Sunday, September 15, 2013

សេចក្តីថ្លែងការណ៍រួម សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការ ធ្វើបាតុកម្មដោយសន្តិវិធី



ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣

យើងជាអង្គការសង្គមស៊ីវិលចំនួន៣៤ ធ្វើការក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ច អភិវឌ្ឍន៍សន្តិភាព និង នីតិរដ្ឋក្នុងប្រទេសកម្ពុជាសូមសម្តែងការអបអរសាទរ ចំពោះការធ្វើបាតុកម្មដោយសន្តិវិធី ព្រមទាំងមានការអត់ធ្មត់ដោយបាតុករ និងអាជ្ញាធររដ្ឋ ដែលកំពុងតែប្រព្រឹត្តទៅនាថ្ងៃនេះ ទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ និងការ ហែរក្បួនមួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ អង្គការសង្គមស៊ីវិល ក៏មាន ការសោកស្តាយ៉ាងក្រៃលែងចំពោះទង្វើមួយចំនួនរបស់អាជ្ញាធររដ្ឋ ដែលបានបង្កការរាំងស្ទះ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមធ្វើបាតុកម្មដោយសន្តិវិធីនេះ រួមទាំងការ ប្រើប្រាស់ឧបករណ៍បំបែកហ្វូងមនុស្ស ដូចជាការបាញ់ឧស្ម័ន​បង្ហូរទឹកភ្នែក និងបាញ់ទឹកដាក់ ពលរដ្ឋមួយក្រុមស្ថិតនៅចំណុចមុខវត្តឧណ្ណាលោម​ រាជធានីភ្នំពេញ។

          តាមការសង្កេតរបស់អង្គការសង្គមស៊ីវិល ឃើញថាអាជ្ញាធររដ្ឋបានបង្កការរាំង ស្ទះដល់ ការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការធ្វើបាតុកម្មដោយសន្តិវិធីនេះ តាមរូបភាព និង ហេតុ ផលផ្សេងៗដូចជា៖ ការដាក់ប៉ុស្តិ៍ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យឯកសារយានយន្ត និងការដាក់បន្លាលួសនៅតាមដងវិថីសំខាន់ៗមួយចំនួន។ ទង្វើរបស់អាជ្ញាធររដ្ឋបែបនេះនាំឲ្យ ប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើរ ការជួបប្រជុំ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាដើម ។ល។
         
          ឆ្លើយតបនឹងស្ថានភាពនេះ លោក សុក សំអឿន ប្រធានសម្របសម្រួលគណៈកម្មា​ធិការ ប្រព្រឹត្តិកម្ម និងជាប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា «សេរីភាពជួបប្រជុំ ធ្វើបាតុកម្ម គឺជាសិទ្ធិមនុស្សដែលត្រូវបានធានាដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាមូល ដ្ឋានគ្រឹះដ៏សំខាន់របស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ដែលអាជ្ញាធររដ្ឋមានកាតព្វកិច្ច លើកស្ទួយសិទ្ធិនេះ»។ ជាមួយគ្នានេះដែរលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏បានលើកឡើងថា «ប្រទេសកម្ពុជាគឺជាហត្ថលេខី នៃសន្ធិសញ្ញា សិទ្ធិមនុស្សជាច្រើន ដូចនេះរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សឲ្យបានម៉ឺងម៉ាត់» នៅក្នុងស្ថានភាពដ៏ស្រួស្រាល់នេះលោក សន ជ័យ ជាតំណាងបណ្តាញគណនេយ្យ ភាព សង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានទទូចថា «រដ្ឋាភិបាលត្រូវតែធានាឲ្យបាននូវការលើកកម្ពស់ សេរីភាពក្នុងការជួបជុំ បញ្ចេញមតិ ដែលជាចំនុចស្នូលក្នុងការលើកកម្ពស់ដំណើរការ និងតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ»
         
ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា អង្គការសង្គម ស៊ីវិលសូមអំពាវនាវដល់បាតុករ សូមមេត្តាបន្តភាពអត់ធ្មត់ជាបន្តទៅទៀត ក្នុងការធ្វើបាតុកម្ម ដោយសន្តិវិធី និងសូមអំពាវនាវដល់អាជ្ញាធររដ្ឋបន្តការអត់ធ្មត់ និងសម្របសម្រួលដល់ ប្រជា ពលរដ្ឋក្នុងការសម្តែងមតិ។
ព័ត៌មានបន្ថែមរបស់តំណាងអង្គការគាំទ្រសេចក្តីថ្លែងការណ៍រួម

លោក សុក សំអឿន ប្រធានសំរបសំរួលគណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC)   Tel: 012 901 199
លោក នី ចរិយា ប្រធានផ្នែកសើបអង្កេតសមាគមអាដហុក(ADHOC)                Tel: 011 274 959
៣. លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែល (COMFREL)                                Tel: 012 942 017
លោក ហង្ស ពុទ្ធា     នាយកប្រតិបត្តិ និកហ្វិច(NICFEC)                                     Tel: 012 959 666
លោកយង់ គិមអេង ប្រធានសមាគម  PDP-Center                                              Tel: 016 828 211
. លោក​ សន ជ័យ តំណាង  ANSA                                                                       Tel: 012 445 642
. លោក ហ៊ឹម យន់ អ្នកសម្របសម្រួល CISA                                                        Tel: 012 947 022

. លោក សួន ប៊ុនស័ក្ខិ លេខាធិកាដ្ឋានប្រតិបត្តិ CHRAC                                        Tel: 092 344 357

No comments:

Post a Comment