សេចក្តីថ្លែងការណ៍
ក្រុមសង្គមស៊ីវិល
ថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៣ - មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) និង អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO) សូមធ្វើការអំពាវនាវដល់អាជ្ញាធរទាំងអស់ សូមលោកមេត្តាលើកលែងការចោទប្រកាន់និស្សិតទាំងពីរនាក់ ដែលមានឈ្មោះថា ទុត ច័ន្ទបញ្ញា និង សុខ ដាលីស។ ដូចគ្នានេះដែរ យើងខ្ញុំ ក៏សូមធ្វើការអំពាវនាវ ឲ្យមានការលើកលែងការចោទប្រកាន់ម្ចាស់រោងពុម្ពតូចមួយ ឈ្មោះ លឹម លីផេង និងលោក ហ៊ី បូរិន ផងដែរ។
លោក ច័ន្ទបញ្ញា និងកញ្ញា ដាលីស ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ហើយត្រូវ បានឃុំខ្លួនរហូតដល់ល្ងាចថ្ងៃអង្គារ៍ ទី២០ ខែសីហា សប្តាហ៍នេះ នៅពេលដែលអ្នកទាំងពីរនោះត្រូវបានគេដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរង់ចាំសវនាការដោយមិនមានការគ្រោងទុក។ កាលពីថ្ងៃសៅរ៍ អ្នកទាំងពីរ ត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញអស់ជាច្រើនម៉ោង បន្ទាប់មកអ្នកទាំងពីរក៏ត្រូវបានបញ្ជូនខ្លួនទៅកាន់មណ្ឌលអប់រំកែប្រែទី១ និងមណ្ឌលអប់រំកែប្រែទី២ ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងផែនការ មួយក្នុងការចែកផ្កាទៅដល់កងទ័ពដែលកំពុងឈរជើងនៅតាមគោលដៅក្នុងជាយរាជធានីភ្នំពេញ ដែលជា និមិត្តរូបនៃការគាំទ្រឲ្យមានសន្តិភាពនៅក្នុងប្រទេស។
នៅខណៈនោះដែរ បុគ្គលពីររូបផ្សេងទៀត ឈ្មោះ ហ៊ី បូរិន និងម្ចាស់រោងពុម្ពតូចមួយ ឈ្មោះ លឹម លីផេង ក៏ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបោះពុម្ពខិតប័ណ្ណដែលត្រូវបានគេអះអាងថាបានសរសេរនូវពាក្យញុះញង់។ លីផេង និង បូរិន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី១៤ ខែសីហា បន្ទាប់ពីអាជ្ញាធរបានរកឃើញខិត្តប័ណ្ណតូចៗជាច្រើនដែលកំពុងត្រូវបានបោះពុម្ពនៅក្នុងរោងពុម្ពរបស់លីផេង។ មន្ត្រីឃុំបាននិយាយថាខិត្តប័ណ្ណតូចៗទាំងនោះ ត្រូវបានបញ្ជារឲ្យបោះពុម្ព ដោយឈ្មោះ បូរិន ជាបុគ្គលិកក្រុមហ៊ុន ATOMIK (Cambodia) Co.។ ATOMIK គឺជាក្រុមហ៊ុនរបស់លោក ឌី វិជ្ជា។ លោក ឌី វិជ្ជា គឺជាបេក្ខជនតំណាងរាស្ត្រត្រៀមរបស់គណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោត ឆ្នាំ ២០១៣ នៅខេត្តស្វាយរៀង។
បន្ទាប់ពីលោក បញ្ញា និង កញ្ញា ដាលីស ត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់ អាជ្ញាធរ បានអះអាងថា ខិត្តប័ណ្ណទាំងនោះ រួមជាមួយការជូនផ្កាដល់យោធាពីសំណាក់សិស្សនិស្សិត ជាការបង្កឲ្យមានអំពើហិង្សា។ ក៏ប៉ុន្តែ លោក បញ្ញា និងកញ្ញា ដាលីស បានអះអាងថាអ្នកទាំងពីរមាន គម្រោងគ្រាន់តែជូនផ្កាដល់នគរបាល ឬកងយោធាតែប៉ុណ្ណោះ ហើយមិនបានដឹងអំពីខិត្តប័ណ្ណទាំងនោះ នោះទេ។
ការសាកសួរចម្លើយនៅតុលាការ បានបង្ហាញលើសពីការសង្ស័យនានា ដោយលោក ច័ន្ទបញ្ញា និង កញ្ញា ដាលីស មិនដែលដឹងអ្វីអំពីខិត្តប័ណ្ណទាំងនោះសោះឡើយ។ អ្នកទាំងពីរ មានបំណងត្រឹមតែចែកផ្កាជូនកងទ័ពប៉ុណ្ណោះ (នេះជាសកម្មភាពយុទ្ធនាការជាទូទៅ ដែលត្រូវបានប្រើប្រាស់ពាសពេញពិភពលោក ដើម្បីគាំទ្រ ឲ្យមានសន្តិភាព)។ អ្នកទាំងពីរ មិនដែលបានឃើញ ខិត្តប័ណ្ណទាំងនោះឬមានទំនាក់ទំនងនឹងឈ្មោះ លីផេង និង បូរិន នោះដែរ ឬ ពាក់ព័ន្ធនឹងខិត្តប័ណ្ណដែលគេចោទថាមានការញុះញង់នោះទេ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “មិនគួរឲ្យសង្ស័យនោះទេ លោក ច័ន្ទបញ្ញា និងកញ្ញា ដាលីស មានការពាក់ព័ន្ធត្រឹមតែជា គម្រោងជូនផ្កា ដែលអ្នកទាំងពីរបានគ្រោង ដោយមានការចូលរួមពីរសិស្សនិស្សិតដទៃទៀតតែប៉ុណ្ណោះ”។ អ្នកនាង បានបន្តទៀតថា៖ “អ្នកទាំងពីរនាក់នេះ មិនដែលដឹងថាមានខិត្តប័ណ្ណផ្សេងទៀត ក៏ត្រូវបាន បោះពុម្ពផងដែរនោះទេ (អ្នកទាំងពីរនាក់ មិនដែលដឹងអំពីខិត្តប័ណ្ណ ឬពាក់ព័ន្ធទៅនឹងខិត្តប័ណ្ណទាំងនោះសោះឡើយ)។ ឧបទ្ទវហេតុទាំងមូល គឺច្បាស់ណាស់ជាសញ្ញានៃអន្ទាក់”។
ឧបទ្ទវហេតុ បានកើតឡើងស្របពេលដែលការចូលរួមក្នុងឆាកនយោបាយពីសំណាក់យុវជនមានការកើនឡើង និងអំឡុងពេលមានសេចក្តីរាយការណ៍ជាច្រើនអំពីការចល័តកងទ័ពមកកាន់រាជធានីភ្នំពេញ នៅចំពេលសភាពការណ៍នៃការបោះឆ្នោតខែកក្កដាកំពុងឡើងកំដៅ។ ការកើនឡើងនៃភាពមិនប្រក្រតីនៃការបោះឆ្នោត បានឈានទៅដល់ការបដិសេធលទ្ធផលបណ្តោះអាសន្ន ដែលបានអះអាងថា គណបក្សសង្គ្រោះជាតិ ចាញ់ឆ្នោតបន្តិចបន្ទូច។ ការប្រកាសលទ្ធផលនេះ បានបង្កឲ្យមានការអំពាវនាវឲ្យមានមហាបាតុកម្ម ជាពិសេសក្នុងចំនោមយុវវ័យក្មេងៗដែលទើបប្រឡូកក្នុងឆាកនយោបាយ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា៖ “តើនៅត្រង់ចំនុចណានៃផែនការក្នុងការជូនផ្ការបស់និស្សិតទាំងពីរ ដែលបង្ហាញពីបំណងក្នុងការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ?” លោក បានបន្តទៀតថា៖ “សកម្មភាពនេះ គឺជាការព្យាយាមបំភិតបំភ័យយុវជនកម្ពុជា កុំឲ្យចូលរួមក្នុងឆាកនយោបាយខ្លាំងក្លាពេកប៉ុណ្ណោះ”។
នៅក្នុងស្ថានភាពណាក៏ដោយ បទល្មើសញុះញង់នេះ បានបង្ហាញនូវការគំរាមកំហែងទៅលើសេរីភាពក្នុងការបញ្ចេញមតិ ហើយទាមទារឲ្យមានភស្តុតាងពិសេសនៃចេតនា និងភាពគ្មានអ្នកបង្ខំ។ គ្រាន់តែការបោះពុម្ពខិត្តប័ណ្ណអវិជ្ជមានទាំងនេះ មិនអាចបង្កើតជាចេតនាសម្រាប់ការទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌបាននោះទេ។
គ្រប់ការចោទប្រកាន់ទាំងអស់ ដែលបានធ្វើឡើងក្នុងការព្យាយាមដាក់អន្ទាក់សិស្សនិស្សិតទាំងនេះ គួរតែត្រូវបានលើកលែងភ្លាមៗ។
សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
• លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១
• លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០
• អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០