចជួយដោះស្រាយ និង បានដឹងអំពីនីតិវិធី​ក្នុងការ​ប្រើប្រាស់ឬបានយល់នូវមាត្រានីមួយៗដែលបានបញ្ជាក់នៅក្នុងមាត្រាទាំងនោះផងដែរ។ ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និង គ្រួសារនេះ ត្រូវបាត់បង់អានុភាពដែលចាប់ពីកាលបរិច្ឆទ​នៃការអនុវត្ត ហើយការអនុវត្តនោះ នៅថ្ងៃទី ២៦​ ខែកក្កដា​ ឆ្នាំ១៩៨៩ តែលើលែងតែបញ្ញត្តិនៃ​មាត្រា៧៦ មាត្រា៧៧ និង​បញ្ញត្តិពីមាត្រា៧៩ ដល់មាត្រា៨១ នៃច្បាប់នេះនៅតែមានអានុភាព​ក្រោយកាលបរិច្ឆទនៃការអនុវត្ត​រហូតដល់ពេលដែលកំណត់ នូវច្បាប់ ផ្សេងទៀត។ ដោយមូលហេតុនៃច្បាប់នេះត្រូវបាននិរាករណ៍ ដោយសារនៅក្នុងក្រមរដ្ឋប្បវេណីនេះមានចែង និង មានការអនុវត្តអោយប្រើប្រាស់រួច ទៅហើយនោះ មានន័យថា ច្បាប់ អាពាហ៍ពិពាហ៍និង​គ្រួសារមានចែងរួចទៅហើយនៅក្នុងក្រមរដ្ឋប្បវេណីដូច្នេះហើយបានជាត្រូវបាននិរាករណ៍។ហើយមាត្រាដែលបាននិរាករណ៍ចាប់ពីមាត្រា១ ដល់មាត្រា ៧៥ មាត្រា៧៨​ មាត្រា៨២ ដល់មាត្រា១២២ នៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ។

    II.        និរាករណ៍នូវបទបញ្ញត្តិមួយចំនួននៃក្រឹត្យច្បាប់លេខ៣៨ក្រចស្ដីពីកិច្ចសន្យានិងការទទួលខុសត្រូវក្រៅកិច្ចសន្យា
          នៅក្នុងកិច្ចសន្យាមានន័យថា ជាកិច្ចសន្យាដែលធ្វើឡើងតាមការព្រមព្រៀង រវាង បុគ្គល ពីនាក់ទៅតាមឆន្ទះរបស់ខ្លួនដើម្បីបង្កើតនូវកិច្ចសន្យា និង កែប្រែរលត់កាតព្វកិច្ចដែល​ទាក់ទង​និងកាតព្វកិច្ចរបស់ខ្លួន។ហើយកិច្ចសន្យាទាំងនោះត្រូវរួមចំណែកផ្សា​ភ្ជាប់ទៅផលប្រយោជន៍​បុគ្គលនិងផលប្រយោជន៍សង្គម។នេះមានន័យថាភាគីនៃកិច្ចសន្យាត្រូវតែ​មានភាពស្មោះត្រូវនូវក្នុង​ការបង្កើតកិច្ចសន្យានិងមានការទទួលខុសត្រូវនូវកិច្ចសន្យាដែលបានព្រមព្រៀងរវាងគូភាគី។ ប៉ុន្ដែក្រឹត្យច្បាប់លេខ ៣៨ ក្រ.ច ត្រូវបានបាត់អានុភាព ចាប់ពីពេលកាលបរិច្ឆេទនៃការអនុវត្ត  លើកលែងតែមាត្រា៨៣ និងមាត្រា៨៨ នេះនៅតែមានអានុភាពក្រោយកាលបរិច្ឆេទ​ការអនុវត្តរហូត​ដល់មានច្បាប់ផ្សេងមកជំនួស។
ចាប់ពីមាត្រា១ដល់មាត្រា២​ មាត្រា៨៤​និងមាត្រា៨៧ និងចាប់ពីមាត្រា៨៩ដល់មាត្រា១៣៨​ត្រូវបាននិរាករណ៍នៃក្រឹត្យច្បាប់​លេខ៣៨ក្រ ច ។នៅក្នុងក្រមរដ្ឋប្បវេណីក៏មានពាក់ពន្ធ័​និងមានចែងនៅកិច្ចសន្យានិងការទទួលខុសត្រូវក្រៅកិច្ចសន្យាដែល ដូច្នេះហើយបានជាក្រឹត្យ​លេខ​៣៨ក្រ ច នេះត្រួវបាននិរាករណ៍។

   III.        វិសោធនកម្មនូវបទបញ្ញត្តិមួយ​ចំនួន​នៃច្បាប់ភូមិបាលឆ្នាំ២០០១
នៅក្នុងច្បាប់ភូមិបាលផងដែរក៏បានបញ្ញត្តិកម្មសិទ្ធទៅលើអចលនវត្ថុក្នុងគោលបំនងធានាការពារនូវកម្មសិទ្ធនិងសិទ្ធផ្សេងទៀតទៅលើអចលនវត្ថុដែលស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាទាំងនេះពាក់ព័ន្ធដីធ្លីការសម្បទានដីពីដី​សាធារណៈមកជាដីឯកជនវិញ​និងមាន​ផ្នែកផ្សេងៗទៀតបានចែង។នៅក្នុងនោះដែរច្បាប់ទាំងអស់នេះត្រូវបានវិសោធនកម្ម​ដូចខាងក្រោមៈ
- ត្រូវលុបកថាខណ្ឌទី៣ នៃមាត្រា៦។
- ត្រូវលុបកថាខណ្ឌទី១ និងកថាខណ្ឌទី៣ នៃមាត្រា១០។
- ត្រូវកែចំណងជើងនៃជំពូកទី៦ ទៅជា អំពីលទ្ធកម្មនៃកម្មសិទ្ធ
- ត្រូវលុបមាត្រា៦៣ ដល់មាត្រា៦៨។
- ត្រូវលុបកថាខណ្ឌទី១ នៃមាត្រា៦៩។
- ត្រូវកែផ្នែកទី២ នៃជំពូកទី៦ ដូចតទៅៈ
ផ្នែកទី២ ត្រូវបានលុបមាត្រា៧០ ដល់ាមាត្រា៧១។
- ត្រូវលុបនូវមាត្រា៧៥​ និងមាត្រា៧៦។
-ត្រូវកែមាត្រា៧៨ ថា​ “ដីដែលធ្លាក់ទៅជាទ្រព្យរដ្ឋដោយយោងតាមបញ្ញត្តិនៃមាត្រា ១៣០០​(មរតកដែលធ្លាក់ទៅជាទ្រព្យរដ្ឋ) នៃក្រមរដ្ឋប្បវេណី ត្រូវបញ្ចូលក្នុង ទ្រព្យសម្បត្តិ​ឯកជនរបស់រដ្ឋ។
- ត្រូវលុបចាប់ពីមាត្រា៧៩ ដល់មាត្រា៨២។
- ត្រូវលុបមាត្រា៨៤។
- ត្រូវកែចំណងជើងនៃមាតិកាទី៣ ទៅជា អំពីវិធានដី និង សេវភាព
- ត្រូវកែផ្នែកទី១ ដល់ផ្នែកទី៤ នៃជំពូកទី៧ ដូចតទៅៈ
ផ្នែកទី១ ដល់ផ្នែកទី៤ ត្រូវបានលុប
- មាត្រា៨៥ ដល់មាត្រា១១៣ ត្រូវបានលុប។
- ត្រូវកែចំណងជើងនៃជំពូកទី៨ ទៅជា អំពីសេវភាព
- ត្រូវលុបមាត្រា១១៧​ មាត្រា១១៨។
- ត្រូវកែផ្នែកទី១ និងផ្នែកទី២ នៃជំពូកទី៨ ដូចតទៅ៖
​   ផ្នែកទី១ និងផ្នែកទី២ ត្រូវបានលុប
- ត្រូវបានលុបមាត្រា១១៩ ដល់ាមាត្រា១៤១។
- ត្រូវលុបចាប់ពីមាត្រា១៤២ ដល់មាត្រា១៤៧។
- ត្រូវលុបចាប់ពីមាត្រា១៤៩ ដល់មាត្រា១៦៧។
- ត្រូវកែចំណងជើងនៃមាតិកាទី៤ ទៅជា អំពីសហកម្មសិទ្ធ
- ត្រូវកែជំពូកទី៩ ដូចតទៅ៖
ជំពូកទី៩ ត្រូវបានលុប មាត្រា១៦៨ ដល់មាត្រា១៧៤។
-       ត្រូវកែជំពូកទី១១ ដូចតទៅ៖
-        ជំពូកទី១១ ត្រូវបានលុប មាត្រា១៨៦ ដល់មាត្រា១៩៦។
-       ត្រូវកែមាតិកាទី៥ ដូចតទៅៈ
មាតិកាទី៥ ត្រូវបានលុប
មាត្រា១៩៧ ត្រូវបានលុប
ជំពូកទី១២ ដល់ជំពូកទី១៤ ត្រូវបានលុប
មាត្រា១៩៨ ដល់មាត្រា២២៥ ត្រូវបានលុប។
- ត្រូវកែពាក្យ ការដាក់ធានាទៅជា ផលុបភោគ នៅក្នុងមាត្រា២២៩ និងមាត្រា២៣៨។
ត្រូវកែឃ្លា ដោយលិខិតលក់អោយដូរឬជម្រះ​មរតកដែលត្រូវធ្វើឡើងដោយបុគ្គលដែល​មាននីតិ​សម្បទានដូចមានចែងក្នុងមាត្រា៦៥នៃច្បាប់នេះទៅជា ដោយលិខិតជាលាយលក្ខណ៍​អក្សរតាមទម្រង់លិខិតយថាភូតធ្វើដោយអាជា្ញធរមានសមត្ថកិច្ចនៅក្នុងកថាខណ្ឌទី២មាត្រា២៤៤។
-      ត្រូវកែមាត្រា២៤៥ ទៅជា “កិច្ចសន្យាដើម្បីផ្ទេកម្មសិទ្ធិលើអចលនវត្ថុត្រូវ​ធ្វើឡើងជា​លាយលក្ខណ៍អក្សរតាមទំរង់លិខិតយថាភូតដោយអាជ្ងាធរមានសមត្ថកិច្ច ដើម្បីចុះ បញ្ជីកិច្ចសន្យានោះនៅរដ្ឋបាលសុរិយោដី។
-      ត្រូវលុបមាត្រា២៤៦។
-      ត្រូវលុបឃ្លា “ ហើយការខូចខាតទាំងឡាយដែលបណ្ដាលមកអំពីនេះត្រូវដោះស្រាយ ដោយសំណងរដ្ឋប្បវេណី ” នៅក្នុងមាត្រា២៤៧។
-      ត្រូវលុបកថាខណ្ឌទី២ នៃមាត្រា២៥៣។ ផ្នែកទាំងអស់ត្រូវបាននិរាករណ៍និងកែប្រែឃ្លា មួយចំនូនដូចខាងលើនេះ។


ផ្នែកទី ២

វិសោធនកម្មនូវបទបញ្ញត្តិមួយចំនួននៃក្រមរដ្ឋប្បវេណី
                                                                    
ក្រមរដ្ឋប្បវេណីជាច្បាប់មួយដែលបានការពារនូវផលប្រយោជន៍បុគ្គលនិងនីតិបុគ្គលផងដែរ ដែលក្រមនេះបញ្ជាក់នូវខ្លឹមសារ និង មានមាត្រាចែងច្បាស់លាស់ក្នុងការដោះស្រាយនូវបញ្ហាដែលបានកើតមានឡើង។
          ក្រមរដ្ឋប្បវេណីដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខៈនស/រកម/១២០៧/០៣០ ចុះថ្ងៃទី៨ខែធ្នូ ឆ្នាំ២០០៧ហើយត្រូវបាននិរាករណ៍ដូចខាងក្រោម៖
ត្រូវកែឃ្លា      លក្ខណៈដើមនៃសមាសភាគនោះទៅជា លក្ខណៈដើមនៃ​វត្ថុនោះនៅក្នុង​មាត្រា១២១(សមាសភាគនៃវត្ថុ)
ត្រូវកែឃ្លា    ក្នុងទំហំដែល​ច្បាប់បានកំរិតទៅជា ក្នុងទំហំដែលច្បាប់ និង បទដ្ឋាន​គតិយុត្តផ្សេងៗទៀតបានកម្រិតនៅក្នុងមាត្រា១៣៨(និយមន័យនៃកម្មសិទ្ធ)
ត្រូវកែពាក្យអាជ្ញាធរខេត្ត ក្រុងទៅជា អាជ្ញាធររាជធានីខេត្ត នៅក្នុងវាក្យខណ្ឌទី៣ និង វាក្យខណ្ឌទី៤ នៃមាត្រា១៨៥(កម្មសិទ្ធិនៃបាតទន្លេ ឬស្ទឹងចាស់ ដោយសារការបង្កើតផ្លូវទឹកថ្មី)។
ត្រូវកែឃ្លាដោយបានដឹងថាខ្លួនគ្មានសិទ្ធកាន់កាប់ទេ ទៅជា ដោយបានដឹងថាខ្លួនគ្មាន​សិទ្ធអំណាចក្នុងការកាន់កាប់ទេនិងកែឃ្លា ដោយមិនបានដឹងថាខ្លួនគ្មានសិទ្ធិទេ  ទៅជា ដោយ​មិនបានដឹងថាខ្លួនគ្មានសិទ្ធិអំណាចទេ នៅក្នុងវាក្យខណ្ឌទី១និងកថាខណ្ឌទី១នៃមាត្រា២៣៣ (កាន់កាប់ដោយមានវិការៈ)។
ត្រូវបន្ថែមពាក្យឬ ប័ណ្ឌសំគាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី”​បន្ទាប់ពីពាក្យប័ណ្ណសំគាល់ សិទ្ធកាន់កាប់អចលនវត្ថុ”​នៅក្នុងកថាខណ្ឌទី១ និងកថាខណ្ឌទី៣ នៃមាត្រា២៤២ (ការការពាភោគីអចលនវត្ថុដែលមានបណ្ណ័សំគាល់សិទ្ធិកាន់កាប់)។
ត្រូវកែពាក្យ“​ផលុបភោគីទៅជាម្ចាស់សេវភាព នៅក្នុងកថាខណ្ឌទី៤ មាត្រា២៩១(ករណីកិច្ច​របស់ម្ចាស់សេវភាព)។
ត្រូវកែឃ្លាបើភាគីម្ខាងនៃកិច្ចសន្យាបានប្រើ​ឋានៈខ្លួន​ដែលមានអាទិភាពជាងភាគីម្ខាង
ទៀតខាងផ្នែកសេដ្ឋកិច្ច ឬផ្នែកសង្គម​ឬបានប្រើស្ថានភាពផ្សេងទៀតដែលភាគីម្ខាងទៀតមិនអាច
ប្រឆាំងតបបានទេទៅជាបើភាគីម្ខាងទៀតនៃកិច្ចសន្យាបានប្រើដោយមិនត្រឹមត្រូវនូវឋានៈខ្លួនដែលមានអាទិភាពជាងភាគីម្ខាងទៀតមិនអាចប្រឆាំងតបបានទេនៅក្នុងកថាខណ្ឌទី១នៃមាត្រា៣៤៩(ការរំលោភបំពានលើស្ថានភាព)។
ត្រូវបន្ថែមពាក្យក្រៅផ្លូវតុលាការ ឬ មុនពាក្យ តាមផ្លូវតុលាការនៅក្នុងកថាខណ្ឌទី១ នៃមាត្រា៣៨៥(សិទ្ធិរបស់ម្ចាស់បំណុលក្នុងការទាមទារឲ្យអនុវត្តកាតព្វកិច្ច)។
ត្រូវកែពាក្យការមិនអនុវត្តកាតព្វកិច្ចទៅជាការអនុវត្តកាតព្វកិច្ចមិនបានពេញលេញ
នៅក្នុងមាត្រា៣៩៣(ការមិនអនុវត្តកាតព្វកិច្ចមិនបានពេញលេញ)។
 ត្រូវលុបឃ្លា ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះនៅក្នុងកថាខណ្ឌទី២នៃមាត្រា៤១២(សិទ្ធិរំលាយក្នុងករណីដែលកម្មវត្ថុនៃកិច្ចសន្យាត្រូវបានខូចខាឬបាត់បង់)
ត្រូវកែពាក្យ “ប៉ុន្តែ” ទៅជាក្នុងករណីនេះ” ក្នុងវាក្យខណ្ខទី២នៃមាត្រា៤២០ (ការទទួលបន្ទុកហានិភ័យចំពោះកិច្ចសន្យាអញ្ញមញ្ញដែលមានអត្ថន័យត្រូវធ្វើឬមិនត្រូវធ្វើ)។
ត្រូវកែឃ្លា “សិទ្ធិលើបំណុលនោះបន្ទាប់ពីពាក្យ “អ្នកដែលបានទទួលផលប្រយោជន៍​ពីអំពើរបស់កូនបំណុលនោះ” នៅក្នុងកថាខណ្ខទី១នៃមាត្រា៤២៨(លក្ខខណ្ឌនៃ​ការលុបចោល​នូវអំពើដែលនាំឲ្យខូចខាតផលប្រយោជន៍)។
ត្រូវកែឃ្លា “ពេលដែលទាញហេតុផលផ្ទាល់មាត់” ទៅជា “ពេលបញ្ចប់ការទាញហេតុផល​ដោយផ្ទាល់មាត់” នៅក្នុងវាក្យខណ្ឌទី២នៃមាត្រា៤២៩(សិទ្ធិដែលត្រូវបានរក្សាការពារ)។
ត្រូវកែឃ្លា “នៅពេលដែលម្ចាស់បំណុលមិនព្រមចំពោះការតម្កល់សាលក្រមឬសាលដីកា​ដែលប្រកាសថាការតម្កល់នោះមានធនុភាពមិនទាន់ចូលជាស្ថាពរទេ” ទៅជា “នៅក្នុង​កំឡុងពេលដែលម្ចាស់បំណុលមិនទាន់ព្រមចំពោះការតម្កល់ឬក្នុងអំឡុងពេលដែលសាលក្រម ឬសាលដីកាដែលប្រកាសថាការតម្កល់នោះមានអនុភាពមិនទាន់ចូលជាស្ថាពរទេ” នៅក្នុង​វាក្យខណ្ឌទី១ កថាខណ្ឌទី២នៃមាត្រ៤៥៧(ការតម្កល់)។
ត្រូវកែឃ្លា “មិនអាចយកហេតុនោះតតាំងចំពោះអនុប្បទាយីបានឡើយ” ទៅជា “មិនអាច យកហេតុផលតតាំងចំពោះអនុប្បទានិកបានឡើយ” នៅក្នុងវាក្យខណ្ខទី១ កថាខណ្ឌទី១ នៃមាត្រា៥០៥(អានុភាពនៃការជូនដំណឹងនិងការយល់ព្រម)។
ត្រូវកែឃ្លា “នៅក្នុងមាត្រា១៣៣ (ការបង្កើត ការផ្ទេរ និង ការកែប្រែនូវសិទ្ធិប្រត្យក្ស​ដោយ​ការព្រមព្រៀង) មាត្រា១៣៤ (លក្ខខណ្ឌតតាំងនៃការបង្កើត ការផ្ទេរ និងការកែប្រែ​នូវសិទ្ធិប្រត្យក្ស មាត្រា១៣៥ (លក្ខខណ្ឌដើម្បី បង្កើតអានុភាព នៃការផ្ទេរកម្ម​សិទ្ធិលើអចលនវត្ថុ​ដោយការព្រមព្រៀង)។
មាត្រា១៦០ (លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុ)និងមាត្រា១៨៧(លទ្ធកម្មនៃកម្មសិទ្ធិលើ​ចលនវត្ថុ) ទៅជា “ចាប់ពីមាត្រា១៣៣(ការបង្កើត ការផ្ទេរនិងការកែប្រែនូវសិទ្ធិប្រត្យក្សដោយ​ការព្រមព្រៀង) ដល់មាត្រា១៣៥ (លក្ខខណ្ឌដើម្បីបង្កើតអានុភាពនៃការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ​ដោយការព្រមព្រៀង) នៅក្នុងកថាខណ្ឌទី១នៃមាត្រា៥២៨(ការផ្ទេរកម្មសិទ្ធិ)។
ត្រូវកែឃ្លា “សិទ្ធិជួលជាអចិន្ត្រៃយ៍” ទៅជា “សិទ្ធិជួលអចិន្ត្រៃយ៍” និងបន្ថែនពាក្យ “សិទ្ធិអាស្រ័យនៅ” បន្ទាប់ពីពាក្យ “សិទ្ធិប្រើប្រាស់” នៅក្នុងកថាខណ្ឌទី១នៃមាត្រា៥៣៤ (ការទទួលខុសត្រូវក្នុងការធានាក្នុងករណីដែលមានសិទ្ធិជាផលុបភោគជាអាទិ៍)។
ត្រូវកែឃ្លា “អ្នកទិញត្រូវបានបង្ហាញ” ទៅជា “អ្នកល់ត្រូវបានបង្ហាញ” នៅក្នុងចំណុច គ កថាខណ្ឌទី២នៃមាត្រា៥៣៩(ករណីកិច្ចផ្ដល់វត្ថុដែលគ្មានវិការៈ)។
ត្រូវបន្ថែមពាក្យ “ស្រូវ” បន្ទាប់ពីពាក្យ “ស្បៀងអាហារ” នៅក្នុងមាត្រា៥៧៨(និយមន័យនៃ​ការខ្ចីបរិភោគ)។
ត្រូវកែឃ្លា “ការទាមទារត្រូដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ខាងលើនេះ ទៅជា “កាទាមទារដែលកំណត់ក្នុងកថាខណ្ឌទី២ខាងលើនេះ” នៅក្នុងកថាខណ្ឌទី៤នៃមាត្រា៦០៥ (ការទទួល​ខុសត្រូវរបស់ភតិបតីចំពោះវិការៈនៃវត្ថុជួល)។
ត្រូវកែពាក្យ “សមាជិកគណៈកម្មាការនាយក” ទៅជា “អភិបាល” នៅក្នុងកថាខណ្ឌ​ទី១នៃមាត្រា៧៤៨(អំពើរបសើអនីត្យានុកូលរបស់នីតិបុគ្គល)។
ត្រូវកែពាក្យ “ចំនួនទឹកប្រាក់នៃការខូចខាត” ទៅជា “ចំនួនទឹកប្រាក់នៃសំណងការខូចខាត” នៅក្នុងមាត្រា៧៦៣(ការទូទាត់ប្រាក់ចំណាញនិងខាត) និងមាត្រា៧៦៤ (ការទូរទាត់នូវកំហុស)។
ត្រូវលុបឃ្លា “សិទ្ធិលើការបញ្ចាំដើម្បីធានាបំណុលអណ្តែត” នៅក្នុងកថាខណ្ឌទី២ នៃមាត្រា​៧៧០(ភាពទៅជាមួយគ្នានៃសិទ្ធិប្រាតិភោគប្រត្យក្ស)។
ត្រូវកែពាក្យ “អាហារកិច្ច” ទៅជា​ “អាហារកាតព្វកិច្ច” នៅក្នុងកថាខណ្ឌទី២ នៃមាត្រា៧៨៦ (ឯកសិទ្ធិចំពោះសោហ៊ុយសម្រាប់បុណ្យសព) និងមាត្រា៧៨៧ (ឯកសិទ្ធិចំពោះការផ្ដល់​នូវវត្ថុសម្រាប់ប្រើប្រាស់ឬប្រចាំថ្ងៃ)។
ត្រូវកែឃ្លា “ចំពោះប្រាក់ដែលអនុប្បទានិកឬភតិកៈបន្តនោះទទួល” ទៅជា “ចំពោះប្រាក់​ដែលអនុប្បទាយីឫភតិបតីបន្តទទួល” នៅក្នុងវាក្យខណ្ឌទី២ នៃមាត្រា៧៩១ (ទំហំនៃវត្ថុដែល​ជាកម្មវត្ថុនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ ក្នុងករណីអនុប្បទាននូវសិទ្ធិជួលឬជួលបន្ត)។
ត្រូវកែឃ្លា “ដើម្បីផលប្រយោជន៍របស់ម្ចាស់បំណុលផ្សេងទៀត” ទៅជា “ដើម្បីផលប្រ យោជន៍របស់ម្ចាស់បំណុលហ៊ីប៉ូតែកផ្សេងទៀត” នៅក្នុងវាក្យកថាខណ្ឌទី១កថាខណ្ឌទី១នៃមាត្រា ៨៦១(អនុប្បទានឬការបោះបង់និងការផ្លាស់ប្ដូរនូវលំដាប់នៃហ៊ីប៉ូតែក)។
ត្រូវកែពាក្យ “បញ្ជូល” ទៅជា “បញ្ចូល” នៅក្នុងកថាខណ្ឌទី១ មាត្រា៩០៣ (ទំហំនៃការធានា កាតព្វកិច្ច)។
ត្រូវលុនឃ្លា “ដោយមិនចាំបាច់មានការយលព្រមពីកូនបំណុលផ្សេងទៀត” នៅក្នុងកថា​ខណ្ឌទី៣នៃមាត្រា៩២២(ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព)។
ត្រូវកែឃ្លា “តាមសមាត្រនៃបន្ទុករបស់កូនបំណុលផ្សេងទៀត” ទៅជា “តាមសមាត្រ​និងចំនួនភាគរយនៃចំនួនទឹកប្រាក់សរុបនៃកាតព្វកិច្ច” នៅក្នុងវាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃមាត្រា៩៣២(សិទ្ធិទាមទារសំណងរបស់កូនបំណុលដែលបានសង)។
ត្រូវលុបឃ្លា “ឬលែងទទួលស្គាល់” នៅក្នុងចំណងជើងនិងបញ្ញត្តិនៃមាត្រា៩៤២​(ការ​រលត់ញាតិភាពដោយការកាត់កាល់ឬលែងទទួលស្គាល់)។
ត្រូវកែឃ្លា “ប្តីឬប្រពន្ធទាំងសងខាង” ទៅជា “ប្ដីប្រពន្ធទាំងសងខាង” នៅចំណុចខ នៃមាត្រា ៩៧៥(ការទទួលខុសត្រូវដោយសាមគ្គីភាពចំពោះការតព្វកិច្ច)។
ត្រូវកែឃ្លា “អចលនវត្ថុ” ទៅជា “អចលនវត្ថុសម្រាប់ការអាស្រ័យនៅរបស់គ្រួសារ” នៅក្នុងកថាខណ្ឌទី៣នៃមាត្រា៩៧៦(ការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ)។
ត្រូវកែពាក្យ “ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត” នៅក្នុងចំណុចខនៃមាត្រា១០៤២​(ករណីកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗទាក់ទងទៅនិងកូន)។
ត្រូវកែឃ្លា “សហពន្ធ័និងញាតិនៅក្ក្នុង៤ថ្នាក់របស់អនីតិជននៅក្រោមអាណាព្យាបាល” ទៅជា “សហព្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អ្នកអាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា ១០៧៦(បុគ្គលដែលមិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាបើអនីតិជន)។
ត្រូវកែពាក្យ “ខេត្ត ក្រុង” ទៅជា “រាជធានី ខេត្ត” នៅក្នុងចំណុចខ នៃមាត្រា១០៤២​(ករណីកិច្ចពិភាក្សាអំពីចំនុចសំខាន់ៗទាក់ទងទៅនិងកូន)។
ត្រូវកែឃ្លា “សហពន្ធ័និងញាតិនៅក្នុង៤ថា្នក់របស់អនីតិជននៅក្រោមអាណាព្យាបាល”ទៅជា “សហពន្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អាណាព្យាបាលសម្រាប់អនីតិជន” នៅក្នុងមាត្រា​១០៧៦(បុគ្គលដែលមិនអាចក្លាយទៅជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន)។
ត្រូវកែឃ្លា “សហពន្ធ័និងញាតិនៅក្នុង៤ថា្នក់របស់ជននៅក្រោមអាណាព្យាបាលទូទៅ” ទៅជា “សហពន្ធ័និងញាតិនៅក្នុង៤ថ្នាក់របស់អ្នកអាណាព្យាបាលទូទៅ” នៅក្នុងមាត្រា១១១១​(បុគ្គលដែល​មិនអាចក្លាយជាអ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលទូទៅ)។
ត្រូវកែឃ្លា “នៅមុនពេលចាប់ផ្ដើមសន្តតិកម្ម” ទៅជា​ “នៅមុនឬព្រមគ្នានិងពេលចាប់ផ្ដើម​សន្តតិកម្ម” នៅក្នុងវាក្យខណ្ឌទី១ កថាខណ្ឌទី១នៃមាត្រា១១៥៧(សន្តតិកម្មជំនួស)។
ត្រូវបន្ថែមឃ្លា​ “ចំពោះសន្តតិកម្មនោះ” បន្ទាប់ពីឃ្លា “បុគ្គលនោះមិនមែនជាសន្តតិជន” នៅក្នុងកថាខណ្ឌទី១នៃមាត្រា១២៦១(អានុភាពនៃការបោះបង់)។
ត្រូវកែឃ្លា “ការបែងចែកត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅតាមទម្រង់នីមួយៗដែលចាំបាច់នៅក្នុងការផ្ទេរសិទ្ធិនោះ” ទៅជា “ការបែងចែកត្រូវធ្វើតាមទម្រង់ចាំបាច់ដើម្បីផ្ទេរសិទ្ធិនីមួយៗនោះដូចជាលិខិតជាលាយលក្ខណ៍អក្សរជាអាទិ៍” នៅក្នុងកថាខណ្ឌទី២មាត្រា១២៦៦(ការពិភាក្សាបែងចែកមរតក)។
ក‑ ការចាត់ចែងអំពីក្រមរដ្ឋប្បវេណីចាស់
ក្រមរដ្ឋប្បវេណីដែលបានអនុញ្ញតប្រកាស់ឲ្យប្រើដោយព្រះមហាក្សត្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១១៩២០និង ដែលត្រូវបានវិសោធនកម្មបន្តបន្ទាប់រហូតដល់មុនថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ មិនមានអានុភាពឡើយ។
ខ‑ អនុភាពនៃច្បាប់និងបទដ្ឋានគតិយុត្តផ្សេងទៀត

ក្រៅពីច្បាប់និងបទដ្ឋានគតិយុត្តដែលកំណត់ចាប់ពីមាត្រា៧៦(ការធ្វើឲ្យនិរាករណ៍នូវច្បាប់ ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ)ដល់មាត្រា៨២(ការចាត់ចែងអំពីក្រមរដ្ឋប្បវេណីចាស់) ច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗដែលមានអនុភាពនៅកាលបរិច្ឆេទនៃការអនុវត្ត ហើយផ្ទុយនិងបញ្ញត្តិនៃក្រមរដ្ឋប្បវេណីមិនត្រូវមានអនុភាពត្រិមត្រូវទំហំដែលផ្ទុយនិងក្រមរដ្ឋប្បវេណីចាស់ពីការបរិច្ឆេទ នៃការអនុវត្ត។

Monday, October 6, 2014

លក្ខន្តិកៈក្រុមហ៊ុន

លក្ខន្តិកៈក្រុមហ៊ុន

ប្រការ ១ ៖ នាមករណ៍ក្រុមហ៊ុន                                                                                                            
ប្រការ ២ ៖ ទម្រង់ក្រុមហ៊ុន                                                                                                                   
ប្រការ៣៖ កម្មវត្ថុអាជីវកម្ម                                                                                                                        
ISIC code : សូមជ្រើសរើស កូដ ដែលបញ្ជាក់ពីសកម្មភាពចំបងរបស់ក្រុមហ៊ុន
                                                                                                           
                                                                                                           
                                                                                                           
ប្រសិនបើម្ចាស់ហ៊ុនដាក់ការរឹតត្បឹតណាមួយ ទៅលើសកម្មភាពអាជីវកម្ម សូមបញ្ជក់ខាងក្រោម ៖

                                                                                                           
                                                                                             
ប្រការ ៤ ៖ អាស័យដ្ឋានទីស្នាក់ការក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖                                     
                                                                                                                                                                                                                                                                                                                     
អាស័យដ្ឋានទំនាក់ទំនងរបស់ក្រុមហ៊ុន បើមានផ្សេង                                                                              

ប្រការ ៥ ៖ ឈ្មោះភ្នាក់ងារចុះបញ្ជីរបស់ក្រុមហ៊ុន                                                                                   
ប្រការ ៦ ៖ ថិរវេលានៃសកម្មភាពក្រុមហ៊ុនគឺ មានរយៈពេល                                                                              
ប្រការ ៧ ៖ ដើមទុនរបស់ក្រុមហ៊ុនគឺ                                                                                               រៀល ។
ដើមទុននេះត្រូវបានបែងចែកជា                                                                                                      ភាគហ៊ុន
ដែលភាគហ៊ុននិមួយៗ មានតម្លៃចារឹក                                                                                                រៀល។

ប្រការ ៨ ៖ ក្នុងករណីប្រភេទភាគហ៊ុនបន្ថែមត្រូវបានអនុញ្ញាតបោះចេញ មានប្រភេទ ចំនួន និង តម្លៃចារឹក ។ សូមបញ្ជាក់ពី សិទ្ធី ឯកសិទ្ធី ការរឹតត្បឹត និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទនៃភាគហ៊ុននិមួយៗ ។ ប្រសិនបើមានភាគហ៊ុនតែមួយប្រភេទត្រូវបានបោះចេញ សូមបញ្ជាក់ថា  មិនមាន
                                                                                                
ប្រការ ៩ ៖  ក្នុងករណីមានការឹតត្បឹតពិសេសណាមួយទៅលើការផ្ទេរភាគហ៊ុន ដែលបានបញ្ជាក់ដោយម្ចាស់ហ៊ុន សូមចែងឱ្យបានច្បាស់ ។ ប្រសិនបើគ្មានការរឹតត្បឹតទេ សូមបញ្ជាក់ថា គ្មាន                                                                     
                                                                                                           
ប្រការ ១០ ៖ ក្នុងករណីមានការឹតត្បឹតពិសេសណាមួយទៅលើការប្រកាស និងការបែងចែកភាគលាភ ដែលបានបញ្ជាក់ដោយម្ចាស់ហ៊ុន សូមចែងឱ្យបានច្បាស់ ។ ប្រសិនបើគ្មានការរឹតត្បឹតទេ សូមបញ្ជាក់ថា គ្មាន                                                                     
                                                                                                           

ប្រការ ១១ ៖ យើងទាំងអស់គ្នាដែលមានឈ្មោះ អាជីព សញ្ជាតិ អាស័យដ្ឋាន និង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដូចមាននៅក្នុងបញ្ជីខាងក្រោមបានសំរេចចិត្តបង្កើតក្រុមហ៊ុន ដូចមានចែងក្នុងលក្ខន្តិកៈនេះ ហើយយើងទាំងអស់គ្នាយល់ ព្រមទទួលយកចំនួនភាគហ៊ុននៅក្នុងដើមទុនរបស់ក្រុមហ៊ុនដូចបានបញ្ជាក់ ៖
ឈ្មោះរបស់ម្ចាស់ហ៊ុន / អាជីព / សញ្ជាតិ / អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែននិងកាលបរិច្ឆេទ                   ចំណែក
                                                                                                                                    
                                                                                                                                    
                                                                                                                                    
                                                                                                                                    

ប្រការ ១២ ៖ បុគ្គលដែលមានឈ្មោះ និង អាស័យដ្ឋានដូចខាងក្រោមត្រូវបានតែងតាំងជាអភិបាលក្រុមហ៊ុន សំរាប់អាណតិកំណត់ដូចខាងក្រោម ៖
ឈ្មោះអភិបាល / អាស័យដ្ឋាន                                                                      អាណត្តិ
                                                                                                                                    
                                                                                                                                    
                                                                                                                                    

ប្រការ ១៣ ៖ តាមរយៈការចុះហត្ថលេខាលើលក្ខន្តិកៈ ម្ចាស់ហ៊ុន និង អភិបាលទាំងអស់ ទទួលស្គាល់កាតព្វកិច្ច ដើម្បីអនុវត្តតាម វិធានគ្រប់គ្រង ក្រុមហ៊ុន ដែលមានចែងក្នុងច្បាប់ សហគ្រាសពាណិជ្ជកម្ម ។

ប្រការ ១៤ ៖ ហត្ថលេខារបស់ម្ចាស់ហ៊ុន
ហត្ថលេខាម្ចាស់ហ៊ុន                                                                                  កាលបរិច្ឆេទ
                                                                                                                                    
                                                                                                                                    
                                                                                                                                    
                                                                                                                                    
                                                                                                                                    

ការណែនាំ

ប្រការ ១ ៖       នាមករណ៏របស់ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតត្រូវបញ្ចូលពាក្យ ក្រុមហ៊ុនឯកជនទទួលខុស ត្រូវមានកម្រិត Private Limited Compan” ។ នាមករណ៍របស់ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវដាក់នូវពាក្យថា “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត” ។ នាមករណ៍ក្រុមហ៊ុនត្រូវសរសេរ ជាភាសាខ្មែរ ហើយការបកប្រែនាមករណ៏ពីភាសារមួយទៅភាសារមួយទៀតត្រូវហាមឃាត់ ។

ប្រការ ២ ៖  ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតគឺជាទ្រង់ទ្រាយមួយនៃក្រុមហ៊ុនមូល  ធនហើយត្រូវមានលក្ខណៈ សម្គាល់ដូចតទៅ ៖
-ក្រុមហ៊ុនអាចមានសមាជិកភាគហ៊ុនពី ០២(ពីរ)នាក់ រហូតដល់៣០ (សាមសិប)នាក់ ។ ប៉ុន្តែបុគ្គលម្នាក់ក៏អាច បង្កើតក្រុមហ៊ុនបានដែរ ដែលមានឈ្មោះ ថាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត ។ សហគ្រាសឯកបុគ្គលទទួលខុស ត្រូវមានកម្រិត មានលក្ខខណ្ឌដូចគ្នាទៅនឹងលក្ខខណ្ឌទាំងឡាយរបស់ក្រុមហ៊ុនឯកជទទួលខុសត្រូវមានកម្រិតដែរ លើកលែង តែលក្ខខណ្ឌស្តីពីទំនាក់ទំនងរវាងសមាជិក ភាគហ៊ុន ។
-ក្រុមហ៊ុននោះមិនអាចអនុញ្ញាតឱ្យលក់ភាគហ៊ុន ឬ មូលបត្រដទៃទៀជាសាធារណៈបានឡើយ ។ ប៉ុន្តែអាច អនុញ្ញាតឱ្យធ្វើអនុប្បទានទៅ សមាជិកភាគហ៊ុសមាជិកគ្រួសារ និងអ្នកគ្រប់គ្រងបាន ។ ក្នុងករណីធ្វើអនុប្បទានទៅ ឱ្យតតិយជនត្រូវ មានការយល់ព្រមពីសមាជិកភាគហ៊ុនដទៃទៀតតាមសំឡេងភាគច្រើន ។
-ក្រុមហ៊ុននោះអាចមានការរឹតត្បិតមួយ ឬ ច្រើនបានទៅលើការផ្ទេរចំណែកនៃប្រភេទភាគហ៊ុនទាំងអស់ ។
-ក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមនាកម្រិត ចាប់ពីពេលដែលបានចុះបញ្ជី ពាណិជ្ជកម្ម តាមទម្រង់បែបបទជាក់លាក់ ដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ។

ប្រការ ៣ ៖ សូមមើលតារាងក្នុងឧបសម្ព័ន្ធ និងជ្រើសរើសអ្វីដែលសមហេតុផលបំផុត ។ ជ្រើសរើស កូដ ដែល បញ្ជាក់ពីសកម្មភាពចំបងរបស់ក្រុមហ៊ុន ។

ប្រការ ៤ ផ្តល់អាស័យដ្ឋានស្នាក់ការក្រុមហ៊ុនពិតប្រាកដ និងអាស័យដ្ឋាន ទំនាក់ទំនង។ លិខិតជូនដំណឹងអំពីការផ្លាស់ប្តូរ ទីតាំងរបស់ទីស្នាក់ការចុះបញ្ជី ត្រូវផ្ញើទៅមន្ត្រី ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្មក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមានការផ្លាស់ប្តូរនោះ ។

ប្រការ ៥ ៖ ភ្នាក់ងារចុះបញ្ជីរបស់ក្រុមហ៊ុន ត្រូវតែជាបុគ្គលដែលមាន សមត្ថភាពតាមផ្លូវច្បាប់ ដែលអនុញ្ញាតឱ្យទទួលនូវ លិខិតស្នាម ឫឯកសារផ្លូវការ រួមមាន ដីកា និងការកោះអញ្ជើញរបស់តុលាការក្នុងនាមក្រុមហ៊ុន។

ប្រការ ៦ ៖ រយៈពេលនៃក្រុមហ៊ុនអាចកំណត់ដោយអ្នកស្ថាបនិក។ រយៈពេលនៃក្រុមហ៊ុនអាចមិនមានពេលកំណត់។

ប្រការ ៧ ៖លក្ខន្តិកៈក្រុមហ៊ុនត្រូវ ចែងពីចំនួនភាគហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យបោះចេញដោយក្រុមហ៊ុន និងតម្លៃចារឹក នៃភាគហ៊ុននិមួយៗ។

ប្រការ ៨ ៖ ក្នុងករណីក្រុមហ៊ុនបោះចេញភាគហ៊ុនលើសពីមួយប្រភេទ នោះត្រូវបញ្ជាក់ពី សិទ្ធី ឯកសិទ្ធី ការរឹតត្បឹត និងលក្ខខណ្ឌទាំងឡាយដែលភ្ជាប់ទៅនឹងប្រភេទភៃគាហ៊ុននិមួយៗ ។

ប្រការ ៩ ៖       ច្បាប់សហគ្រាសពាណិជ្ជកម្មអនុញ្ញាតឱ្យធ្វើអនុប្បទានទៅសមាជិកភាគហ៊ុន សមាជិកគ្រួសារ និងអ្នក គ្រប់គ្រងបានដោយសេរី ។ ក្នុងករណីធ្វើអនុប្បទានទៅឱ្យតតិយជនត្រូវ មានការយល់ព្រមពីសមាជិកភាគហ៊ុន ដទៃទៀត តាមសំឡេងភាគច្រើន ។ ច្បាប់សហគ្រាសពាណិជ្ជកម្មចែងថា ការរឹតត្បឹតបន្ថែមទៀតលើការធ្វើអនុប្បទាន ត្រូវចែង  ក្នុងលក្ខន្តិកៈ ។

ប្រការ ១០ ៖ អភិបាលអាចប្រកាសចេញនូវ ភាគលាភសល់ ឬ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ដើម្បីចែកជូនម្ចាស់ហ៊ុន។ ការរឹតត្បិតអាចចែងនៅក្នុងលក្ខន្តិកៈ ។ មាត្រា ១៥៧ ១៥៩ នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងពីវិធាន និងការរឹតត្បឹតលើការបែងចែកភាគលាភ ។

ប្រការ ១១ ៖ ចែងពី ឈ្មោះ អាជីព សញ្ជាតិ អាស័យដ្ឋាន លេខ និង ថ្ងៃខែលិខិតឆ្លងដែនរបស់ម្ចាស់ហ៊ុនម្នាក់ៗ ព្រមទាំងចំនួនភាគហ៊ុនដែលបានបែងចែកទៅឱ្យម្ចាស់ហ៊ុនម្នាក់ៗ។

ប្រការ ១២ ៖ មាត្រា ១២១ នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងថាអាណត្តិ អភិបាលម្នាក់ៗត្រូវមាន អាណត្តិ ០២(ពីរ)ឆ្នាំ ហើយបានបញ្ជាក់ថាលក្ខន្តិកៈអាចចែងផ្សេង ។ មាត្រា ១១៦ ចែងថា អភិបាលដំបូងត្រូវកាន់តំណែង ចាប់ពីកាលបរិច្ឆេទនៃការបង្កើតក្រុមហ៊ុនរហូត ដល់មានមហាសន្និបាតម្ចាស់ហ៊ុនលើកទីមួយ ។ មាត្រា ១២៤ ចែងថា អភិបាលអាចត្រូវដកហូតចេញពីមុខតំណែងបាន ដោយសំឡេងភាគច្រើនដាច់ ខាតនៃម្ចាស់ហ៊ុនដែលមានសិទ្ធិបោះឆ្នោត ទោះជាមាន ឬ គ្មានមូលហេតុក៏ដោយ ។ មាត្រា ១១៦ ១៤២ នៃច្បាប់សហគ្រាសពាណីជ្ជកម្មមានចែងពីតួនាទី ការទទួលខុសត្រូវ និងការជ្រើសរើសអភិបាល ។ សិទ្ធិរបស់អភិបាលមានចែងក្នុងមាត្រា ១១៩នៃច្បាប់សហគ្រាសពាណីជ្ជកម្ម

លក្ខន្តិកៈក្រុមហ៊ុនចែងពីសិទ្ធិរបស់អភិបាលដែលមានជាអាទិ៍ ៖
-តែងតាំង និងដកហូតអ្នកគ្រប់គ្រងទាំងអស់ និងកំណត់នូវសិទ្ធិច្បាស់លាស់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ។
-កំណត់ប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗដល់អ្នកគ្រប់គ្រងទាំងនោះ ។
-កម្រិតប្រាក់បៀវត្ស ឬ ប្រាក់បំណាច់ផ្សេងៗ សម្រាប់អភិបាលទាំងឡាយ ហើយដាក់ជូនទៅម្ចាស់ហ៊ុនដើម្បីសុំ សេចក្តីសម្រេច ។
-ចេញប័ណ្ណកំណត់សន្យា សញ្ញាប័ណ្ណ និងលិខិតស្នាមដែលបញ្ជាក់ថាមានបំណុល និងតឹកតាងផ្សេងៗនៃ បំណុលរបស់ ក្រុមហ៊ុន និងកំណត់នូវលក្ខណៈដាច់ ខាត និងលក្ខណៈធៀបរបស់លិខិតស្នាមទាំងឡាយនោះ ។
-ស្នើសុំម្ចាស់ហ៊ុន ដើម្បីធ្វើការកែប្រែលក្ខន្តិកៈ ឬ លុបចោលលក្ខន្តិកៈ របស់ក្រុមហ៊ុន ។
-ស្នើសុំម្ចាស់ហ៊ុននូវកិច្ចសន្យារំលាយចូលគ្នា ឬ  រួមបញ្ចូលគ្នារវាងក្រុម ហ៊ុន និងបុគ្គលផ្សេងណាមួយ ។
-ស្នើសុំម្ចាស់ហ៊ុន ដើម្បីលក់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់ ឬ មួយភាគ ។
-ស្នើសុំម្ចាស់ហ៊ុនដើម្បីរំលាយ ឬ ជម្រះបញ្ជីក្រុមហ៊ុន ។
-ប្រកាសភាគលាភទៅតាមគោលការណ៍គណនេយ្យ និងតាមលក្ខខណ្ឌនៃការដាក់ភាគហ៊ុនប្រភេទនីមួយៗដែល មានសិទ្ធី ទទួលភាគលាភ ។
១០-ចេញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនទៅតាមវិសាលភាព ដែលបាន ចែងនៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន ។
១១- ខ្ចីប្រាក់ ។
១២- បោះចេញ សាជាថ្មី ឬ លក់មូលប័ត្ររបស់ក្រុមហ៊ុន ។
១៣-ចុះកិច្ចសន្យាធានា ក្នុងនាមក្រុមហ៊ុន ។
១៤-ធ្វើអ៊ីប៉ូតែក ចុះកិច្ចសន្យាបញ្ចាំ បើមិនដូច្នេះទេបង្កើតផលប្រយោជន៍ ពីមូលប័ត្រចំពោះទ្រព្យសម្បត្តិទាំងអស់ ឬ ទ្រព្យសម្បត្តិណាមួយរបស់ក្រុមហ៊ុនដើម្បី ធ្វើការធានាកាតព្វកិច្ចណាមួយរបស់ក្រុមហ៊ុន ។
១៥-រៀបចំការបិទបញ្ជីគណនេយ្យនៃកាលបរិច្ឆេទនីមួយៗជូនម្ចាស់ហ៊ុន និងស្នើចាត់ចែងលទ្ធផលប្រចាំឆ្នាំដាក់ជូន មហាសន្និបាតនៃម្ចាស់ហ៊ុន ។

ប្រការ ១៣ ៖ តាមរយៈការចុះហត្ថលេខាលើលក្ខន្តិកៈ ម្ចាស់ហ៊ុន និង អភិបាលទាំងអស់យល់ព្រម ទទួលស្គាល់កាតព្វកិច្ច ដើម្បីអនុវត្តតាម វិធានគ្រប់គ្រង ក្រុមហ៊ុន ដែលមានចែងក្នុងច្បាប់ សហគ្រាសពាណិជ្ជកម្ម ។
ប្រការ ១៤ ៖ ម្ចាស់ហ៊ុន ទាំងអស់ត្រូវចុះហត្ថលេខាលើលក្ខន្តិកៈ ។


សេចក្តីតម្រូវភាគច្រើនដែលចែងដោយច្បាប់សហគ្រាសពាណិជ្ជកម្ម
- ក្រុមហ៊ុននិមួយៗ មានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅ ក្រសួង ពាណិជ្ជកម្ម ។ 
- ម្ចាស់ហ៊ុនត្រូវតែងតាំងសវនករមួយរូប ដោយសេចក្តីសម្រេចសាមញ្ញោនៅក្នុង មហាសន្និបាតម្ចាស់ហ៊ុនប្រចាំឆ្នាំលើកទីមួយ និងនៅមហាសន្និបាតប្រចាំឆ្នាំនីមួយៗ ។សវនករត្រូវកាន់តំណែងរហូតដល់ការបិទមហាសន្និបាតនៃឆ្នាំបន្ទាប់ ។
ប្រសិនបើសវនករថ្មីមិនបានតែងតាំងនៅក្នុងមហាសន្និបាតម្ចាស់ហ៊ុនទេសវនករដែលកំពុងកាន់តំណែងត្រូវបន្តរហូតដល់ សវនករថ្មីត្រូវបានតែងតាំង ។
- តាមរយៈការតម្កល់លក្ខន្តិកៈ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចអនុវត្តតាមវិធានទាំងឡាយដែលមានចែងក្នុង មាត្រា ១២៨-១៣២ និង មាត្រា ២០៥ ២២៣ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ដែលពាក់ពន្ធ័ដល់កិច្ចប្រជុំរបស់ អភិបាល និងម្ចាស់ហ៊ុន។
- តាមរយៈការតម្កល់លក្ខន្តិកៈ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្រុមហ៊ុនត្រូវរៀបចំនិងរក្សាទុក កំណត់ហេតុអង្គប្រជុំ និង សេចក្តីសម្រេចទាំងឡាយរបស់ម្ចាស់ហ៊ុន មុននិងអាចធ្វើសម្រង់បានដោយមិនគិតកម្រៃ ដោយយោងតាម មាត្រា ១០៩-១១០ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
- ក្រុមហ៊ុនមួយអាចរៀបចំបទបញ្ជាផ្ទៃក្នុងផ្ទាល់ ដើម្បីសម្រួលដល់កិច្ចការអាជីវកម្មរបស់ក្រុមហ៊ុន ។ ប៉ុន្តែ មិនចាំបាច់ តម្កល់បទបញ្ជាផ្ទៃក្នុងមួយនៅក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ អំពីសិទ្ធិពិសេសណាមួយទៅលើ ក្រុមហ៊ុន និងអភិបាលក្រុមហ៊ុន ។
- ក្រុមហ៊ុនមិនត្រូវប្រកបពាណិជ្ជកិច្ចណាមួយ ឬ អនុវត្តសិទ្ធិណាមួយ ដែលលក្ខន្តិកៈ របស់ខ្លួនបានហាមឃាត់ឡើយ ។
- ក្រុមហ៊ុនត្រូវរៀបចំនិងរក្សាទុកសៀវភៅបញ្ជី និង កំណត់ហេតុដូចមានចែងក្នុង មាត្រា ១០៩- មាត្រា ១១៤ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
ផ្អែកទៅតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន និងរាល់សិទ្ធិដែលអាច ទិញមុនគេរបស់ម្ចាស់ហ៊ុន ភាគហ៊ុន និងមូលប័ត្រ អាចអនុញ្ញាតឱ្យបោះចេញទៅតាម ពេលវេលា និងចំពោះបុគ្គលទាំងឡាយដែលអភិបាលក្រុមហ៊ុនកំណត់ឱ្យ ។
អភិបាលត្រូវកំណត់តម្លៃរបស់ប័ណ្ណភាគហ៊ុន និងតម្លៃមូលប័ត្រដែលត្រូវលក់ចេញ ។ តម្លៃភាគហ៊ុនមិនត្រូវបោះចេញទេ រហូតដល់ការបង់ថ្លៃសម្រាប់ភាគហ៊ុនត្រូវបានបំពេញចប់សព្វគ្រប់ជា សាច់ប្រាក់ ជាវត្ថុ ឬ ជាសេវាពីមុនទៅក្នុងក្រុមហ៊ុន ។
អភិបាលទាំងឡាយកំណត់តម្លៃនៃការដាក់ភាគទុនជាវត្ថុ ឬ ជាសេវាកម្មពីមុននោះ ហើយសេចក្តីសម្រេចរបស់អភិបាល ទាំងនេះចាត់ទុកជាបានការប្រសិនបើគ្មាន ការក្លែងបន្លំពាក់ព័ន្ធក្នុងរឿងនេះទេ ។
- មាត្រា ១៦៤- មាត្រា ១៩៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម គ្រប់គ្រងការចេញមូលបត្រ័ ការចុះបញ្ជី និងការផ្ទេរមូលបត្រ័។
១០- តាមមាត្រា ២២៤ - មាត្រា ២៣៤ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ការតម្កល់លក្ខន្តិកៈអភិបាលក្រុមហ៊ុន មានកាតព្វកិច្ចផ្តល់ដល់ម្ចាស់ហ៊ុននូវ របាយការណ៏ហិរញ្ញវត្ថុ របាយការណ៏ សវនករ និង ពត៌មានដែលពាក់ព័ន្ធដល់ ស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម ដែលតម្រូវដោយ លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង ។
១១- មាត្រា ១៦៤- មាត្រា ១៩៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្មចែងពី វិធានសំរាប់ធ្វើការកែប្រែលក្ខន្តិកៈ ។
១២- តាមរយៈការតម្កល់លក្ខន្តិកៈ អភិបាល និង ម្ចាស់ហ៊ុនមានកាតព្វកិច្ចអនុវត្តតាម មាត្រា ២៥១ ២៥៨ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម ។
១៣- តាមមាត្រា ២៨៩ នៃច្បាប់សហគ្រាសពាណីជ្ជកម្ម លក្ខន្តិកៈ ឬ បទបញ្ជាផ្ទៃក្នុងអាចចែងថា ជំលោះណាមួយ ដែលកើតមាន រវាងអភិបាល និង ម្ចាស់ហ៊ុន ត្រូវដោះស្រាយនៅ មជ្ឈត្តការ។