រាជធានីភ្នំពេញ, ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៣
ក្រុមអង្គការសង្គមស៊ីវិល
ដែលបាន និងកំពុងតាមដានការបោះឆ្នោតជាតិ អាណត្តិទី៥ បានកត់សំគាល់ថា
ស្ថានភាពនយោបាយបានធូរស្រាលជាងមុនបន្ទាប់ពីព្រះមហាក្សត្រព្រះបាទ ព្រះនរោត្តម
សីហមុនី ដែលបានលើកលែងទោសឯកឧត្តម សម រង្ស៊ី
យោងតាមលិខិតស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលនេះគឺជាការរួមចំណែកក្នុងការធានា
ឲ្យមានភាពស្មើគ្នានៅក្នុងដំណើរការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
តែទោះជាយ៉ាងនេះក្តី អង្គការសង្គមស៊ីវិល នៅមានការព្រួយបារម្ភ ចំពោះភាពមិនប្រក្រតីមួយចំនួនដែលបានកើតមានឡើង
នៅក្នុងយុទ្ធនាការឃោសនារក សំលេងឆ្នោត អាណត្តិទី៥ ឆ្នាំ២០១៣នេះ។
យោងតាមការសង្កេតការណ៍ដោយឯករាជ្យ
និងអព្យាក្រិត្យ របស់ក្រុមអង្គការសង្គមស៊ីវិល អស់រយៈពេល២៨ថ្ងៃ
នៃយុទ្ធនាការឃោសនារកសំលេងឆ្នោត អាណត្តិទី៥ ចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់
ថ្ងៃទី២៥ ខែកក្កដា
ឆ្នាំ២០១៣ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា មានបញ្ហាមួយចំនួនបានកើតមានឡើង ដូចជា
អំពើហិង្សា ការចាប់ខ្លួន
ការគំរាមកំហែងបំភិតបំភយ័ទៅលើអ្នកគាំទ្រគណបក្សប្រឆាំង
ការរារាំងមិនឲ្យចូលរួមដង្ហែក្បួនគណបក្ស ការប្រើប្រាស់ពាក្យសំដីថានឹងមានសង្គ្រាមរឺរដ្ឋប្រហារដោយកងយោធពលខេមរភូមិន្ទប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត
ការទិញទឹកចិត្តតាមរយៈការផ្តល់ថវិកានិងសម្ភារៈដើម្បីឲ្យមានការចូលរួមឃោសនា
ការជេរប្រមាថ និងឌឺដងពាក្យសំដីដាក់គ្នាធ្ងន់ៗ ការបំផ្លាញស្លាកគណបក្ស ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នា
ការមិនទាន់ផ្តល់សិទ្ធិឲ្យលោក សម រង្ស៊ី បោះឆ្នោត
និងឈរឈ្មោះបោះឆ្នោតដូចជាមេបក្សដ៏ទៃទៀត ជាដើម។ល។
ក្រុមអង្គការសង្គមស៊ីវិលសូមបង្ហាញនូវឧប្បត្តិវហេតុជាក់ស្តែងមួយចំនួន
ដូចខាងក្រោមៈ
1.
អំពើហិង្សា
បណ្តាលឲ្យយុវជនគណបក្សសង្រ្គោះជាតិ លោក ហែម វុត្ថា រងរបួសបែកក្បាល នៅម្តុំចាក់អង្រែ
រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៣។
2.
ការកោះហៅ លោក មិក ជា ជាជំទប់ទី១
គណបក្សសង្រ្គោះជាតិ នៅឃុំគគីរធំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកក្កដា
ឆ្នាំ២០១៣។
3.
ការឃាត់ខ្លូន លោក យាន
យុទ្ធី គណបក្សសង្រ្គោះជាតិ នៅឃុំគគីរធំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០១៣។
4.
ការឃាត់ខ្លួនជំទប់ឃុំទី១
និងទី២ របស់គណបក្សសង្រ្គោះជាតិ នៅឃុំកញ្ជ្រាច
ស្រុកកញ្ជ្រាច ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣។
5.
ការកោះហៅដោយប៉ូលីស
លើសកម្មជនគណបក្សសង្រ្គោះជាតិ ចំនួន ៣ នាក់ ក្នុងនោះម្នាក់ជាជំទប់ទី
២នៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។
6.
ការឃាត់ខ្លូន លោក តូច
ឡេង ជំទប់ទី១ គណបក្សសង្រ្គោះជាតិ នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។
7.
ការបំផ្លាញស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ
ស្ថិតនៅផ្លូវជាតិលេខ៦ ម្តុំរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣។
8.
អំពើហិង្សាទៅលើ លោក សាម
សុខា និងលោក ភុន ចាន់ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិ នៅគល់ ស្ពានតាខ្មៅ
សង្កាត់ដើមមាន ក្រុងតាខ្មៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣។
9.
ការបាញ់ចូលទីស្នាក់ការកណ្ដាលរបស់គណបក្សសង្រ្គោះជាតិ
នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣។
10. ការដុតលំនៅឋានរបស់សកម្មជនគណបក្សសង្រ្គោះជាតិ
លោក ឆួរ ចិន ដោយជនមិនស្គាល់មុខ កាលពីថ្ងៃទី១៩
ខែកក្កដា ឆ្នាំ២០១៣ នៅ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
11. អំពើហិង្សា ដោយគប់ដុំថ្មដាក់ដាក់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ កាលពីល្ងាចថ្ងៃទី១៩
ខែកក្កដា ឆ្នាំ ២០១៣ នៅវត្តភ្នំ
រាជធានីភ្នំពេញ។
12. អំពើហិង្សា នៅឃុំព្រែកតាទែន
ស្រុកពញាព្ញ ខេត្តកណ្តាល កាលពីទី១៧ ខែកក្កដា ឆ្នាំ២០១៣ បានបណ្តាល
ឲ្យរបួសក្បាលសកម្មជនគណបក្សប្រជាជនម្នាក់ និងមានការចាប់ខ្លូន លោក ប៊ុត សាខន សមាជិកគណបក្សសង្រ្គោះជាតិ យកទៅឃុំរហូតដល់បច្ចុប្បន្ន។
13. អំពើហិង្សា
នៅជិតស្ពានព្រះមុន្នីវង្សថ្មី រាជធានីភ្នំពេញ
ដែលបណ្តាលអោយប្រជាពលរដ្ឋខ្មែរម្នាក់រងរបួសបែកក្បាល កាលពីថ្ងៃទី២១ ខែកក្កដា
ឆ្នាំ២០១៣។
14. អំពើហិង្សា
ដោយការគប់ដំថ្ម លើក្បួនដង្ហែរបស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស ៣ នាក់ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣។
ដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នាពេលខាងមុខនេះប្រព្រឹត្តទៅប្រកបដោយសេរីនិងយុត្តិធម៌
អង្គការសង្គមស៊ីវិល សូមអំពាវនាវដល់រាជរដ្ឋាភិបាល អាជ្ញាធរ
និងកងកំលាំងប្រដាប់អាវុធ មេត្តា រក្សានូវតួនាទីអព្យាក្រឹត្យ ដើម្បីការពារ
និងធានាបរិយាកាសបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដោយគ្មានការភ័យខ្លាច និងសូមកងកំលាំងប្រដាប់អាវុធបញ្ជាក់ជំហររបស់ខ្លួនថា
នឹងមិនមានរដ្ឋប្រហារទេ ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត។ ក្រុមអង្គការសង្គមស៊ីវិលសូមអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតតាមឆន្ទៈរៀងៗខ្លួន
និងសូមសកម្មជនគ្រប់គណបក្សទាំងអស់ មេត្តារក្សានូវសីលធម៌ និងគុណធម៌
ជៀសវាងការប្រើហិង្សា។
ព័ត៌មានបន្ថែមសូមទាក់ទងៈ
· លោក សុក
សំអឿន ប្រធានសំរបសំរួល
គណៈកម្មាធិការប្រព្រឹត្តិកម្ម (CHRAC)
និងជានាយកប្រតិបត្តិ
ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) Tel: 012 901 199
·
លោក ហង្ស
ពុទ្ធា នាយកប្រតិបត្តិ
និកហ្វិច(NICFEC)
Tel: 012 959 666
· កញ្ញា
គង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកអង្កេត
ខុមហ្វ្រែល (COMFREL)
Tel: 012 654 950
·
លោក ម៉ាក ចំរើន
ប្រធានសមាគម
យុវជនខែ្មរ (KYA) Tel: 097 444 577 7
·
លោក សួន
ប៊ុនស័ក្តិ លេខាធិការប្រតិបត្តិ CHRAC
Tel: 092 344 357
No comments:
Post a Comment