ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០១៣
          អង្គការសង្គមស៊ីវិល ដែលកំពុងបំពេញបេសកកម្ម
ក្នុងការជំរុញអោយមានការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា
ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហារដោយ កងកំលាំង សមត្ថកិច្ចចំរុះរាជធានីភ្នំពេញ ទៅលើហ្វូងប្រជាពលរដ្ឋ ដែលគ្មានអាវុធ និងមធ្យោបាយការ ពារខ្លួន
បណ្ដាលឲ្យបុរសម្នាក់ ស្លាប់នៅហ្នឹងកន្លែង និងរងរបួសធ្ងន់ចំនួន ៨ នាក់ ព្រមទាំងមានការចាប់ខ្លួនមនុស្សមួយ ចំនួន ៦ ផងដែរ។
        កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រមាណជា ៨:៣០ នាទី យប់ មានការប៉ះទង្គិចរវាងប្រជាពលរដ្ឋ និង កងកំលាំងសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ
ស្ថិតនៅទីតាំងប្រមាណ ១០០ ម៉ែត្រ ពីស្ពានច្បារអំពៅ ដោយសារ តែកងកំលាំងមានសមត្ថកិច្ចចំរុះរាជធានីភ្នំពេញ
បានធ្វើការរារាំងយ៉ាងតឹងរឹងចំពោះការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ចាប់តាំងពីម៉ោងប្រហែល ៥ ល្ងាចដែលជា ហេតុធ្វើអោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ចាក់អង្រែ ក្រុងតាខ្មៅ និងតំបន់ខាងកើតទន្លេបាសាក់ មិនអាចធ្វើដំណើរទៅលំនៅដ្ឋានបាន។ នៅវេលាម៉ោងប្រហែល ៨:៣០ នាទី យប់ ជនរងគ្រោះបានលើករនាំងបន្លាលួសចេញដើម្បីបើកផ្លូវ ទើបកើតអំពើហិង្សា ដោយសមត្ថកិច្ចបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បោកគ្រាប់បែកផ្សែង និងបាញ់គ្រាប់ពិត សំដៅទៅលើហ្វូងមនុស្ស ដែលកំពុងកកស្ទះចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៨ នាក់ ព្រមទាំងមានការចាប់ខ្លួនមនុស្ស ចំនួន ៦ ផងដែរ។
  ការបាញ់បង្ក្រាបទៅលើហ្វូងជនស៊ីវិល គឺជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
និងរំលោភច្បាប់ព្រហ្មទណ្ឌរបស់ ប្រទេសកម្ពុជា ដែលមិនអាចទទួលយកបាន។
ករណីឃាតកម្មនេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ 
      អង្គការសង្គមស៊ីវិល សូមអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងដោយឯករាជ្យ ដើម្បីរកអោយឃើញអ្នកបញ្ជា និងជនដៃដល់ យកមកផ្ដន្ទារទោសតាមច្បាប់ និងសូមដោះលែងប្រជាពលរដ្ឋ ដែលបានចាប់ខ្លួននៅក្នុងហេតុការណ៍នេះ ឲ្យមានសេរីភាពឡើងវិញ។
ពត៌មានបន្ថែមសូមទំនាក់ទំនង
1.    
លោក សុក សំអឿន ប្រធានសំរបសំរួលគណៈកម្មាធិការប្រព្រឹត្តិកម្ម(CHRAC)                                           និងជាប្រធាន CDP                                                          Tel: 012 901 199
2.    
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក(ADHOC)             Tel: 011
274 959
3.    
លោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែល
(COMFREL)                           Tel: 012 942 017
4.    
លោក អាត់ ធន់ ប្រធាន CLC                                                                        Tel: 012 998 906
5.    
លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌល  PDP-Center                                  Tel: 016 828 211
6.    
 លោក សន
ជ័យ តំណាង ANSA                                                                    Tel:
012 445 642
7.    
 លោក ហ៊ឹម យន់
អ្នកសម្របសម្រួល CISA                                                  Tel: 012 947 022
8.    
លោក ពិន ធារិទ្ធិ     ប្រធានគ្រប់គ្រងរដ្ឋបាល EC                                       Tel: 0127 919
697
9.    
លោក ហង្ស ពុទ្ធា     នាយកប្រតិបត្តិ និកហ្វិច(NICFEC)                                  Tel: 012 959 666
10.   លោក សួន ប៊ុនស័ក្ខិ លេខាធិកាដ្ឋានប្រតិបត្តិ CHRAC                                    Tel: 092 344 357
No comments:
Post a Comment