Wednesday, January 21, 2015

ច្បាប់ ស្តីពី លក្ខនិ្តកៈនៃចៅក្រម និងព្រះរាជអាជ្ញា

ជំពូកទី ១
បទប្បញ្ញត្តិរួម
មាត្រា ១
            ច្បាប់នេះកំណត់ពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញាព្រមទាំងគោលការណ៍ផ្សេងៗ ទៀតទាក់ទងនឹងចៅក្រមនិងព្រះរាជអាជ្ញា ក្នុងគោលបំណងធានាឯករាជ្យនៃអំណាចតុលាការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២
            ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញាទូទាំងព្រះរាជាណាចក្រកម្ពុជាលើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ។
មាត្រា ៣
            វាក្យសព្ទបច្ចេកទេសក្នុងច្បាប់នេះ មានន័យដូចតទៅ៖
­  ចៅក្រម សំដៅដល់ចៅក្រមអាសនៈរួមមានជាអាទិ៍ ចៅក្រមជម្រះក្តី និងចៅក្រមស៊ើបសួរ
­  ព្រះរាជអាជ្ញា សំដៅដល់ព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងអគ្គព្រះរាជអាជ្ញា
­  អង្គចៅក្រម សំដៅដល់ចៅក្រម និងព្រះរាជអាជ្ញា ។
មាត្រា ៤
            បុគ្គលដែលត្រូវជ្រើសរើសសម្រាប់ឲ្យបំពេញមុខងារជាចៅក្រម និងព្រះរាជអាជ្ញាត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ។
មាត្រា ៥
            នៅក្នុងអាជីពរបស់ខ្លួន ចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏អាចត្រូវបានតែងតាំងជាចៅក្រមវិញបានដែរ។
មាត្រា ៦
            ចៅក្រម និងព្រះរាជអាជ្ញាត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារក្នុងករណីចាំបាច់តាមសំណូមពររបស់សាមីខ្លួន។
            ចៅក្រម និងព្រះរាជអាជ្ញាមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយចំពោះ​ការសម្រេចដែលបានធ្វើក្នុងក្របខណ្ឌសមត្ថកិច្ច និងមុខងាររបស់ខ្លួនក្នុងឋានៈជាចៅក្រម ឬព្រះរាជអាជ្ញា​  ឡើយ។ គោលការណ៍ទាំងនេះ មិនត្រូវយកមកអនុវត្តឡើយ ក្នុងករណីដែលចៅក្រម ឬព្រះរាជអាជ្ញា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​         ប្រើប្រាស់ការសម្រេចរបស់ខ្លួនដោយរំលោភបំពានធ្ងន់ធ្ងរក្នុងចេតនាទុច្ចរិតលើសមត្ថកិច្ច និងមុខងារដែលច្បាប់ប្រគល់ឲ្យ។
មាត្រា ៧
            ចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ស្ថិតនៅក្នុងក្របខណ្ឌរដ្ឋបាលកណ្តាលរបស់ក្រសួងយុត្តិធម៌ និងអាចចាត់ឲ្យបំពេញការងារនៅក្រសូងយុត្តិធម៌បាន។ ក្នុងករណីត្រូវបានបំពេញការងារនៅក្រសួងយុត្តិធម៌ ចៅក្រមត្រូវស្នើសុំការយល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
            ក្នុងរយៈពេលបំពេញការងារនៅក្រសួងយុត្តិធម៌   ចៅក្រម   និងព្រះរាជអាជ្ញា   ត្រូវស្ថិតនៅក្រោម​លក្ខន្តិកៈព្រះរាជអាជ្ញា និងទទួលបាននូវប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារ ដូចព្រះរាជាអាជ្ញាដែលបម្រើ​ការងារនៅក្នុងអង្គការអយ្យការអមសាលាជម្រះក្តីដែរ។ក្នុងករណីដែលប្រាក់បៀវត្ស និងប្រាក់បំណាច់មុខងារ​មានភាពខុសគ្នា សាមីខ្លួនមានសិទ្ធិជ្រើសរើសយកប្រាក់បៀវត្ស ឬប្រាក់បំណាច់មុខងារណាមួយដែលខ្ពស់ ជាង។
ជំពូកទី ២
ចៅក្រម
ផ្នែកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ៨
            ចៅក្រមទាំងឡាយត្រូវសម្រេចចិត្តដោយមិនលំអៀង ដោយឈរលើគោលការណ៍គោរពច្បាប់ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ឬការបំភិតបំភ័យ ការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រយោលពីភាគីណាមួយក្នុងរឿងក្តី ឬពីបុគ្គលណាមួយឡើយ។      
មាត្រា ៩
            ចៅក្រមត្រូវចាត់តាំងឲ្យបំពេញការងារនៅសាលាជម្រះក្តីណាមួយសម្រាប់រយៈពេល៤ (បួន)ឆ្នាំ។ ចៅក្រមមិនត្រូវបានផ្លាស់ប្តូរទៅកន្លែងណាមួយផ្សេងទៀត ដោយមិនមានការយល់ព្រមពីសាមីខ្លួនជាមុនឡើយ ក្នុងអំឡុងពេលបំពេញការងារដែលមានចែងក្នុងកថាខណ្ឌទី១ ខាងលើទោះជាកន្លែងនោះមានឋានន្តរស័ក្តិខ្ពស់ជាងក៏ដោយ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចផ្លាស់ប្តូរចៅក្រមឲ្យទៅបំពេញការងារកន្លែងណាមួផ្សេងទៀតបាន ក្នុងករណីចៅក្រមនោះមានទោសវិន័យថ្នាក់ទី២ (ពីរ) ដូចមានចែងក្នុងមាត្រា៥៥ នៃច្បាប់នេះ ឬតាមតម្រូវការចាំបាច់ដើម្បីដំណើរការល្អនៃយុត្តិធម៌។



ផ្នែកទី ២
ឋានន្តរស័ក្តិ និងថ្នាក់
មាត្រា ១០
            ក្រមខណ្ឌចៅក្រមរួមមាន ៣ (បី) ឋានន្តរស័ក្តិ ៖
­  ឧត្តមចៅក្រម
­  វរៈចៅក្រម
­  អនុចៅក្រម។
មាត្រា ១១
            ថ្នាក់សម្រាប់ឋានន្តរស័ក្តិឧត្តមចៅក្រម ឋានន្តរស័ក្តិវរៈចៅក្រម និងឋានន្តរស័ក្តិអនុចៅក្រមត្រូវកំណត់ដោយព្រះរាជក្រឹត្យ។
ផ្នែកទី ៣
ឯកសណ្ឋាន
មាត្រា ១២
          ឯកសណ្ឋានរបស់ចៅក្រម រួមមាន៖
­  ឯកសណ្ឋានក្នុងពេលជំនុំជម្រះ  និងឯកសណ្ឋានក្នុងពេលបំពេញមុខងារផ្សេងៗទៀតក្រៅពីការ
ជំនុំជម្រះ
­  ឯកសណ្ឋានផ្លូវការក្នុងពិធីបុណ្យជាតិផ្សេងៗ។
ឯកសណ្ឋានទាំងនេះ         ត្រូវកំណត់ដោយព្រះរាជក្រឹត្យ        តាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃ
អង្គចៅក្រម។
មាត្រា ១៣
            ឯកសណ្ឋានដែលចៅក្រមទាំងអស់ត្រូវពាក់ក្នុងពេលអង្គជំនុំជម្រះ គឺជាអាវផាយ។
            ឯកសណ្ឋានក្នុងពេលបំពេញមុខងារផ្សេងទៀតក្រៅពីការជំនុំជម្រះ គឺជាសម្លៀកបំពាក់ ឬគ្រឿង​សម្គាល់ផ្សេងៗ។ ការប្រើប្រាស់សម្លៀកបំពាក់ ឬគ្រឿងសម្គាល់នេះ ត្រូវកំណត់ដោយឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រម។
            ឯកសណ្ឋានដែលចៅក្រមទាំងអស់ត្រូវពាក់ក្នុងពេលដង្ហែក្បួន ឬក្នុងពិធីបុណ្យជាតិផ្សេងៗបើមាន​តម្រូវជាផ្លូវការ គឺជាសម្លៀកបំពាក់ផ្លូវការ។
  

ផ្នែកទី ៤
ប្រាក់បៀវត្ស ប្រាក់បំណាច់ផ្សេងៗ
ប្រាក់រង្វាន់ និងការឈប់សម្រាក

មាត្រា ១៤
            ចៅក្រមត្រូវទទួលប្រាក់បៀវត្ស ដែលមានកម្រិតតាមឋានន្តរសក្តិ និងថ្នាក់របស់ខ្លួន ប្រាក់បំណាច់  មុខងារ និងប្រាក់បំណាច់ផ្សេងៗទៀត ព្រមទាំងប្រាក់រង្វាន់ដទៃទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។
មាត្រា ១៥
            ប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗទៀត ដូចជាប្រាក់បំណាច់ក្នុងកិច្ចការបំពេញបេសកកម្ម ប្រាក់បំណាច់ឈ្នួលផ្ទះ ប្រាក់បំណាច់អធិមូលជីវភាព ប្រាក់បំណាច់សម្រាប់ផ្លាស់ប្តូរទីតាំងការងារ ប្រាក់ថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យ និងប្រាក់ឧបត្ថម្ភសម្រាប់ព្យាបាលជម្ងឺប្រចាំកាយរយៈពេលយូរ​របស់ចៅក្រម ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ១៦
            ចៅក្រមត្រូវមានរបបឈប់សម្រាកប្រចាំឆ្នាំចំនួន ៣០ (សាបសិប) ថ្ងៃ បន្ថែមពីលើថ្ងៃឈប់សម្រាកដែលកំណត់ដោយរាជរដ្ឋាភិបាល។ រយៈពេលធ្វើការដែលនាំឲ្យមានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំនេះត្រូវគិតចាប់ពីថ្ងៃទី១ ខែមករា។
            ចៅក្រមអាចសុំឈប់សម្រាកជាច្រើនដងក៏បាន ឬឈប់សម្រាកតែម្តងក្នុងមួយឆ្នាំក៏បាន។ ការឈប់សម្រាកនេះ អាចបន្តរហូតផុតខែកុម្ភៈ នៃឆ្នាំបន្ទាប់បាន។
            ការឈប់សម្រាកប្រចាំឆ្នាំ ត្រូវស្នើសុំទៅប្រធានសាលាជម្រះក្តីឲ្យបានយ៉ាងតិច៣ (បី) ខែ មុនពេលឈប់សម្រាក។
            ចៅក្រមជាស្រ្តីមានសិទ្ធិឈប់សម្រាកលំហែមាតុភាពចំនួន៩០ (កៅសិប) ថ្ងៃ។
            រយៈពេលនៃការឈប់សម្រាកខាងលើនេះ ចៅក្រមត្រូវទទួលបានប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗទៀត។
មាត្រា ១៧
          ចៅក្រមដែលបានបំពេញការងារបានគ្រប់២ (ពីរ) ឆ្នាំ មិនដែលមានអាក់ខាន ឬមានអាក់ខានដែរ ប៉ុន្តែបានបំពេញការងារគ្រប់ចំនួន២ (ពីរ) ឆ្នាំ អាចទទួលបានការអនុញ្ញាតឲ្យឈប់ដើម្បីទៅព្យាបាលជំងឺបានរយៈពេល៦ (ប្រាំមួយ) ខែ ដោយមិនកាត់ប្រាក់បៀវត្ស។
            បើឈប់ដើម្បីទៅព្យាបាលជំងឺបន្តលើសពី៦ (ប្រាំមួយ) ខែទៅ១ (មួយ) ឆ្នាំ ប្រាក់បៀវត្សត្រូវបន្ថយ​មក​នៅត្រឹមពាក់កណ្តាល។ បើត្រូវឈប់ដើម្បីទៅព្យាបាលជំងឺបន្តថែមទៀតលើសពី១(មួយ) ឆ្នាំ ចៅក្រមនោះ ត្រូវ​ស្នើសុំនៅទំនេរគ្មានបៀវត្ស តាមបញ្ញត្តិមាត្រា៤៥​ នៃច្បាប់នេះ។ ក្នុងករណីមិនបានស្នើសុំនៅទំនេរគ្មានបៀវត្ស ចៅក្រមនោះត្រូវដាក់ឲ្យចូលនិវត្តន៍ ដោយមូលហេតុបាត់បង់សម្បទាវិជ្ជាជីវៈស្របតាមបញ្ញត្តិមាត្រា ៦៦ នៃច្បាប់នេះ។
            ចៅក្រមដែលមានជំងឺ អាចសុំច្បាប់ឈប់សម្រាកព្យាបាលជំងឺមកក្រសួងយុត្តិធម៌ ហើយត្រូវផ្តល់វិញ្ញាបនបត្រពេទ្យជាសេចក្តីបញ្ជាក់។ ក្រសួងយុត្តធម៌អាចឲ្យគ្រូពេទ្យជំនាញមានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ​បានគ្រប់ពេលវេលា ប្រសិនបើយល់ឃើញថាជាការចាំបាច់។
មាត្រា ១៨
            ចំពោះចៅក្រមមិនបានឈប់សសម្រាកប្រចាំឆ្នាំ រយៈពេលមិនបានឈប់នោះ អាចយកទៅគិតបន្ថែមលើរយៈពេលព្យាបាលជំងឺខាងលើ ដោយមិនកាត់ប្រាក់បៀវត្ស។
ផ្នែកទី ៥
ការជ្រើសរើសចៅក្រម
មាត្រា ១៩
            ត្រូវបានអនុញ្ញាតឲ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចំពោះបេក្ខជនដែលបានបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
                        ១. ត្រូវមានសញ្ជាតិខ្មែរពីកំណើត
                        ២. មានអាយុ៣៥ (សាបសិបប្រាំ)ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០
                              (សែសិប) ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជាមន្រ្តីរាជការ គិតមកដល់ថ្ងៃប្រឡង
                        ៣. ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
                        ៤.  មិនដែលមានទោសពីបទមជ្ឈឹម ឬបទឧក្រិដ្ឋ
                        ៥.  ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន ។
មាត្រា ២០
            ការកំណត់ចំនួននៃការជ្រើរើសសិស្សចៅក្រម ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា ២១
            បេក្ខជានដែលប្រឡងជាប់ចូលជាសិស្សចៅក្រម ត្រូវទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំដោយក្រសួងយុត្តិធម៌។
            ការរៀបចំ និងការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

មាត្រា ២២
            បែបបទ នីតិវិធី កាលបរិច្ឆេទ និងទីកន្លែង ព្រមទាំងគណៈមេប្រយោគនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
មាត្រា ២៣
          ការជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌចៅក្រម អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្តីរាជការ និងក្រឡាបញ្ជី ដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ និងមានបទពិសោធន៍​ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច៥(ប្រាំ)ឆ្នាំ ហើយដែលមានអាយុមិនលើសពី៤៥(សែសិបប្រាំ)ឆ្នាំ គិតមក​ដល់ថ្ងៃប្រឡង។ មេធាវីដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ និងបានបំពេញវិជ្ជាជីវៈរបស់ខ្លួន​យ៉ាងតិច៥ (ប្រាំ)ឆ្នាំ អាចចុះឈ្មោះចូលរួមប្រឡងប្រជែងតាមបញ្ញាត្តិនៃវាក្យខណ្ឌទី១ ខាងលើនេះបាន ប្រសិនបើមេធាវីនោះ មានអាយុមិនលើសពី៤៥(សែសិបប្រាំ)ឆ្នាំ គិតមកដល់ថ្ងៃប្រឡង។
            បុគ្គលដែលបានប្រឡងជាប់ក្នុងក្របខណ្ឌចៅក្រមតាមបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ ត្រូវទទួល​ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំដោយក្រសួងយុត្តិធម៌។
            បែបបទ និងនីតិវិធីនៃការប្រឡងប្រជែងផ្ទៃក្នុងខាងលើ និងចំនួននៃការជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌចៅក្រមតាមមាត្រានេះ ព្រមទាំងការរៀបចំ និងការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

ផ្នែកទី ៦
ការធ្វើកម្មសិក្សា និងការតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម
មាត្រា ២៤
            សិស្សចៅក្រមដែលត្រូវបានជ្រើសរើសតាមបញ្ញត្តិនៃមាត្រា១៩ និងមាត្រា២៣នៃច្បាប់នេះ និងដែលបានបញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយជោគជ័យ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា​ក្នុងឋានន្តរស័ក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។ ចៅក្រមកម្មសិក្សាត្រូវធ្វើកម្មសិក្សារយៈពេល១(មួយ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការតែងតាំង។
            បែបបទនៃការធ្វើកម្មសិក្សា និងសិទ្ធិអំណាចរបស់ចៅក្រមកម្មសិក្សា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
            ការតែងតាំងជាចៅក្រមកម្មសិក្សា មានអានុភាពដល់ការរៀបចំប្រាក់បៀវត្ស និងការគិតអំពីអតីតភាពការងារ។

មាត្រា ២៥
            ចៅក្រមកម្មសិក្សាដែលបានបំពេញកម្មសិក្សាចប់ដោយជោគជ័យ ត្រូវតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម​និងមានឋានន្តរស័ក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។
            ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អាចសម្រេចឲ្យចៅក្រមកម្មសិក្សាបន្តធ្វើកម្មសិក្សា១(មួយ)ឆ្នាំបន្ថែម​ទៀត កាលបើចៅក្រមកម្មសិក្សានោះ ពុំទទួលបានជោគជ័យក្នុងការធ្វើកម្មសិក្សា ឬមានការអាក់ខានមិនបានធ្វើកម្មសិក្សាសរុបទាំងអស់លើសពី៣០(សាមសិប)ថ្ងៃ។
            ក្នុងករណីដែលចៅក្រមកម្មសិក្សាឈប់រហូតលើសពី៣០(សាមសិប)ថ្ងៃ ដោយគ្មានការអនុញ្ញាតច្បាប់ ឬចៅក្រមកម្មសិក្សា ដែលមិនបានទទួលជោគជ័យជាថ្មីម្តងទៀតក្នុងការធ្វើកម្មសិក្សាបន្ថែម ត្រូវលុបឈ្មោះចេញពីក្របខណ្ឌចៅក្រម ក្រោយពីមានការសម្រេចពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា ២៦
            ចៅក្រមកម្មសិក្សាដែលមិនមានសម្បទាគ្រប់គ្រាន់ ឬមានសុខភាពមិនគ្រប់គ្រាន់ ដើម្បីបំពេញមុខងារ​របស់ខ្លួនតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ឬមានការខុសឆ្គងក្នុងការបម្រើការងារមិនបានពេញលេញ អាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌចៅក្រមបានគ្រប់ពេលវេលា ក្រោយពីមានការសម្រេចពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
            ការលុបឈ្មោះចេញ ឬការតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ត្រូវសម្រេចក្នុងរយៈពេល៣(បី)ខែ យ៉ាងយូរក្រោយពីការបញ្ចប់កម្មសិក្សា។

ផ្នែកទី ៧
ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ

មាត្រា ២៧
            ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិត្រូវធ្វើឡើងតាមវេនជ្រើសរើស និងតាមវេនអតីតភាពស្របតាមតារាងនៃថ្នាក់ និងឋានន្តរស័ក្តិនីមួយៗ។
            លក្ខខណ្ឌនៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិតាមវេនជ្រើសរើស និងតាមវេនអតីតភាពត្រូវកំណត់ដោយព្រះរាជក្រឹត្យ។
មាត្រា ២៨
            ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិរបស់ចៅក្រមត្រូវផ្អែកលើមូលដ្ឋាន ជាអាទិ៍៖
­  ការគោរពវិន័យការងារបានត្រឹមត្រូវ
­  ការសម្រេចភារកិច្ចបានល្អ
­  កិរិយាមាយាទ និងសីលធម៌ល្អ មិនធ្វើឲ្យប៉ះពាល់ដល់កត្តិយសនៃអង្គចៅក្រម
­  ការឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា ឬបានបញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ក្នុងរយៈពេលនៃការបំពេញការងារ      ចៅក្រមដែលបានខិតខំសិក្សាបន្ថែម      ហើយបានទទួល
សញ្ញាបត្រក្រោយឧត្តមសិក្សា ត្រូវបានលើកទឹកចិត្តដោយធ្វើការដំឡើងថ្នាក់បន្ថែម១ (មួយ)ថ្នាក់ទៀត។
មាត្រា ២៩
            សម្រាប់ថ្នាក់ និងឋានន្តរស័ក្តិនីមួយៗនៃឋានានុក្រុម ចំនួនចៅក្រមដែលគ្រោងឲ្យឡើងថ្នាក់ ឬឋានន្តរស័ក្តិសម្រាប់ឆ្នាំនីមួយៗ នឹងត្រូវកំណត់ទៅតាមតម្រូវការនៃការងារ និងទៅតាមគម្រោងថវិកាជាតិ។
មាត្រា ៣០
            ចៅក្រមក្នុងឋានន្តរស័ក្តិតែមួយ អាចឡើងថ្នាក់បានម្តងមួយថ្នាក់។
            ក្នុងករណីចាំបាច់ ចៅក្រមអាចប្តូរឋានន្តរស័ក្តិបានតាមរយៈការប្រឡង។
មាត្រា ៣១
            ជារៀងរាល់ឆ្នាំ នៅសប្តាហ៍ទី១នៃខែមករា ចៅក្រមម្នាក់ៗត្រូវបានទទួលនូវព្រឹត្តិបត្រឯកត្តជនដែលចៅក្រមនោះត្រូវបំពេញតាមចំណុចសំណួរទាំងឡាយ។
            ព្រឹត្តិបត្រឯកត្តជន ត្រូវដាក់ពិន្ទុដោយមានបញ្ជាក់យោបល់ និងមូលហេតុច្បាស់លាស់។
            ចំពោះការដាក់ពិន្ទុត្រូវអនុវត្តដូចខាងក្រោម៖
            ១. ចៅក្រមនៃសាលាដំបូង និងអនុប្រធានសាលាដំបូង ត្រូវដាក់ពិន្ទុដោយប្រធានសាលាដំបូង។
            ២. ចៅក្រមនៃសាលាឧទ្ធរណ៍ និងអនុប្រធានសាលាឧទ្ធរណ៍ត្រូវដាក់ពិន្ទុដោយ
                 ប្រធានសាលាឧទ្ធរណ៍
៣.ប្រធានសាលាដំបូង ប្រធានសាលាឧទ្ធរណ៍ ចៅក្រមនៃតុលាការកំពូល និងអនុប្រធានតុលាការ​
     កំពូល ត្រូវដាក់ពិន្ទុដោយប្រធានតុលាការកំពូល។
៤. ចៅក្រមដែលបានផ្លាស់ឲ្យទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងៗ ត្រូវដាក់ពិន្ទុដោយប្រធានស្ថាប័ន
     នោះ។
មាត្រា ៣២
            អាចឲ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់បាន ចំពោះតែចៅក្រមណាដែលបានបម្រើការងារក្រោយពីបានតាំងស៊ប់ក្នុងក្របខណ្ឌ ហើយស្ថិតក្នុងឋានន្តរស័ក្តិ ឬថ្នាក់របស់ខ្លួនយ៉ាងតិច២(ពីរ)ឆ្នាំ គិតមកទល់ថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួៗ។

មាត្រា ៣៣
            សមាសភាពនៃគណៈកម្មាការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ រួមមាន៖
­   រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ០១ (មួយ) រូប                            ប្រធាន
­   អនុប្រធានតុលាការកំពូល ០១ (មួយ) រូប                                  អនុប្រធាន
­   អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ០១ (មួយ) រូប               អនុប្រធាន
­   ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ                                                  សមាជិក
­   អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ                              សមាជិក
­   ប្រធានសាលាដំបូងរាជធានីភ្នំពេញ                                          សមាជិក
­   ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ                            សមាជិក
­   អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម                     លេខាធិការ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចតែងតាំងសមាសភាពមួយចំនួនទៀតតាមការចាំបាច់ ដើម្បីជាជំនួយការ​
ឲ្យគណៈកម្មការនេះ។
មាត្រា ៣៤
            តារាងបេក្ខជនដែលបានស្នើដំឡើងថ្នាក់សម្រាប់ឋានន្តរស័ក្តិនីមួយៗ ត្រូវរៀបចំតាមលំដាប់អតីតភាព​ស្របតាមតារាងនៃថ្នាក់នីមួយៗ។
            តារាងនេះត្រូវបិទផ្សាយឲ្យសាមីជនដឹងនៅតាមសាលាជម្រះក្តី។
មាត្រា ៣៥
            ចៅក្រមណាមួយដែលមានអតីតភាពគ្រប់កំណត់ត្រូវស្នើដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ ហើយគ្មានឈ្មោះ ក្នុងតារាងខាងលើនេះ ចៅក្រមនោះអាចប្តឹងតវ៉ាសុំចុះឈ្មោះរបស់ខ្លួនទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្នុង    
រយៈពេល៣០ (សាបសិប)ថ្ងៃយ៉ាងយូរ ចាប់ពីថ្ងៃទទួលដំណឹងអំពីតារាងស្នើដំឡើងថ្នាក់ និងឋានន្តរស័ក្តិ។ ផុតរយៈពេលនេះប្តឹងតវ៉ាត្រូវទុកជាអសារបង់។
មាត្រា ៣៦
            ព្រឹត្តិបត្រឯកត្តជនរបស់ចៅក្រមដែលត្រូវបានចុះក្នុងបញ្ជីនៃថ្នាក់នីមួយៗ និងព្រឹត្តិបត្រឯកត្តជនរបស់ចៅក្រមដែលបានប្តឹងតវ៉ា ត្រូវបញ្ជូនទៅគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិដែលមានចែងក្នុងមាត្រា៣៣នៃច្បាប់នេះ ឲ្យបានក្នុងសប្តាហ៍ទី២ ខែកុម្ភៈ នៃឆ្នាំនីមួយៗ។
មាត្រា ៣៧
            ប្រធានគណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជាអ្នកកោះអញ្ជើញគណៈកម្មការខាងលើប្រជុំ។
            គណៈកម្មការនេះ ត្រូវរួមប្រជុំឲ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។



មាត្រា ៣៨
            ក្រោយពីបានពិនិត្យព្រឹត្តិបត្រឯកត្តជន និងសម្រេចលើបណ្តឹងតវ៉ា និងក្រោយពីបានស្តាប់សេចក្តីពន្យល់សព្វគ្រប់របស់ប្រធាន សមាជិកម្នាក់ៗត្រូវដាក់ពិន្ទុពី ០ (សូន្យ)  ដល់២០ (ម្ភៃ) ដល់ចៅក្រមបេក្ខជន​ ម្នាក់ៗ។ ការចុះឈ្មោះក្នុងតារាងបេក្ខជន ត្រូវធ្វើតាមលំដាប់គុណសម្បត្តិនៃលទ្ធផលពិន្ទុសរុប។ ប្រសិនបើមានបេក្ខជនពីរនាក់ទទួលពិន្ទុស្មើគ្នា នោះបេក្ខជនដែលមានអាយុច្រើនជាងត្រូវចុះឈ្មោះមុនគេក្នុងបញ្ជី។
មាត្រា ៣៩
            គណៈកម្មាការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ត្រូវរៀបចំតារាងទៅតាមជំនាន់ចៅក្រមដែលដំឡើងថ្នាក់ និងឋានន្តរស័ក្តិ និងតាមលំដាប់ថ្នាក់ក្នុងតារាងចុះឈ្មោះដើម្បីដាក់ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យ និងផ្តល់យោបល់។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំពោះការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ។
មាត្រា ៤០
            ចៅក្រមណាដែលកំពុងជាប់ក្នុងការអង្កេតជាបទវិន័យ ឬបទល្មើសព្រហ្មទណ្ឌ ត្រូវផ្អាកមិនទាន់ឲ្យមានសិទ្ធិចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិទេ។
មាត្រា ៤១
            ក្នុងករណីដែលបេក្ខជនមិនត្រូវបានដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ បេក្ខជននោះមានអាទិភាពត្រូវបានចុះ​ឈ្មោះមុនគេក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិនៅឆ្នាំបន្ទាប់។
មាត្រា ៤២
            ការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងការដំឡើងប្រាក់បៀវត្ស និងអតីតភាពត្រូវគិតចាប់ពីថ្ងៃទី១៣ ខែមេសា នៃឆ្នាំនីមួយៗ។


ផ្នែទី ៨
ការតែងតាំង ការផ្លាស់ប្តូរ ការផ្តាច់ពីមុខងារ ការដាក់ឲ្យក្រៅក្របខណ្ឌ
ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម
មាត្រា ៤៣
            ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងការផ្លាស់ប្តូរ ការផ្តាច់ពីការងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រមទាំងអស់។




មាត្រា ៤៤
            ចៅក្រមអាចត្រូវបានអនុញ្ញាតឲ្យផ្តាច់ពីមុខងារ ឬឲ្យដាក់ក្រៅក្របខណ្ឌចៅក្រមបាន តាមការស្នើសុំ​របស់សាមីខ្លួន ឬស្ថាប័នផ្សេងដោយមានការយល់ព្រមពីសាមីខ្លួន។
            ក្នុងករណីចាំបាច់ដែលត្រូវទៅបំពេញការងារជាបណ្តោះអាសន្ន នៅក្នុងតំណែងមុខងារសារធារណៈ
តំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារទទួលអាណត្តិដោយការបោះឆ្នោតដទែទៀត ឬតំណែងទីប្រឹក្សាគ្រប់ឋានានុក្រុម ចៅក្រមអាចសុំផ្តាច់ពីមុខងារ។ ការអនុញ្ញាត្តិឲ្យផ្តាច់ពីមុខងារនេះ ត្រូវធ្វើឡើងតាមសំណើររបស់សាមីខ្លួន ឬស្ថាប័នផ្សេងៗដោយមានការយល់ព្រមរបស់សាមីខ្លួន។ ក្នុងរយៈពេលនៃការអនុញ្ញាតឲ្យផ្តាច់ពីមុខងារ ចៅក្រមនោះ ត្រូវបានបន្តទទួលប្រាក់បៀវត្សព្រមទាំងសិទ្ធិក្នុងការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងសិទ្ធក្នុងការចូលនិវត្តន៍របស់ខ្លួន ប៉ុន្តែពុំមានប្រាក់បំណាច់មុខងារ និងប្រាក់រង្វាន់ផ្សេងៗទៀតនៃមុខងារដើមរបស់ខ្លួនទេ។
            ក្នុងករណីចាំបាច់ដែលត្រូវទៅបំពេញការងារជាបណ្តោះអាសន្ននៅក្នុងសហគ្រាសសាធារណៈ ឬនៅតាមអង្គការអន្តរជាតិ ចៅក្រមអាចសុំនៅក្រៅក្របខណ្ឌ។ ការអនុញ្ញាតឲ្យនៅក្រៅក្របខណ្ឌនេះ ត្រូវធ្វើឡើងតាមសំណើរបស់សាមីខ្លួន ឬស្ថាប័នផ្សេងដោយមានការយល់ព្រមរបស់សាមីខ្លួន។ ចៅក្រមដែលត្រូវបានដាក់ឲ្យនៅក្រៅក្របខណ្ឌ ពុំមានសិទ្ធិទទួលប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗទៀត ដូចបានកំណត់ក្នុងមាត្រា១៥នៃច្បាប់នេះ។
            ចៅក្រមអាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌចៅក្រម ក្នុងករណីដែលចៅក្រមនោះបានបោះបង់ការងារ ឬអវត្តមានលើសពី៣០(សាបសិប) ថ្ងៃ ដោយអនុវត្តមាត្រា៥២ នៃច្បាប់នេះ ឬដោយសាមីខ្លួនសុំលាឈប់ជាស្ថាពរ។
            ការលាឈប់របស់ចៅក្រម ត្រូវធ្វើជាលាយលក្ខណ៍អក្សរដោយសាមីខ្លួន។ ពាក្យសុំនេះត្រូវដាក់ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងសម្រេច។
មាត្រា ៤៥
            ក្នុងករណីចាំបាច់ ដោយមូលហេតុផ្ទាល់ខ្លួន គ្រួសារ ឬវិសមិតភាព ចៅក្រមអាចស្នើសុំនៅទំនេរគ្មានប្រាក់បៀវត្សសម្រាប់រយៈពេលកំណត់ណាមួយ តាមពាក្យសុំរបស់សាមីខ្លួន។ ការអនុញ្ញាតឲ្យនៅទំនេរគ្មានបៀវត្សអាចធ្វើឡើងសម្រាប់រយៈពេលម្តង១(មួយ) ឆ្នាំ ឬម្តង ២( ពីរ)ឆ្នាំ។ ការអនុញ្ញាតឲ្យនៅទំនេរនេះអាចធ្វើបានតែពីរដងគត់ ហើយរយៈពេលសរុបនៃការអនុញ្ញាតនេះ មិនត្រូវឲ្យលើសពី៤ (បួន)ឆ្នាំឡើយើ
            លក្ខខណ្ឌដែលអាចអនុញ្ញាតឲ្យនៅទំនេរគ្មានបៀវត្ស តាមការស្នើសុំរបស់សាមីខ្លួនបានលុះត្រាតែចៅក្រមនោះ បានបំពេញមុខងារក្នុងក្របខណ្ឌយ៉ាងតិចបាន៤ (បួន)ឆ្នាំសិន ដោយមិនគិតពីចៅក្រមដែលត្រូចទទួលទណ្ឌកម្មជាវិន័យថ្នាក់ទី២ (ពីរ) ចំណុច ខ មាត្រា ៥៥ នៃច្បាប់នេះឡើយ។
            ពាក្យសុំនេះត្រូវដាក់ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីពិនិត្យនិងសម្រេច ។

មាត្រា ៤៦
            ចៅក្រមដែលកំពុងស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សលើកទី១ (មួយ) បើមានបំណងសុំបន្ត ឬសុំចូល​បម្រើការងារវិញ ត្រូវដាក់ពាក្យសុំឲ្យបាន២(ពីរ)ខែ មុនពេលផុតកំណត់នៃរយៈពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស។ ចៅក្រមណាដែលពុំបានដាក់ពាក្យសុំបន្តភាពទំនេរគ្មានបៀវត្ស ឬពុំបានចូលបំពេញមុខងារ​របស់ខ្លួនវិញយ៉ាងយូរ ៣០(សាបសិប)ថ្ងៃ ចាប់ពីផុតរយៈពេលនៃភាពទំនេរគ្មានបៀវត្សទេនោះ ត្រូវបានចាត់ទុកថា បានបោះបង់ការងារ ហើយត្រូវលុបឈ្មោះចេញពីក្របខណ្ឌចៅក្រមចាប់ពីថ្ងៃនោះតទៅ។
មាត្រា ៤៧
            ចៅក្រមដែលត្រូវបានបញ្ជូនទៅធ្វើកម្មសិក្សា ដើម្បីឲ្យមានសុក្រឹតភាពក្នុងវិជ្ជាជីវៈត្រូវចាត់ទុកដូចជា ចៅក្រមដែលកំពុងបំពេញមុខងារ។
មាត្រា ៤៨
            ក្នុងករណីមានការលុបឈ្មោះចេញពីក្របខណ្ឌចៅក្រម ដោយអនុវត្តតាមបញ្ញត្តិនៃច្បាប់នេះ សាមីខ្លួនមានសិទ្ធិទទួលយកប្រាក់ទាំងអស់ ដែលបេឡាសោធននិវត្តន៍បានកាត់លើប្រាក់បៀវត្សរបស់ខ្លួនរួចមក​ហើយតាមច្បាប់ ឬបទបញ្ញានៃបេឡាសោធននិវត្តន៍។
មាត្រា ៤៩
            ប្រធានតុលាការកំពូលមានឋានន្តរាស័ក្តិជាឧត្តមចៅក្រមថ្នាក់ខ្ពស់បំផុត។ អនុប្រធាន និងចៅក្រមទាំងអស់នៃតុលាការកំពូលមានឋានន្តរស័ក្តិជាឧត្តមចៅក្រម និងមានចំនួនមិនលើសពី២៥ (ម្ភៃប្រាំ) រូបដោយ​រួមទាំងប្រធានតុលាការកំពូលផង។ ប៉ុន្តែយោងតាមតម្រូវការចាំបាច់ ចំនួនចៅក្រមនៃតុលាការកំពូលអាចត្រូវកំណត់លើសពីនេះ ដោយព្រះរាជក្រឹត្យ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
            ប្រធានសាលាឧទ្ធរណ៍មានឋានន្តរស័ក្តិជាវរៈចៅក្រម។ អនុប្រធាន និងចៅក្រមសាលាដំបូងមានឋានន្តរស័ក្តជាវរៈចៅក្រម ឬអនុចៅក្រម។
ផ្នែកទី ៩
កាតព្វកិច្ចចៅក្រម
មាត្រា ៥០
            ចៅក្រមត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះកិច្ចការដែលបានប្រគល់ឲ្យ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌របស់ខ្លួន។
            ក្នុងជីវភាពនៅផ្ទាល់ខ្លួន ចៅក្រមមិនត្រូវប្រព្រឹត្តអំពើណាមួយដែលនាំឲ្យអាប់ឳនកត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងដល់កិត្យានុភាពនៃអង្គចៅក្រមឡើយ។
            ក្នុងវិស័យនយោបាយ ចៅក្រមត្រូវប្រកាន់ដាច់ខាតនូវឥតិយាបថអព្យាក្រឹត។



មាត្រា ៥១
            ចៅក្រមទាំងអស់ មិនត្រូវបោះបង់ការងាររបស់ខ្លួន ឬអវត្តមានដោយគ្មានការអនុញ្ញាតពីថ្នាក់លើផ្ទាល់របស់ខ្លួនជាមុនឡើយ។
មាត្រា ៥២
            ការបោះបង់ការងារ ឬអវត្តមានឥតច្បាប់ដោយពុំមានមូលហេតុចាប់ពី១៥(ដប់ប្រាំ)ថ្ងៃ ឡើងទៅត្រូវទទួលវិន័យផ្អាកមិនឲ្យបើកប្រាក់បៀវត្ស ឬដាក់ឲ្យនៅទំនេរគ្មានបៀវត្ស ដោយគិតពីថ្ងៃបោះបង់ការងារ ឬថ្ងៃ​អវត្តមានគ្មានការអនុញ្ញាតនោះ។ បើការបោះបង់ការងារ ឬអវត្តមានឥតច្បាប់ដោយពុំមានមូលហេតុលើសពី៣០(សាបសិប) ថ្ងៃ ហើយចៅក្រមនោះនៅតែមិនត្រឡប់មកបំពេញការងារវិញក្រោយការដាក់កំហិតចំនួនពីរដង នោះត្រូវលុបឈ្មោះចេញពីក្របខណ្ឌ។
មាត្រា ៥៣
            ចៅក្រមដែលកំពុងបំពេញមុខងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវសុំការអនុញ្ញាតជាមុនពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មុននឹងផ្សាយ ឬសុំឲ្យផ្សាយតាមគ្រប់មធ្យោបាយទាំងអស់នូវអត្ថបទ ឬការសរសេរសំណៅព្រមទាំងមតិផេ្សងៗដែលទាក់ទងនឹងមុខងាររបស់ខ្លួន។
            ការរំលោភលើបញ្ញត្តិនៃមាត្រានេះ ត្រូវទទួលទោសវិន័យដោយមិនទាន់គិតដល់ការចោទប្រកាន់ជា​បទព្រហ្មទណ្ឌប្រសិនបើមាន។
            បទប្បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តចំពោះការផ្តល់ព័ត៌មានធម្មតាទាក់ទងនឹងដំណើរការនៃរឿងក្តី នៅតាមសាលជម្រះក្តីក្នុងលក្ខខណ្ឌមិនបំពានដល់ការសម្ងាត់វិជ្ជាជីវៈដែលកំណត់ដោយច្បាប់។ ការផ្តល់ព័ត៌មាននេះ ត្រូវធ្វើឡើងតាមរយៈមន្រ្តីនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តី។
ផ្នែកទី ១០
ទណ្ឌកម្មវិន័យ
មាត្រា ៥៤
            កំហុសរបស់ចៅក្រមក្នុងការបំពេញកាតព្វកិច្ចវិជ្ជាជីវៈ និងការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ ស្អាតស្អំ និងសេចក្តីថ្លៃថ្នូរប្រាសចាកពីក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញា នាំឲ្យមានទណ្ឌកម្មខាង  វិន័យតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ប៉ុន្តែ ការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងការអនុវត្តច្បាប់ មិនត្រូវចាត់ទុកថាជាកំហុសខាងវិន័យឡើយ។
            ទណ្ឌកម្មខាងវិន័យមិនមែនជាឧបសគ្គដល់ការធ្វើបណ្តឹងអាជ្ញាទេ ប្រសិនបើមានបទល្មើសណាមួយត្រូវបានប្រព្រឹត្ត។
            ចៅក្រមអាចត្រូវបានផ្អាកពីមុខងារជាបណ្តោះអាសន្ន ដោយប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងករណីដែលចៅក្រមនោះកំពុងជាប់នៅក្នុងនីតិវិធីវិន័យរបស់ក្រុមប្រឹក្សាវិន័យនៃ​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា ៥៥
            ទណ្ឌកម្មខាងវិន័យមាន ២ (ពីរ) ថ្នាក់គឺ ៖
            ១. ទណ្ឌកម្មថ្នាក់ទី១ (មួយ)
                 ក. ការស្តីបន្ទោសដោយផ្ទាល់មាត់
                 ខ. ការស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន
                 គ. ការផ្អាកមិនឲ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិមួយរយៈតែមិនត្រូវឲ្យលើសពី
                     ២ (ពីរ)ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញក្នុងករណីដែលមានចុះ
                     ឈ្មោះរួចហើយ ។
            ២. ទណ្ឌកម្មថ្នាក់ទី២ (ពីរ)
                 ក. ការផ្លាស់ដោយបង្ខំ អាចតម្រូវឲ្យទទួលការបណ្តុះបណ្តាបន្ថែម
                 ខ. ការព្យួរពីការងារមិនឲ្យមានបៀវត្ស ក្នុងរយៈពេលមិនឲ្យលើសពី ១ (មួយ)ឆ្នាំ
                 គ. ការបន្ថយមួយថ្នាក់ ឬច្រើនថ្នាក់ ឬបន្ថយឋានន្តរស័ក្តិ
                 ឃ. ការដាក់ឲ្យចូលនិវត្តន៍ដោយបង្ខំ
                 ង. ការបញ្ឈប់ពីមុខងារដោយបង្ខំ
                 ច. ការបណ្តេញចេញពីក្របខណ្ឌ
            ទណ្ឌកម្មថ្នាក់ទី២ (ពីរ) ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ បន្ទាប់ពីមានការសម្រេចពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា ៥៦
            ក្នុងករណីមានការបញ្ឈប់ពីមុខងារដោយបង្ខំ ឬការបណ្តេញចេញពីក្របខណ្ឌដោយអនុលោមតាមបញ្ញត្តិនៃច្បាប់នេះ សាមីខ្លួនមានសិទ្ធិទទួលយកប្រាក់ទាំងអស់ ដែលបេឡាសោធននិវត្តន៍បានកាត់លើប្រាក់​បៀវត្សរបស់ខ្លួនរួចមកហើយ តាមច្បាប់ ឬបទបញ្ជានៃបេឡាសោធននិវត្តន៍។


ផ្នែកទី ១១
ការចោទប្រកាន់តាមផ្លូវតុលាការ
មាត្រា ៥៧
            ចៅក្រមដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ អាចត្រូវទទួលការចោទប្រកាន់តាមផ្លូវតុលា​ការ។
            រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អាចសម្រេចផ្ទេរសមត្ថកិច្ចទៅសាលដំបូងផ្សេង ក្រៅពីសាលាដំបូងដែលចៅក្រមនោះបំពេញមុខងារ។
            ក្នុងករណីដែលចៅក្រមណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចធ្វើការចោទប្រកាន់ ព្រះរាជអាជ្ញាត្រូវជូនដំណឹងអំពីការចោទប្រកាន់នោះទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ក្នុងរយៈពេល៧២ម៉ោង យ៉ាងយូរ។
មាត្រា ៥៨
            ចៅក្រមដែលទទួលការចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវផ្អាកដោយស្វ័យប្រវត្តិមិនឲ្យបំពេញមុខងារជាបណ្ណោះអាសន្ន រហូតដល់មានសេចក្តីសម្រេចរបស់តុលាការអំពីទោសជាស្ថាពរ។ ចៅក្រមនេះត្រូវទទួលប្រាក់បៀវត្សជាធម្មតារហូតដល់មានសាលក្រមសម្រេចរបស់តុលាការថាមានទោស។ ប្រាក់បៀវត្សនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន តាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃដែលសាលក្រម​តុលាការសម្រេចថាមានទោស ទោះបីមានបណ្តឹងឧទ្ធរណ៍ពីសាលក្រមនេះក៏ដោយ។
មាត្រា ៥៩
            ក្នុងករណីដែលចៅក្រមជាប់ចោទតាមផ្លូវតុលាការ ទទួលបានការលើកលែងចោទប្រកាន់ ឬត្រូវបានសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ជាស្ថាពរ ចៅក្រមនោះត្រូវបានទទួលឲ្យចូលធ្វើការវិញភ្លាមដោយគិតពី​អតីតភាពថ្នាក់ និងឋានន្តរស័ក្តិ សោធននិវត្តន៍​ និងទទួលប្រាក់បៀវត្សដែលត្រូវផ្អាកជាបណ្តោះអាសន្នពីមុនមកវិញទាំងអស់។
            បញ្ញត្តិនេះ ក៏ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ក្នុងករណីដែលចៅក្រមនោះពុំត្រូវបានលុបឈ្មោះចេញ​ពីក្របខណ្ឌចៅក្រមដោយអនុវត្តតាមបញ្ញត្តិនៃមាត្រា ៦១ នៃច្បាប់នេះ។
មាត្រា ៦០
            ទោះបីមានសេចក្តីសម្រេចពីតុលាការ លើកលែងចោទប្រកាន់ ឬសម្រេចឲ្យរួចផុតពីបួចោទប្រកាន់ ឬផ្តន្ទាទោសក្តី បើសាមីខ្លួនបានប្រព្រឹត្តខុសនឹងក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ជា សាមីខ្លួនអាចដាក់​ឲ្យចោទប្រកាន់ជាប់វិន័យថែមទៀត ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា ៦១
            ការផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬជាបទមជ្ឈឹមប្រព្រឹត្តដោយចេតនា ដោយគ្មានការព្យួរទោសបណ្តាលឲ្យមានការលុបឈ្មោះចេញពីក្របខណ្ឌចៅក្រម គិតពីថ្ងៃសាលក្រម ឬសាលដីកាចូលជាស្ថាពរ។
ផ្នែកទី ១២
ការចូលនិវត្តន៍
មាត្រា ៦២
            ចៅក្រមទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ ៦០ (ហុកសិប)ឆ្នាំ។
            ចៅក្រមទាំងអស់នៃតុលាការកំពូលដែលមានអាយុចាប់ពី ៦០ (ហុកសិប)ឆ្នាំ ឡើងទៅត្រូវចូលនិវត្តន៍
តាមការស្នើសុំរបស់សាមីខ្លួន។ ប៉ុន្តែនៅពេលដល់អាយុ ៦៥ (ហុកសិបប្រាំ) ឆ្នាំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវសម្រេចពីការបន្តការងាររបស់ចៅក្រមទាំងអស់នៃតុលាការកំពូល តាមការស្នើសុំរបស់សាមីខ្លួន។
            រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រអំពីកិច្ចការខាងលើនេះ។

មាត្រា ៦៣
            ចៅក្រមដែលបានបម្រើការងារគ្រប់ ៣០ (សាមសិប)ឆ្នាំ ហើយអាចសុំចូលនិវត្តន៍បានមុនអាយុ ៦០ (ហុកសិប) ឆ្នាំ។
            ចៅក្រមដែលបានបម្រើការងារចាប់ពី ៣០ (សាមសិប) ឆ្នាំឡើងទៅ មានសិទ្ធិទទួលប្រាក់សោធននិវត្តន៍អតីតភាពនៃប្រាក់បៀវត្សចុងក្រោយ។
            ចៅក្រមដែលបានបម្រើការងារចាប់ពី២០ (ម្ភៃ)ឆ្នាំឡើងទៅ ដល់ក្រោម៣០ (សាបសិប)ឆ្នាំ មានសិទ្ធិ​ទទួលប្រាក់សោធននិវត្តន៍សមាមាត្រនៃប្រាក់បៀវត្សចុងក្រោយ។
            ចៅក្រមដែលបានបម្រើការងារក្រោម២០ (ម្ភៃ)ឆ្នាំ ត្រូវទទួលត្រឹមប្រាក់សោធននិវត្តន៍ដែលបានកាត់​ទុក និងប្រាក់ឧបត្ថម្ភផ្សេងៗតែមួយលើក។
            រយៈពេលនៃការបម្រើការងារខាងលើ ត្រូវរាប់បញ្ចូលផងដែរនូវរយៈពេលបម្រើការងារជាអ្នករាជការ​
សាធារណៈមុនការតែងតាំងជាចៅក្រម។
            ប្រាក់សោធននិវត្តន៍របស់ចៅក្រម បើកនៅអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
            ប្រាក់សោធននិវត្តន៍ បើកបានតែមួយកន្លែងគត់។
            ការអនុវត្តរបបសោធននិវត្តន៍ ត្រូវកំណត់លំអិតដោយអនុក្រឹត្យ។
មាត្រា ៦៤
            ចៅក្រមដែលមានអតីតភាពគ្រប់ ៣០ (សាមសិប)ឆ្នាំ មិនត្រូវបានកាត់ប្រាក់សោធននិវត្តន៍ទុកទៀតឡើយ។ ប៉ុន្តែបើចៅក្រមមានអតីតភាពមិនគ្រប់៣០ (សាបសិប) ឆ្នាំ នោះត្រូវកាត់ប្រាក់សោធននិវត្តន៍រហូតដល់មានអតីតភាពគ្រប់ចំនួន ៣០ (សាមសិប) ឆ្នាំ ដើម្បីបានទទួលប្រាក់សោធននិវត្តន៍អតីតភាព។
មាត្រា ៦៥
            អតីតភាពការងាររបស់ចៅក្រម ត្រូវគិតតាំងពីថ្ងៃដែលសាមីខ្លួនបានចូលបម្រើការងាររដ្ឋទោះក្នុងសម័យណាក៏ដោយ។
មាត្រា ៦៦
            ចៅក្រមទាំងឡាយដែលមិនអាចបំពេញការងារបានក្នុងវិជ្ជាជីវៈរបស់ខ្លួន ដោយមូលហេតុមកពីការបាត់បង់សម្បទាវិជ្ជាជីវៈត្រូវបានដាក់ឲ្យចូលនិវត្តន៍។​ ការសម្រេចអំពីការបាត់បង់សម្បទាវិជ្ជាជីវៈត្រូវធ្វើដោយ​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយសំអាងលើលិខិតកោសល្យវិច័យរបស់ពេទ្យជំនាញដែលចាត់តាំងដោយ​ក្រសួងសុខាភិបាល។
            ក្នុងករណីការបាត់បង់សម្បទាវិជ្ជាជីវនេះ បណ្តាលច្បាស់លាស់មកពីការបំពេញមុខងាររបស់ខ្លួន ឬ   បណ្តាលមកពីមនសិការខិតខំខ្លាំងទៅលើកិច្ចការដែលជាប្រយោជន៍សាធារណៈ ចៅក្រមនោះត្រូវដាក់ឲ្យចូលនិវត្តន៍ដោយមានសិទ្ធិពិសេសទទួលបានប្រាក់សោធននិវត្តន៍ សម្រាប់ទុព្វលភាពដែលមានចំនួនស្មើនឹងសោធននិវត្តន៍អតីតភាពដោយមិនគិតពីរយៈពេលបម្រើការងារ។ ចៅក្រមនឹងអាចទទួលប្រាក់សោធននវត្តន៍នេះបាន លុះត្រាតែជំងឺ ឬពិការភាពនោះជាមូលហេតុផ្ទាល់ ហើយច្បាស់លាស់នៃទុព្វលភាព ឬអសមត្ថភាព​បំពេញការងារ។
            មូលហេតុ ប្រភព ប្រភេទ និងស្លាកស្នាមនៃរបួសជំងឺ ត្រូវមានបញ្ជាក់ដោយលិខិតកោសល្យវិច័យ    របស់ពេទ្យជំនាញ ដែលចាត់តាំងដោយក្រសួងសុខាភិបាល។
            បើចៅក្រមទទួលមរណភាពមកពីការបម្រើការងារស្វិតស្វាញខាងលើ សហព័ទ្ធ និងកូនដែលស្ថិតនៅក្នុងភាពជាអនីតិជននៅឡើយ អាចទទួលប្រាក់បំណាច់ស្មើនឹងប្រាក់បៀវត្សរបស់អ្នកស្លាប់ចំនួន១២(ដប់ពីរ)
ខែ។
            ក្រៅពីនេះ រដ្ឋត្រូវឧបត្ថម្ភកូនដែលស្ថិតនៅក្នុងភាពជាអនីតិជន និងសហព័ទ្ធ លើកលែងតែសហព័ទ្ធនោះរៀបអាពាហ៍ពិបាហ៍ជាថ្មី។
មាត្រា ៦៧
            ក្នុងករណីដែលមានការបាត់បង់សម្បទាវិជ្ជាជីវៈដូចមានកំណត់ក្នុងមាត្រា៦៦ ខាងលើនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវធ្វើរបាយការណ៍ ជូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ និងសម្រេចអំពីការដាក់ឲ្យចូលនិវត្តន៍។
            រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រអំពីកិច្ចការខាងលើនេះ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ផ្នែកទី ១៣
ងារជាកិត្តិយស
មាត្រា ៦៨
            លើកលែងតែករណីដែលត្រូវដាក់ឲ្យចូលនិវត្តន៍ដោយបង្ខំ នៅពេលចូលនិវត្តន៍ ចៅក្រមទទួលងារជាចៅក្រមកិត្តិយស ហើយត្រូវទទួលបានឋានន្តរស័ក្តិមួយថ្នាក់ខ្ពស់ជាងឋានន្តរស័ក្តិនៅពេលបំពេញការងារ កាលបើចៅក្រមនោះ បានបំពេញការងារក្នុងឋានន្តរស័ក្តិនេះបានយ៉ាងតិច១ (មួយ)ឆ្នាំំមុនពេលចូលនិវត្តន៍។
ងារជាកិត្តិយសនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។
            ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការខាងលើនេះ។
មាត្រា ៦៩
            ចៅក្រមចូលនិវត្តន៍ មានសិទ្ធិពេញលេញក្នុងការរក្សាទុករហូតនូវងារជាកិត្តិយសនេះ។
            ងារជាកិត្តិយសនេះ អាចដកហូតវិញបានដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម តាមសំណើរបស     រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលបើមានហេតុប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម។



ផ្នែកទី ១៤
កិច្ចសច្ចាប្រណិធាន
មាត្រា ៧០
            មុននឹងចូលបម្រើការងារចៅក្រមត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង។
            ខ្លឹមសារនៃសច្ចាប្រណិធានមានភា្ជប់ជាឧបសម្ព័ន្ធនៃច្បាប់នេះ។
មាត្រា ៧១
            ការធ្វើសច្ចាប្រណិធានខាងលើ ត្រូវមានកំណត់ហេតុធ្វើដោយមន្រ្តីក្រសួងព្រះបរមរាជវាំងហើយត្រូវបញ្ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីតំកល់ទុកក្នុងសំណុំលិខិតរបស់សាមីខ្លួន។
មាត្រា ៧២
            ចៅក្រមណាដែលគេចវេះ មិនព្រមធ្វើសច្ចាប្រណិធាន មិនអាចបំពេញមុខងារជាចៅក្រមបានឡើយ ហើយអាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌចៅក្រមបាន
            ចៅក្រមដែលមើលងាយ ឬពោលពាក្យតិះដៀលលើពាក្យសច្ចាប្រណិធាន ដែលខ្លួនបានធ្វើសច្ចាប្រណិធានរួចហើយនោះ ត្រូវមានទោសជាវិន័យ។
មាត្រ៧៣
            កាលបើត្រូវធ្វើជាសាក្សីនៅចំពោះមុខតុលាការ ចៅក្រមត្រូវធ្វើសម្បថតាមទំនៀមទម្លាប់នៃសាសនារបស់ខ្លួន និងតាមបែបបទរបស់តុលាការថែមទៀត។



ជំពូកទី ៣
ព្រះរាជអាជ្ញា
ផ្នែកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា ៧៤
            មហាអយ្យការអមតុលាការកំពូលត្រូវដឹកនាំដោយអគ្គព្រះរាជអាជ្ញា ០១ (មួយ) រូប និងអមដោយអគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាមួយចំនួនតាមការចាំបាច់។ អគ្គព្រះរាជា្ញ អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ជាតំណាងមហាអយ្យការអមតុលាការកំពូល ជាតំណាងអយ្យការអមតុលាការកំពូល។
            មហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវដឹកនាំដោយអគ្គព្រះរាជអាជ្ញា ០១ (មួយ) រូប និងអមដោយអគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាមួយចំនួនតាមការចាំបាច់។ អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ជាតំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ដែលខ្លួនបំពេញការងារ។
            អយ្យការអមសាលាដំបូងត្រូវដឹកនាំដោយព្រះរាជអាជ្ញា ០១ (មួយ) រូប និងអមដោយព្រះរាជអាជ្ញារងមួយចំនួនតាមការចាំបាច់  ។​ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ជាតំណាងអយ្យការអមសាលាដំបូង ដែលខ្លួនបានបំពេញការងារ។
            មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។ ព្រះរាជអាជ្ញា ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។
            ក្នុងករណីរឿងរដ្ឋប្បវេណី និងរឿងក្តីផ្សេងទៀត តំណាអង្គការអយ្យការអាចចូលរួមក្នុងនីតិវិធីតុលាការ នឹងបញ្ចេញមតិយោបល់បាន ប្រសិនបើខ្លួនយល់ឃើញធាចាំបាច់ត្រូវការពារផលប្រយោជន៍សាធារណៈ។
មាត្រា ៧៥
            គោលការណ៍សំខាន់ៗរបស់អង្គការអយ្យការរួមមាន ជាអាទិ៍ដូចខាងក្រោម៖
            ១. អង្គការអយ្យការជាអង្គការឯកភាពដែលព្រះរាជអាជ្ញា ទាំងអស់ត្រូវស្ថិតនៅក្រោមការដឹកនាំ និងការត្រួតពិនិត្យតាមឋានានុក្រមរបស់ខ្លួន។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់​។ អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លើកិច្ចការនេះ។ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល គឺជានាយឋានានុក្រមនៃមហាអយ្យការ អមតុលាការកំពូល។ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល​ ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ គឺជានាយកឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍។ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន​។​ ព្រះរាជាអាជ្ញាអមសាលាដំបូង គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។ ព្រះរាជអាជ្ញារងទាំងអស់នៃអយ្យការអមសាលាដំបូង ត្រុវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។
            ២. អង្គការអយ្យការគឺជាអង្គអវិភាគ ដែលតម្រូវឲ្យព្រះរាជអាជ្ញា ត្រូវបំពេញមុខងារនៅអង្គការអយ្យការអមសាលាជម្រះក្តីណាមួយ មានកាតព្វកិច្ចរួមក្នុងមុខងារដូចគ្នា និងអាចជំនួសគ្នាទៅវិញទៅមកបាន។ តាមគោលការណ៍នេះតំណាងអង្គការអយ្យការច្រើនរូប អាចបន្តការងារពីគ្នាបាននៅក្នុងសំណុំរឿងតែមួយតាមការចាត់តាំងរបស់នាយឋានុក្រម។
            ៣. អង្គការអយ្យការគីជាអង្គការឯករាជ្យ ដែលមិនស្ថិតនៅក្រោមអំណាចនៃសាលាជម្រះក្តីដែលខ្លួននៅអមនោះទេ។ សាលាជម្រះក្តីនេះគ្មានអំណាចត្រួតពិនិត្យកិចការរបស់ព្រះរាជអាជ្ញាឡើយ​។ ទោះនៅក្នុងករណីដែលព្រះរាជអាជ្ញាមានកំហុសឆ្គងក្នុងការបំបេញមុខងារក៏ដោយ ក៏សាលាជម្រះក្តីមិនត្រូវចុះក្នុងសេចក្តីសម្រេចរបស់ខ្លួន យកការស្តីបន្ទោសអ្វីចំពោះព្រះរាជអាជ្ញាឡើយ។ ការហាមឃាត់នេះត្រូវអនុវត្តទាំងក្នុងរឿងក្តីព្រហ្មទណ្ឌ ទាំងក្នុងរឿងក្តីផ្សេងទៀត។ ប៉ុន្តែ សាលាជម្រះក្តីអាចលើកសំណើរទៅនាយឋានានុក្រមរបស់ព្រះរាជអាជ្ញា អំពីកំហុសឆ្គងរបស់ព្រះរាជអាជ្ញាបាន។
មាត្រា ៧៦
            ជារៀងរាល់ឆ្នាំ៖
-        ព្រះរាជអាជ្ញាអមសាលាដំបូង ត្រូវធ្វើរបាយការណ៏អំពីបទល្មើស និងសកម្មភាពការងាររបស់ខ្លួនជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងចម្លងជូនអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ចដែនដី
-        អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ត្រូវធ្វើរបាយការណ៍អំពីបទល្មើស សកម្មភាពការងាររបស់ខ្លួន និងសកម្មភាពការងាររបស់អយ្យការអមសាលាដំបូងទាំងអស់ក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួនជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងចម្លងជូនអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
-        អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ត្រូវធ្វើរបាយការណ៍អំពីសកម្មភាពការងាររបស់មហាអយ្យការអមតុលាការកំពូល ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៍។
មាត្រា ៧៧
            ព្រះរាជអាជ្ញាទាំងឡាយត្រូអនុវត្តមុខងារ និងតួនាទីរបស់ខ្លួនដោយឈរលើគោលការណ៍គោរពច្បាប់ដោយមិនទទួល ការគាបសង្កត់ ការគំរាមកំហែង ឬការបំភិតភ័យ ការបង្គាប់បញ្ជាដោយផ្ទាល់ ដោយប្រយោលពីភាគីណាមួយក្នុងរឿងក្តី ឬពីបុគ្គលណាមួយឡើយ លើកលែងតែបទបញ្ញត្តិនៃមាត្រា ៧៥ នៃច្បាប់នេះ។



ផ្នែកទី ២
ឋានន្តរស័ក្កិ និងថ្នាក់
មាត្រា ៧៨
            ក្របខណ្ឌព្រះរាជអាជ្ញារួមមាន ៣ (បី) ឋានន្តរស័ក្កិ៖
-        ឧត្តមព្រះរាជអាជ្ញា
-        វរៈព្រះរាជអាជ្ញា
-        អនុព្រះរាជអាជ្ញា
មាត្រា ៧៩
            ថ្នាក់សម្រាប់ឋានន្តរស័ក្កិឧត្តមព្រះរាជអាជ្ញា ឋានន្តរស័ក្កិវរៈព្រះរាជអាជ្ញា និងឋានន្តរស័ក្កិអនុព្រះរាជអាជ្ញាត្រូវកំណត់ដោយព្រះរាជក្រឹត្រ។
ផែ្នកទី ៣
ឯកសណ្ឋាន
មាត្រា  ៨០
            បញ្ញត្តិនៃជំពូកទី២ (ចៅក្រម) ផ្នែកទី៣ (ឯកសណ្ឋាន) ច្បាប់នេះដែលអនុវត្តចំពោះចៅក្រមត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះព្រះរាជអាជ្ញា។
ផ្នែកទី៤
ប្រាក់បៀវត្ស ប្រាក់បំណាច់ផ្សេងៗ
ប្រាក់រង្វាន់ និងការសម្រាកប្រចាំឆ្នាំ
មាត្រា ៨១
            បញ្ញត្តិនៃជំពូទី ២ (ចៅក្រម) ផ្នែកទី៤ (ប្រាក់បៀវត្ស ប្រាក់បំណាច់ផ្សេងៗ ប្រាក់រង្វាន់ និងការសម្រាកប្រចាំឆ្នាំ) នៃច្បាប់នេះដែលអនុវត្តចំពោះចៅក្រម ត្រូវយកមកអនុវត្តដូជគ្នាផងដែរចំពោះព្រះរាជអាជ្ញា។
ផ្នែកទី ៥
ការជ្រើសរើសព្រះរាជអាជ្ញា
មាត្រា ៨២
            ការជ្រើសរើស និងការបណ្តុះបណ្តាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយការជ្រើសរើសនិងការបណ្តុះបណ្តាលចៅក្រមតាមបញ្ញត្តិនៃជំពូលទី ២ (ចៅក្រម) ផ្នែកទី ៥ (ការជ្រើសរើសចៅក្រម) នៃច្បាប់នេះ។

ផ្នែកទី ៦​
ការធ្វើកម្មសិក្សា និងការតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា
មាត្រា ៨៣
            សិស្សព្រះរាជអាជ្ញាដែលបានបញ្ចប់ការងារបណ្តុះបណ្តាលវិជ្ជាជីវៈដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យ ជាព្រះរាជាអាជ្ញាកម្មសិក្សា ក្នុងឋានន្តរស័ក្កិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។ ព្រះរាជអាជ្ញាកម្មសិក្សា ត្រូវធ្វើកម្មសិក្សារយៈពេល ១(មួយ) ឆ្នាំ កិតចាប់ពីកាលបរិច្ឆេទនៃការតែងតាំង។
            ការធ្វើកម្មសិក្សារបស់ព្រះរាជអាជ្ញាកម្មសិក្សា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសយងយុត្តិធម៌បន្ទាប់ពីកបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
            ការតែងតាំងជាព្រះរាជអាជ្ញាកម្មសិក្សា មានអានុភាពដល់ការរៀបចំប្រាក់បៀវត្ស និងការគិតអំពីអតីតភាពការងារ។
មាត្រា ៨៤
            ព្រះរាជអាជ្ញាកម្មសិក្សាដែលបានបំពេញកម្មសិក្សាចប់ដោយជោគជ័យ ត្រូវតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា និងមានឋានន្តរស័ក្កិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្តីស្នើរថ្វាយព្រះមហាក្សត្រអំពីការតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញានេះ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
            រដ្ឋមន្រ្តីក្រសយងយុត្តិធម៌អាចសម្រេចឲ្យព្រះរាជអាជ្ញាកម្មសិក្សាបន្តកម្មសិក្សា ១ (មួយ) ឆ្នាំ បន្ថែមទៀតកាលបើព្រះរាជអាជ្ញាកម្មសិក្សានោះ ពុំទទួលបានជោគជ័យក្នុងការធ្វើកម្មសិក្សា ឬមានការអាក់ខានមិនបានធើ្វកម្មសិក្សាសរុបទាំងអស់លើសពី ៣០ (សាមសិប) ថ្ងៃ។
            ក្នុងករណីដែលព្រះរាជអាជ្ញាកម្មសិក្សាឈប់រហូតលើសពី ៣០(សាមសិប) ថ្ងៃ ដោយគ្មានការអនុញ្ញាតច្បាប់ ឬព្រះរាជអាជ្ញាកម្មសិក្សា ដែលមិនបានទទួលជោគជ័យថ្មីម្តងទៀតក្នុងកម្មសិក្សាបន្ថែម ត្រូវលុបឈ្មោះចេញពីក្របខណ្ឌព្រះរាជអាជ្ញា​ ដោយអនុវត្តតាមបញ្ញត្តិនៃមាត្រា ៨៩ នៃច្បាបនេះ។
មាត្រា ៨៥
            ព្រះរាជអាជ្ងាកម្មសិក្សាដែលមិនមានសម្បទាគ្រប់គ្រាន់ ឬមានសុខភាពមិនគ្រប់គ្រាន់ដើម្បីបំពេញមុខងាររបស់ខ្លួនតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ឬមានការខុឆ្គងក្នុងការបម្រើការងារមិនបានពេញលេញអាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌព្រះរាជអាជ្ញាបានគ្របើពេលវេលា ដោយអនុវត្តតាមបញ្ញត្តិនៃមាត្រា ៨៩ នៃច្បាប់នេះ។
            ការលុបឈ្មោះចេញ ឬការតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ត្រូវធ្វើក្នុងរយៈពេល ៣ (ពី) ខែ យ៉ាងយូរក្រោយពីបញ្ចប់ការសិក្សា។
ផ្នែកទី ៧
ការដំឡើងថ្នាក់ និងឋានន្តរស័ក្កិ
មាត្រា ៨៦
            បញ្ញត្តិចាប់ពីមាត្រា ២៧ ដល់មាត្រា ៣០ មាត្រា ៣២ ដល់មាត្រា ៣៨ និងមាត្រា ៤០ ដល់មាត្រា ៤២ នៃជំពូកទី ២ (ចៅក្រម) ផ្នែកទី ៧ (ការដំឡើងថ្នាក់ និងឋានន្តរស័ក្កិ) នៃច្បាប់នេះដែលអនុវត្តចំពោះចៅក្រម ត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះព្រះរាជអាជ្ញា។
មាត្រា ៨៧
            ជារៀងរាល់ឆ្នាំនៅសប្តាហ៍ទី១ នៃខែមករាព្រះរាជអាជ្ញាម្នាក់ៗត្រូវបានទទួលនូវព្រឹត្តិបត្រ
ឯកត្តជន ដែលព្រះរាជអាជ្ញានោះត្រូវបំពេញតាមចំណុចសំណួរទាំងឡាយ។
            ព្រឹត្តិបត្រឯកត្តជន ត្រូវដាក់ពិន្ទុដោយមានបញ្ជាក់យោបល់ និងមូលហេតុច្បាស់លាស់។
            ចំពោះការដាក់ពិន្ទុត្រូវអនុវត្តដូចខាងក្រោម៖
            ១. ព្រះរាជអាជ្ញារងនៃអយ្យការអបសាលាដំបូង ត្រូវដាក់ពិន្ទុដោយព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង។
            ២. ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ ត្រូវដាក់ពិន្ទុដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
            ៣. ព្រះរាជអាជ្ញាអមសាលដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ត្រូវដាក់ពិន្ទុកដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។
            ៤. ព្រះរាជអាជ្ញាដែលបានផ្លាស់ឲ្យទៅបំពេញភារកិច្ចនៅស្ថាប័នផ្សេងៗ ត្រូវដាក់ពិន្ទុកដោយប្រធានស្ថាប័ននោះ។
មាត្រា ៨៨
            គណៈកម្មការដំឡើងថ្នាក់ និងឋានន្តរស័ក្កិ ត្រូវរៀបចំតារាងទៅតាមជំនាន់ព្រះរាជអាជ្ញាដែលដំឡើងថ្នាក់ និងឋានន្តរស័ក្កិ និងតាមលំដាប់ថ្នាក់ក្នុងតារាងចុះឈ្មោះដើម្បីដាក់ជូនឧត្តមក្រុមប្រឺក្សានៃអង្គចៅក្រមពិនិត្យ និងផ្តល់យោបល់ ។ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវរៀបចំតារាងឈ្មោះព្រះរាជ អាជ្ញាដែលត្រូវដំឡើងថ្នាក់ និងឋានន្តរស័ក្កិទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ។



ផ្នែកទី៨
ការតែងតាំងការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់អោយនៅក្រៅក្របខណ្ឌ ការដាក់អោនៅទំនេរ ​និងការលុបឈ្មោះព្ររាជអាជ្ញា
មាត្រា៨៩
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេចក្ដីស្នើថ្វាយព្រះមហាក្សត្រពីការតែងតាំង ការផ្លាស់ប្ដូរ​ ការផ្ដាច់ពីមុខងារ ការដាក់អោយនៅក្រៅក្របខណ្ឌ ការដាក់អោយនៅទំនេរ និងការលុបឈ្មោះព្រះរាជអាជ្ញាទាងអស់នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៍។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានពិគ្រោះយោបល់ជាចាំបាច់ចំពោះសំណើខាងលើ។
មាត្រា៩០
ព្រះរាជអាជ្ញាត្រូវបានអនុញ្ញាតអោយផ្ដាច់ពីការងារ ឬ អោយដាក់ក្រៅក្របខណ្ឌព្រះរាជអាជ្ញាបានតាមការស្នើសុំរបស់សាមីខ្លួន ឬរបស់ស្ថាប័នផ្សេងដោយមានការយល់ព្រមពីសាមីខ្លួន។
ក្នុងករណីចាំបាច់ ដែលត្រូវទៅបំពេញការងារជាបណ្ដោះអាសន្ន នៅក្នុងតំណែងមុខងារសាធារណៈតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារទទួលអាណតិ្តដោយការបោះឆ្នោតដទៃទៀត ឬតំណែងទីប្រឹក្សាគ្រប់ឋានានុក្រមព្រះរាជអាជ្ញាអាចសុំផ្ដាច់ពីមុខងារ។​ ការអនុញ្ញាតអោយផ្ដាច់ពីមុខងារនេះ ត្រូវធ្វើឡើងតាមសំនើរបស់សាមីខ្លួន ឬរបស់ស្ថាប័នផ្សេងៗដោយមានការយល់ព្រមរបស់សាមីខ្លួន។ ក្នុងរយៈពេលនៃការអនុញ្ញាតអោយផ្ដាច់ពីមុខងារព្រះរាជអាជ្ញានោះតលរូវបានបន្រទទួលប្រាក់បៀវត្ស ព្រមទាំងសិទ្ធិក្នុងការឡើងថ្នាក់ ឬឋានន្តរស័ក្តិ និងសិទ្ធិកន្ុងការចូលនិវត្តន៏របស់ខ្លួន ប៉ុន្តែពុំមានប្រាក់បំណាច់មុខងានិងប្រាក់រង្វាន់ផ្សេងៗទៀតនៃមុខការដើមរបស់ខ្លួនទេ។
ក្នុងករណីចាំបាច់ដែរត្រូវទៅបំពេញការងារជាបណ្តោះអាសន្ននៅក្នុងសហគ្រាសសាធារណៈ ឬនៅតាមអង្គការអន្តរជាតិព្រះរាជអាជ្ញា អាចសុំនៅក្រៅក្របខណ្ឌ។ ការអនុញ្ញាតអោយនៅក្រៅក្របខណ្ឌនេះត្រូវធ្វើឡើងតាមសំណើរវបស់សាមីខ្លួន ឬរបស់ស្ថាប័នផ្សេងៗដោយមានការយល់ព្រមរបស់សាមីខ្លួន។ ព្រះរាជអាជ្ញាដែរត្រូវបានដាក់អោយនៅក្រៅក្របខណ្ឌ ពុំមានសិទ្ធិទទួលប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗ ទៀតដូចបាន កំណត់ក្នុងមាត្រា ៨១ នៃច្បាប់នេះឡើយ។
ព្រះរាជអាជ្ញាអាចត្រូវបានផ្អាកពីមុខងារជាបណ្តោះអាសន្នដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៏ក្នុងករណីដែឬព្រះរាជអាជ្ញានោះ កំពុងជាប់នៅក្នុងនិតិវិធីវិន័យេបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមបឹ្រក្សានៃអង្គចៅក្រម។
ព្រះរាជអាជ្ញាអាចត្រូវលុបឈ្មោះចេញពីក្របខណ្ឌព្រះរាជអាជ្ញា ក្នុងករណីដែរព្រះរាជអាជ្ញានោះទទួលទណ្ឌកម្មជាវិន័យថ្នាក់ ២ (ពីរ) ឬនៅពេលដែរព្រះរាជអាជ្ញានោះបោះបង់ការងារ ឬអវត្តមានលើសពី ៣០( សាមសិប) ថ្ងៃ ដោយអនុវត្តតាមមាត្រា ៥២ នៃច្បាប់នេះ ឬដោយសាមីខ្លួនសុំលាឈប់ជាស្ថាពរ។
ការលាឈប់របស់ព្រះរាជអាជ្ញាត្រូវធ្វើជាលាយលក្ខណ៍អក្សរដោយសាមីខ្លួន។ ពាក្យសុំនេះត្រូវដាក់ជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៏ពិនិត្យ និងចាត់ការតាមនីតិវិធី។
មាត្រា៩១
            ក្នុងករណីចាំបាច់ ដោយមួលហេតុផ្ទាល់ខ្លួន គ្រួសារ ឬសមិតភាព ព្រះរាជអាជ្ញាអាចស្នើសុំនៅទំនេរគា្មនបៀវត្សរយៈពេលកំណត់ណាមួយតាមពាក្យសុំរបស់សាមីខ្លួន។ ការអនុញ្ញាតអោយនៅទំនេរគ្មានបៀវត្ស អាចធ្វើឡើងសំរាបើរយៈពេលម្ដង១ (មួយ)ឆ្នាំ ​ឬម្ដង២ (ពីរ)​ ឆ្នាំ។ ការអនុញ្ញាតអោយនៅទំនេរ អាចធ្វើបានតែពីរដងគត់ ហើយរយៈពេលសរុបនៃការអនុញ្ញាតនេះ មិនត្រូវលើសពី ៤ (បួន)ឆ្នាំឡើយ។ លក្ខខណ្ឌដែរអាចអនុញ្ញាតអោយនៅទំនេរគ្មានបៀវត្ស តាមការស្នើសុំរបស់សាមីខ្លួនបាន លុះត្រាតែព្រះរាជអាជ្ញានោះ បានបំពេញមុខងារក្នុងក្របខណ្ឌព្រះរាជអាជ្ញាយ៉ាងតិចបាន៤ (បួន) ឆ្នាំសិនដោយមិនគិតពីព្រះរាជអាជ្ញាដែរត្រូវទទួលទណ្ឌកម្មជាវិន័យថ្នាក់ទី២ (ពីរ)។
ពាក្យសុំដាក់អោយនៅទំនេរ ត្រូវធ្វើជាលាយលក្ខណ៏អក្សរដោយសាមីខ្លួន។​ ពាក្យសុំនេះត្រូវដាក់ជូនរដ្ឋមន្ត្រីយុត្តិធម៏។
មាត្រា៩២
          ព្រះរាជអាជ្ញាដែរកំពុងស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្សលើកទី១ (មួយ) បើមានបំណងសុំបន្ត ឬសុំចូលបំរើកាតងាតវិញ ត្រូវដាក់ពាក្យសុំអោយបាន២ (ពីរ) ខែ មុនពេល
ផុតកំណត់នៃរយៈពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស។ ព្រះរាជអាជ្ញាណាដែរកំពុងបានដាក់ពាក្យសុំបន្តភាពទំនេរគ្មានបៀវត្ស ឬពុំបានចូលបំពេញមុខងាររបស់ខ្លួនវិញយ៉ាងយូរ៣០ (សាមសិប) ថ្ងៃ ចាប់ពីផុតរយៈពេលនៃភាពទំនេរគ្មានបៀវត្សនោះ ត្រូវចាត់ទុកថាបានបោះបង់ការងារ ហើយត្រូវលុបឈ្មោះចេញពីក្របខណ្ឌចាប់ពីថ្ងៃនោះតទៅ។
មាត្រា៩៣
            ព្រះរាជអាជ្ញាដែរត្រូវបានបញ្ចូនទៅធ្វើកម្មសិក្សា ដើម្បីអោយមានសុក្រឹតភាពក្នុងវិជ្ជាជីវៈ
 ត្រូវចាត់ទុកដូចជាព្រះរាជអាជ្ញាដែរកំពុងបំពេញមុខងារ។
មាត្រា៩៤
          ក្នុងករណីមានការលុបឈ្មោះចេញពីក្របខណ្ឌព្រះរាជអាជ្ញា ដោយអនុលោមតាមបញ្ញត្តិនៃច្បាប់នេះសាមីខ្លួនមានសិទ្ធិទទួលយកប្រាក់ទាំងអស់ ដែលបេឡាសោធននិវត្តន៏បានកាត់លើប្រាក់បៀវត្សរបស់ខ្លួនមកតាមច្បាប់ ឬបទបញ្ចានៃបេឡាសោធននិវត្តន៏។
មាត្រា៩៥
          អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល មានឋានន្តរស័ក្តិ ឧត្តមព្រះរាជអាជ្ញាថ្នាក់ខ្ពស់បំផុត។ អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមតុលាការកំពូលទាំងអស់មានឋានន្តរស័ក្តិជាឧត្តមព្រះរាជអាជ្ញា។
            អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរទាំងអស់មានឋានន្តរស័ក្តិជាឧត្តមព្រះរាជអាជ្ញា។ អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមសាលាឧទ្ធរទាំងអស់មានឋានន្តរស័ក្តិជាឧត្តមព្រះរាជអាជ្ញា ឬវរៈព្រះរាជអាជ្ញា។
            ព្រះរាជអាជ្ញាអមសាលាដំបូង មានឋានន្តរស័ក្តិជាវរៈព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញារងអមសាលាដំបូងទាំងអស់មានឋានន្តរស័ក្តិជាវរៈព្រះរាជអាជ្ញា ឬអនុព្រះរាជអាជ្ញាឡើងទៅ។
ផ្នែកទី៩
កាតព្វកិច្ចព្រះរាជអាជ្ញា
មាត្រា៩៦
            ព្រះរាជអាជ្ញាត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះកិច្ចការងារដែរបានប្រគល់អោយ និងគោរពអោយបានមឺងមាត់នូវក្រមសីលធម៏របស់ខ្លួន។​
            ក្នុងជីវភាពរស់នៅផ្ទាល់ខ្លួន ព្រះរាជអាជ្ញាមិនត្រូវប្រព្រឹតអំពើណាមួយដែរនាំអោយអាប់អោនដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងដល់កិត្យានុភាពនៃអង្គអយ្យការឡើយ។
            ព្រះរាជអាជ្ញាដែរកំពុងបំពេញមុខងារនៅតាមអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ត្រូវសុំអនុញ្ញាតជាមុនពីមន្រ្តីក្រសួងយុត្តិធម៏មុននឹងផ្សាយតាមគ្រប់មធ្យោបាយទាំអស់នៅអត្ថបទឬការសរសេរសំណៅព្រមទាំងមតិផ្សេងៗដែរអាចប៉ះពាល់ដល់កិត្យានុភាពនៃស្ថាប័នអយ្យការ ឬស្ថាប័នតុលាការ។ បញ្ញាត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះការធ្វើសេចក្ដីថ្លែងការណ៏ជាសាធារណៈ របស់ព្រះរាជអាជ្ញាដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងវិស័យនយោបាយព្រះរាជអាជ្ញាត្រូវប្រកាន់ដាច់ខាតនូវឥរិយាបថអព្យាក្រឹត។
ការរំលោភលើបញ្ញាត្តិនៃកាថាខណ្ឌទី២ និង ទី៣ នៃមាត្រានេះ ត្រូវទទួលទោសនិន័យ ដោយមិនទាន់គិតដល់ការចោទប្រកាន់ជាបទព្រហ្មទណ្ឌ ប្រសិនបើមាន។
មាត្រា៩៧
          ព្រះរាជអាជ្ញាទាំងអស់ មិនត្រូវបោះបង់ការងាររបស់ខ្លួន ឬអវត្តមានដោយគ្មានការអនុញ្ញាតពីថ្នាក់លើផ្ទាល់របស់ខ្លួនជាមុនឡើយ។​
            សំណើរសុំអនុញ្ញាតអវត្តមានរបស់ព្រះរាជអាជ្ញាអមសាលាដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញាអមតុលាកាកំពូល ត្រូវសម្រេចដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៏។
មាត្រា៩៨
          ការបោះបង់ការងារ ឬអវត្តមានឥតច្បាប់ ដោយពុំមានមូលហេតុចាប់ពី ១៥ (ដប់ប្រាំ) ថ្ងៃឡើងទៅ ត្រូវទទួលវិន័យផ្អាកមិនអោយបើកប្រាក់បៀវត្ស ឬដាក់អោយទំនេរគ្មានបៀវត្ស ដោយគិតពីថ្ងៃបោះបង់ការងារ ឬថ្ងៃអវត្តមានគ្មានការអនុញ្ញាតនោះ។ បើបោះបង់ការងារ ឬអវត្តមានឥតច្បាប់ដោយពុំមានមូលហេតុលើសពី ៣០ (សាមសិប) ថ្ងៃ ហើយព្រះរាជអាជ្ញានោះ នៅតែមិនត្រលប់បំពេញការងារវិញ ក្រោយការដាក់កំហិតចំនួនពីរដងនោះ ត្រូវលុបឈ្មោះចេញពីក្របខណ្ឌ។
ផ្នែកទី១០
ទណ្ឌកម្មវិន័យ
មាត្រា៩៩
          បញ្ញាត្តិនៃជំពូកទី ២ (ចៅក្រម) ផ្នែកទី ១០ (ទណ្ឌកម្មវិន័យ) នៃច្បាប់ ដែរអនុវត្តចំពោះចៅក្រម ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះព្រះរាជអាជា្ញ។
ផ្នែកទី១១
ការចោទប្រកាន់តាមផ្លូវតុលាការ
មាត្រា១០០
          បញ្ញាត្តិនៃជំពួកទី ២ (ចៅក្រម) ផ្នែកទី ១១ (ការចោទប្រកាន់តាមផ្លូវតុលាការ) នៃច្បាប់នេះដែរអនុវត្តចំពោះចៅក្រម​ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះព្រះរាជអាជ្ញា។
ផ្នែកទី១២
ការចូលនិវត្តន៍
មាត្រា១០១
          ព្រះរាជអាជ្ញាទាំងពីភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ ៦០ (ហុកសិប) ឆ្នាំ។
            ដោយឡែកព្រះរាជអាជ្ញាទាំងងស់នៃមហាអយ្យការអមតុលាការកំពូល ដែរមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ត្រូវចូលនិវត្តន៍តាមការស្នើសុំរបស់សាមីខ្លួន។ ប៉ុន្តែ នៅពេលដល់អាយុ ៦៥ (ហុកសិបប្រាំ) ឆ្នាំ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​ ត្រូវសម្រេចពីការបន្តការងាររបស់ព្រះរាជអាជ្ញាទាំងអស់នៃមហាអយ្យការអមតុលាការកំពូល តាមការស្នើសុំរបស់សាមីខ្លួន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ លើកសេចក្ដីព្រាងព្រះរាក្រឹត្យថ្វាយព្រះមហាក្សត្រអំពីកិច្ចការខាងលើ។ ផ្នែកទី១២ (ការចូលនិវត្តន៍)  នៃច្បាប់ត្រូយកមកអនុវត្ត បន្ទាប់ពីការធ្វើសមាហរណកម្មចូលទៅក្នុងក្របខណ្ឌចៅក្រម និង ព្រះរាជអាជ្ញា។
            ក្នុងពេលរង់ចាំការធ្វើសមាហរណកម្មខាងលើ ការចូលនិវត្តន៍របស់ចៅក្រម​ និងព្រះរាជអាជ្ញាត្រូវអនុវត្តដោយអនុលោមតាមបទដ្ឋានគតិយុត្តដែរមានមុនពេលច្បាប់នេះត្រូវបានអនុវត្ត។
មាត្រា១០២
            បញ្ញត្តិចាប់ពីមាត្រា ៦៣ ដល់មាត្រា ៦៧ នៃជំពូកទី២ (ចៅក្រម) ផ្នែកទី១២ (ការចូលនិវត្តន៍)នៃច្បាប់នេះ ដែលអនុវត្តចំពោះចៅក្រម ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះព្រះរាជអាជ្ញា។

ផ្នែកទី១៣
ងារជាកត្តិយស
មាត្រា១០៣
លើកលែងតែករណីដែលត្រូវដាក់ឲ្យចូលនិវត្តន៍ដោយបង្ខំ នៅពេលចូលនិវត្តន៍ព្រះរាជអាជ្ញាទទួលងារ​ជាព្រះរាជអាជ្ញាកិត្តិយស ហើយត្រូវទទួលបានឋានន្តរស័ក្តិមួយថ្នាក់ខ្ពស់ជាងឋានន្តរស័ក្តិនៅពេលបំពេញការងារ កាលបើព្រះរាជអាជ្ញានោះបានបំពេញការងារក្នុងឋានន្តរស័ក្តិនេះបានយ៉ាងតិច១ (មួយ)ឆ្នាំមុនពេលចូលនិវត្តន៍។ ងារជាកត្តិយសនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។
            ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការខាងលើនេះ។
មាត្រា១០៤
            ព្រះរាជអាជ្ញាចូលនិវត្តន៍ មានសិទ្ធិពេញលេញក្នុងការរក្សាទុករហូតនូវងារជាកត្តិយសនេះ។
            ងារជាកិត្តិយសនេះអាចដកហូតវិញបាន ដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលបើមានហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់អង្គ​ចៅក្រម។

ផ្នែកទី ១៤
កិច្ចសច្ចាប្រណិធាន
មាត្រា១០៥
            បញ្ញត្តិនៃជំពូកទី២ (ចៅក្រម) ផ្នែកទី១៤(កិច្ចសច្ចាប្រណិធាន) នៃច្បាប់នេះ ដែលបានអនុវត្តចំពោះចៅក្រម ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះព្រះរាជអាជ្ញា។
ជំពូកទី ៤
វិសមិតភាព
មាត្រា ១០៦
            ការបំពេញមុខងារជាចៅក្រម ឬព្រះរាជអាជ្ញា នៅគ្រប់សាលាជម្រះក្តី ឬអង្គការអយ្យការអមសាលាជម្រះក្តី មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈ មុខងារជាតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មុខងារទទួលអាណត្តិដោយការបោះឆ្នោតដទៃទៀត ឬមុខងារជាទីប្រឹក្សាគ្រប់ឋានានុក្រម លើកលែងតែមានបទប្បញ្ញត្តិផ្ទុយពីនេះ។
            ចៅក្រម ឬព្រះរាជអាជ្ញាដែលកំពុងបំពេញមុខងារនៅគ្រប់សាលាជម្រះក្តី ឬអង្គការអយ្យការ​អមសាលាជម្រះក្តី មិនអាចបំពេញមុខងារជាមេធាវី មុខរបរពាណិជ្ជកម្ម ឬធ្វើបេសកម្មណាមួយផ្សេងទៀត ដែលនាំឲ្យមានទំនាស់ផលប្រយោជន៍ ឬដែលប៉ះពាល់ដល់កិត្តិយសនៃអង្គចៅក្រម។ ប៉ុន្តែចៅក្រម និងព្រះរាជអាជ្ញា អាចបំពេញមុខងារជាគ្រូឧទ្ទេសនាមគ្រឹះស្ថានសិក្សាបាន។


មាត្រា ១០៧
            ចៅក្រម ឬព្រះរាជអាជ្ញាដែលបានអនុញ្ញាតឲ្យនៅទំនេរ ប្រសិនបើមានបំណងប្រកបការងារឯកជនត្រូវជូនដំណឹងដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាចជំទាស់មិនឲ្យ
ជំពូកទី ៥
អន្តរប្បញ្ញត្តិ
មាត្រា ១០៨
            ចៅក្រម និងព្រះរាជអាជ្ញាដែល ដែលទទួលបានការតែងតាំងមុនច្បាប់នេះចូលជាធរមាន ហើយស្ថិតក្នុងក្របខណ្ឌគ្រប់គ្រងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវទទួលបានដោយពេញច្បាប់ នូវក្របខណ្ឌចៅក្រម និងព្រះរាជអាជ្ញា តាមបញ្ញត្តិនៃច្បាប់នេះ លើកលែងតែចៅក្រមនៃតុលាការយោធា និងព្រះរាជអាជ្ញាអមតុលាការយោធា។
            គណៈកម្មការដើម្បីត្រួតពិនិត្យលក្ខណវិនិច្ឆ័យសម្រាប់ការធ្វើសមាហរណកម្មទៅក្នុងថ្នាក់ និងឋានន្តរស័ក្កិនៃចៅក្រម និងព្រះរាជាអាជ្ញាត្រូវបង្កើតឡើងដោយព្រះរាជក្រឹត្យ​ តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​។
            ការធ្វើសមារណកម្មខាងលើនេះត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
មាត្រា ១០៩
            បញ្ញត្តិនៃជំពូកទី ២ (ចៅក្រម) ផ្នែកទី១២ (ការចូលនិវត្តន៍) និងជំពូកទី៣ (ព្រះរាជអាជ្ញា)។

មាត្រា១១០
          ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ដំបូង បន្ទាប់ពីច្បាប់នេះចូលជាធរមានបទប្បញ្ញត្តិនៃមាត្រា៤៩ និង មាត្រា៩៥​ នៃច្បាប់នេះ​ មិនត្រូវយកមកអនុវត្តឡើយ លើកលែងតែការកំណត់ចំនួនចៅក្រមនៅតុលាការកំពូល។
ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ ដំបូង បន្ទាប់ពីច្បាប់នេះចូលជាធរមាន ចៅក្រមនៃសាលាឧទ្ធរ និង ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ដែរដល់អាយុចូលនិវត្តន៍ អាចអនុញ្ញាតអោយបន្តការងារ តាមការស្នើសុំរបស់សាមីខ្លួន។ ការបន្តការងារនេះមានរយៈពេល១ (មួយ) ឆ្នាំម្ដងប៉ុន្តែមិនអោយលើសពី ៣ ដងឡើយ។ ការអនុញ្ញាតអោយបន្តការងារនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ បន្ទាប់ពីបានពីគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។             



ជំពូកទី៦
អវសានប្បញ្ញត្តិ
មាត្រា១១១
          បទប្បញ្ញត្តិទាំងឡាយណា​ ដែរផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទុកជានិរាករ
ណ៍។
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី     ខែ  ឆ្នាំ២០១៤
សច្ចាប្រណិធាន
ទូលព្រះបង្គំ
យើងខ្ញុំ
ជាចៅក្រម និងព្រះរាជអាជា្ញ នៃព្រះរាជាណាចក្រកម្ពុជា
សូមធ្វើសច្ចាប្រណិធាន
នៅចំពោះព្រះមហាក្សត្រ ព្រះភ័ក្រ្កសម្ដេចព្រះសង្ឃរាជ
និងទេវតារក្សាស្វេតច្ឆត្រ
ដូចតទៅ ៖

                        ក្នុងពេលបំពេញវិជ្ជាជីវៈជាចៅក្រម និងជាព្រះរាជអាជ្ញា ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាថានឹងប្រតិបត្តិតួននាទី និងប្រើសិទ្ធិអំណាចរបស់ទូលព្រះបង្គំយើងខ្ញុំ ក្នុងឋានៈជាចៅក្រម  និងជាព្រះរាជអាជ្ញាដោយគោរពអោយបានត្រឹមត្រូវតាមរដ្ឋធម្មនុញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិបត្តិអោយបានខ្ចាប់ខ្ចួនតាមក្រមសីលធម៏របស់ចៅក្រម និងព្រះរាជអាជ្ញា។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា នឹងស្មោះត្រង់ខំពោះវិជ្ជាជីវៈប្រកាន់ខ្ចាប់នូវឧត្តគតិជាតិ ព្រមទាំងបំពេញវិជ្ជាជីវៈប្រកបដោយសេចក្ដីថ្លៃថ្នូរ វីរិយភាព និង ដុចរិតយុត្តិធម៏។
                        ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាប្រើប្រាស់សតិសម្បជញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ និងការអនុវត្តច្បាប់ទាំងឡាញនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៏ទាំងបួនប្រការគឺ ឆន្ទាគតិ ទៅសាគតិ  ភយាគតិ និង មោហាគតិ និងប្រកាន់នៅសុគតិធម៏ប្រកបដោយ វីរិយាសម្បយុត្ត សុចរិតយុត្តិធម៏ បញ្ញាត្តិគារវោ និងបញ្ញាវុធ វិនិច្ឆ័យ៕
                        បើទូលព្រះបង្គំយើងខ្ញុំ មិនបានប្រតិបត្តិតាមទួននាទី ភារកិច្ច និងអំណាចដូចដែរបានសច្ចាខាងលើទេនោះ សូមព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អារុក្ខអារក្ស អ្នកតាយាយទេព និងវត្ថុស័ក្កិសិទ្ធិ ទាំងអាស់ក្នុងលោក ដាក់ទោសទណ្ឌកម្ម ដល់ទូលព្រះបង្គំយើងខ្ញុំទាំងក្នុងឥធលោក និងបរលោក។
                        ប៉ុន្តែ បើទូលព្រះបង្គំយើងខ្ញុំ បានប្រតិបត្តិតាមទួននាទី និងភារកិច្ចត្រឹមត្រូវ ដូចបានសច្ចាខាងលើវិញនោះ សូមព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អារុក្ខអារក្ស អ្នកតាយាយទេព និងវត្ថុស័ក្កិសិទ្ធិ ទាំងអាស់ក្នុងលោក ដាក់ទោសទណ្ឌកម្ម ដល់ទូលព្រះបង្គំយើងខ្ញុំទាំងក្នុងឥធលោក និងបរលោក ជួយអោយទូលព្រះបង្គំយើងខ្ញុំ ទទួលបានសេចក្ដីសុខក្នុងឥធលោក និងបរលោក កុំបីអាក់ខាន។


1 comment: