បន្ទាប់ពីសភាអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកដែលសភាអនុម័ត និងយកទៅអនុវត្តក្នុងខែកុម្ភៈ២០០៧មក ច្បាប់នេះមិនត្រូវបានអនុត្តអោយបានពេញលេញនៅឡើយទេ មានមន្រ្តីជាន់ខ្ពស់ខ្លះ បានជិះឡានបុកមនុស្សស្លាប់ហើយ មិនត្រឹមតែមិនទទួលខុសត្រូវយកជនរងគ្រោះទៅព្យាបាលទេ ថែមទាំងបើកឡានរត់គេច និងដោះផ្លាកលេខចោលទៀតផង។ ទោះបីដឹងថា ជននោះជាជនល្មើសច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏មន្ត្រីនគរបាលយុត្តិធម៌ អង្គភាពអយ្យការមិនបានចាត់ការយកជននោះទៅផ្តន្ទាទោសតាមច្បាប់ឡើយ!
បើយើងក្រឡេកមើលពីគ្រោះថ្នាក់ចរាចរណ៍វិញមានច្រើនសណ្ឋានច្រើនបែបណាស់ មានប្រជាពលរដ្ឋខ្លះលើកឡើងថា មកពីប្រព័ន្ធយុត្តិធម៌ស្រុកខ្មែរមិនសូវល្អ ដោយមិនដាក់ទោសអ្នកដែលរំលោភច្បាប់ ខ្លះទៀតនិយាយថា មកពិការផ្សាយពាណិជ្ជកម្មស្រាច្រើនពេក មិនត្រឹមតែប៉ុណ្ណោះបុគ្គលមានឥទ្ធិពលផុតលេខក្នុងសង្គមបានអំពាវនាវអោយពលរដ្ឋខ្លួនពិសារស្រាបៀដើម្បីបានពន្ធចូលរដ្ឋទៀតផង។ មានមតិខ្លះក៏បានរិះគន់ទៅមន្ត្រីចរាចរណ៍ទៀតថា ជាជនពុករលួយ និងមិនយល់ពីច្បាប់ ថែមទាំងមិនគោរពច្បាប់ចរណ៍ចរណ៍ទៀតផង ដោយពេលជិះម៉ូតូមិនដែលពាក់មួកសុវត្ថិភាពជាដើម ឬពេលខ្លះលប់ស្ទាក់ចាំចាប់អ្នកជិះបញ្ជ្រាសទិស ដូចជាចោរអញ្ចឹង។ មតិពលរដ្ឋដែលលើកឡើងនេះក៏ជាការរិះគន់សម្រាប់ការកែលំអរសង្គមអោយមានការគោរពច្បាប់ទាំងអស់គ្នាដែរ។
ចំពោះច្បាប់ចរាចរណ៍ឆ្នាំ២០០៧ មន្ត្រីមួយចំនួនយល់ថា គ្រោះថ្នាក់ចរាចរណ៍កើតច្រើន ដោយសារការពិន័យជាប្រាក់លើជនល្មើសនោះមានភាពតិចតួចពេក ដូច្នេះដើម្បីអោយអនុត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព នោះត្រូវដាក់ទោសអ្នកប្រព្រិត្តអំពើល្មើសអោយមានភាពធ្ងន់ធ្ងរបន្តិច ដូច្នេះហើយក៏មានការទាមទារអោយបង្កើតច្បាប់ចរាចរណ៍ថ្មីឆ្ហាំ២០១៤នេះដែលសភាកំពុងជជែកពិភាក្សាយ៉ាងផុសផុល។
ច្បាប់ចរាចរណ៍២០១៤នេះបានដាក់ទោស និងពិន័យជាប្រាក់យ៉ាងសម្បើម ដែលពលរដ្ឋធម្មតាមិនអាចបង់បានឡើយ មានតែត្រៀមខ្លួចូលដេកគុគតែប៉ុណ្ណោះ (មាត្រា ៧៥នៃសេចក្តីព្រាងច្បាប់ថ្មី)។ ក្នុងមាត្រាបានកំណត់អំពីទោសចំពោះអ្នកដែលបើកបរអត់មានប័ណ្ណបើកបរ (រួមទាំងម៉ូតូ ឡាន) នោះត្រូវដាក់គុក៦ថ្ងៃដល់១ខែ និងពិន័យពី១០មឺនទៅ៨០មឺរៀល។ តើនៅតាមជនបទមានប៉ុន្មាភាគរយដែលអ្នកបើកបរម៉ូតូមានអាជ្ញាប័ណ។ ប៉ុន្តែបើជនណាមានប្រាក់អាចបង់ពិន័យអន្តរការណ៍បាន នោះគេមិនចាំបាច់ប្តឹងទៅតុលាការឡើយ (មាត្រា ៦៤ និង៦៥ សេចក្តីព្រាងច្បាប់)។ ចំពោះពិន័យអន្តរការណ៍គេកំណត់នៅក្នុងអនុក្រិត្យ (មាត្រា៧១) យើងមិនដឹងថាតើអនុក្រិត្យចេញចាប់ឬលឿនក្រោយពេលសភាអនុម័តឡើយ តែសង្ឈឹមនឹងចេញលឿនចុះ។ ចំពោះជនដែលបានលុយបង់ពិន័យអន្តរការណ៍បាននាំអោយមានការរំលត់បណ្តឹងអាជ្ញា (មាត្រា ៨៧)។
ផលវិភាគសម្រាប់អ្នកជិះម៉ូតូគឺថា ពេលទិញមួកសុវត្ថិភាព អ្នកត្រូវសួររកថាតើមួកនោះត្រូវតាមស្តង់ដារគុណភាពជាតិហើយឬនៅ (មាត្រា ៤) បើមិនគោរពច្បាប់ស្តង់ដារបស់ជាតិទេ នោះអ្នកពាក់មួកនោះនឹងប្រឈមមុខចំពោះទោសពិន័យអន្តរការណ៍ដែរ (ប្រហែលមានចែងនៅក្នុងអនុក្រិត្យ)។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់ចរាចរណ៍ថ្មីនេះមានលក្ខណៈប្រសើរត្រង់ថា អ្នកទិញមិនចាំចាច់ទៅធ្វើផ្លាកលេខម៉ូតូ ឬឡានដោយខ្លួនឯងទេ គឺតម្រូវអោយម្ចាស់ហាងត្រូវបំពេញបែបបទសម្រាប់ការចុះបញ្ជីសុុំផ្លាកលេខអោយបានរួចហើយទើបប្រគល់អោយអ្នកទិញ (មាត្រា៤៨)។
អ្នកអាចទាញយកច្បាប់ថ្មីនេះបានដោយគ្រាន់តែចុចចំណុចនេះ