គណៈកម្មាធិការសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការបរទេស បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារ ទី៩ ខែកក្កដា នៅរដ្ឋធានីវ៉ាស៊ីនតុន ស្តីពី««វិបត្តិនយោបាយនិងសង្គម នៅកម្ពុជា»»។ កិច្ចប្រជុំនេះ នឹងពិនិត្យមើលអំពីស្ថានភាពសិទ្ធិមនុស្ស និងការងារផ្សេងៗទៀតទាក់ទងនឹងការរៀបចំការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដាខាងមុខ។
ពលរដ្ឋខ្មែរដែលចូលរួមថ្លែងក្នុងកិច្ចប្រជុំនោះ គឺមកពីបណ្តាញពលរដ្ឋខ្មែរសំរាប់កម្ពុជា (The Khmer People Network for Cambodia(KPNC)) ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលសមាជិកជាពលរដ្ឋខ្មែរ អាមេរិកាំង នៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ គោលបំណងនៃបណ្តាញពលរដ្ឋខ្មែរសំរាប់កម្ពុជា គឺជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។

No comments:
Post a Comment