Sunday, August 11, 2013

លទ្ធផល​បណ្តោះ​នៃ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ តាម​មណ្ឌល​នីមួយៗ

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ សីហា​ ម៉ោង ៩ ព្រឹក​នេះ គណកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ​បាន​​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ​រដ្ឋសភា ​នីតិកាល​​ទី៥​ តាម​មណ្ឌល​រាជធានី-ខេត្តទាំង ២៤។

ការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​នេះ គ.ជ.ប ប្រកាស​តែ​សម្លេង​ឆ្នោត​ដែល​ទទួល​បាន​តែ​ប៉ុណ្ណោះ នៅ​មិន​ទាន់​ប្រកាស​ពី​ការ​ទទួល​បាន អាសនៈ របស់​គណបក្ស​នយោបាយ​នីមួយៗ នៅ​ឡើយ​ទេ។
យោង​តាម​តារាង​លទ្ធផល​បណ្តោះអាសន្ន​របស់​គ.ជ.បនេះ បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​បោះឆ្នោត​សរុប ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៩.៦៧៥.៤៥៣ នាក់ គឺ​មាន​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ទាំង ៨ សរុប ៦.៦១៦.១១០ នាក់ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ការ​គាំទ្រ​លើ​គេ​បាន ចំនួន ៣.២២៧.៧២៩ សំឡេង​បន្ទាប់​គ្នា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ២.៩៤១.១៣៣ សំឡេង។





No comments:

Post a Comment